Connect with us

ព័ត៌មានអន្ដរជាតិ

​​រដ្ឋាភិបាលថៃមិនដកថយរឿងច្បាប់​​កាស៊ីណូ ទោះ​បី​មាន​ការប្រឆាំងខ្លាំង​​ ហើយសភា​ពិភាក្សានៅថ្ងៃពុធ​​

បានផុស

នៅ

នាយករដ្ឋមន្ត្រីថៃ ផែថងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) ​បាន​និយាយ​នៅ​ថ្ងៃអង្គារថា លោកស្រីបាន​​ដាក់​សេចក្តី​ព្រាង​ច្បាប់​​ស្តី​ពី​​​​ការ​គ្រប់គ្រង​​បនល្បែង​​ (​Entertainment Complex Bill​ ឬ​ Casino Bill) ​ដោយ​ស្នើសុំឱ្យមានការអានដំបូង​ដើម្បីប្រមូលទស្សនៈផ្សេងគ្នាបន្ថែមទៀត មុនសេចក្តី​ព្រាង​ច្បាប់នេះ​ដាក់​​​ទៅកាន់​រដ្ឋសភា​ជជែក​​នៅថ្ងៃពុធ​ស្អែក​នេះ​​។

នាយករដ្ឋមន្ត្រីថៃ ផែថងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) ។ Ing Shinawatra
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណាត់ការ​របស់​​នាយករដ្ឋ្មមន្ត្រីនេះ បាន​ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលប្រឈមមុខនឹងការប្រឆាំងកាន់តែខ្លាំងឡើងពីក្រុមផ្សេងៗ នៅក្នុងនោះ​​មាន​សកម្ម​ជន​​ប្រឆាំង​រដ្ឋាភិបាល​របស់​​​អតីមេដឹកនាំ​ក្រុម​អាវក្រហម ​ដែល​ធ្លាប់​ លោក ស៊ីណាវ៉ាត្រា លោក ចតុផន ព្រំផាន់ (Chatuporn Promphan) ដោយ​បាន​ប្រកាស​ប្រមូល​ផ្តុំ​អ្នកគាំទ្រ​​របស់ខ្លួន​នៅ​ថ្ងៃ​​អង្គារ និង​នៅថ្ងៃ​ពុធ​ ជាពេលវេលាដែល​សភា​នឹងជួបប្រជុំលើកដំបូង​ពិភាក្សា​លើច្បាប់នេះ​។​

សារព័ត៌មានថៃ Khaosod ​បាន​ស្រង់​សម្តី នាយករដ្ឋមន្ត្រី ផែថងថាន ដូចបាន​​និយាយថា៖​«រដ្ឋាភិបាល​មិន​បាន​ទម្លាក់​ចោល​សេចក្តី​ព្រាង​ច្បាប់​នេះ​ទេ»​។

អតីមេដឹកនាំ​ក្រុម​អាវក្រហម​ដែល​គាំទ្រ​​​​អតីត​នាយកករដ្ឋមន្ត្រី​ ថាក់ស៊ី​ ស៊ីណាវ៉ាត្រា លោក ចតុផន ព្រំផាន់ (Chatuporn Promphan) ប្រកាស​​​ប្រមូល​ផ្តុំ​ក្រុម​​អ្នកគាំទ្រ​​​​​ប្រឆាំង​ការ​ច្បាប់បង្កើតបន​លេង​ល្បែង​ស៊ី​សង (កាស៊ីណូ) នៅថ្ងៃទី ៨-៩ ខែមេសា ដោយ​​ណាត់ឱ្យ​ពួកគេ​​ពាក់​អាវពណ៌​ស ដោយ​លោក​បាន​ព្រមាន​ថា ច្បាប់​នោះ​នឹង​នាំ​ឲ្យ​មាន​​​អំពើរដ្ឋប្រហារ​កើត​ឡើង​​នៅ​ក្នុង​ប្រទេសថៃ​​។

លោក ចតុផន ព្រំផាន់ (Chatuporn Promphan)។ The Nations

សកម្មជន​ប្រឆាំង​ដ៏លេច​ធ្លោ​​​ក្នុងសង្គម​ថៃ​ជា​ច្រើន​ទសវត្សរ៍​ លោក ចតុផន ព្រំផាន់ ​បាន​ធ្វើសកម្មភាព​​យ៉ាង​សកម្ម​ប្រឆាំងនឹងច្បាប់បង្កើតបន​លេង​ល្បែង​ស៊ី​សង (កាស៊ីណូ) ដែល​គណៈរដ្ឋមន្ត្រី​របស់​រដ្ឋាភិបាល​ដឹកនាំរបស់គណបក្សភឿថៃ ក្រោម​ការ​ដឹកនាំ​របស់​​​​ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា កូនស្រី​ពៅ​របស់​លោក ថាក់ស៊ីន​ បានអនុម័ត្ររួច​ហើយ និង​បានព្យាយាមជំរុញសេចក្តីព្រាងច្បាប់ស្តីពីល្បែងកម្សាន្តគ្រប់ប្រភេទ រួមទាំងកាស៊ីណូ​ឲ្យ​ក្លាយ​ជា​ច្បាប់​ពេញលេញ​​ឆ្លង​កាត់​រដ្ឋសភា​​។

​​តាមសារព័ត៌មានថៃ The Nations ​ការប្រកាសរបស់លោក ចតុផន ព្រំផាន់ ត្រូវបានធ្វើឡើងតាមរយៈការប្រាស្រ័យនៅអំឡុងពេលប្រមូលផ្តុំនៅមុខវិមានរដ្ឋាភិបាលកាលពីថ្ងៃទី៦​ខែមេសា ឆ្នាំ២០២៥ ដើម្បីប្រឆាំងសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតបនល្បែងស៊ីសងនេះ។

ជាមួយគ្នានេះ លោក ចតុផន ព្រំផាន់ ក៏បានប្រកាស​​កៀរគ​រ​ការប្រមូលផ្តុំជាបន្តបន្ទាប់​​ ពោលគឺនៅ​ថ្ងៃ​ទី៨ ខែមេសា​ណាត់ប្រមូលផ្តុំតវ៉ានៅ​មុខ​វិមាន​រដ្ឋាភិបាល និងនៅថ្ងៃ​ទី៩ខែ​មេសា ប្រមូលផ្តុំនៅ​មុខ​វិមានរដ្ឋសភា ដោយអំពាវដល់អ្នកប្រមូលផ្តុំតវ៉ាឱ្យពាក់អាវ​ពណ៌សនិង​កាន់​ដប​ទឹកសុទ្ធទាំងអស់គ្នា។

លោក ចតុផន ព្រំផាន់ បានបន្ត​ថា ស្ថានការណ៍​បច្ចុប្បន្ន​ជិត​ដល់​ពេល​កំណត់​របស់​រដ្ឋាភិបាល​ហើយ បើ​ទោះ​បី​ជា​រដ្ឋាភិបាលនេះបន្តនៅយូរតទៅទៀត​ក៏​ដោយ ប៉ុន្តែ​ការបង្កើតច្បាប់ស្តីពីបនល្បែងស៊ីសង (កាស៊ីណូ) នឹង​ធ្វើឱ្យ​ប្រជាជនជាច្រើននាំគ្នាចេញមកធ្វើបាតុកម្មតវ៉ាប្រឆាំង​ជាក់​ជាមិនខាន។

​អតីត​​សកម្មជន​ដែលធ្លាប់​គាំទ្រ​លោក​ថាក់ស៊ីន និង​បច្ចុប្បន្ន​​​បង្ហាញ​ជំហរ​មិនស្រប​ជាមួយ​ការ​ដឹកនាំ​របស់​​នាយករដ្ឋមន្ត្រី​ ផែថងថាន ស៊ីណាវ៉ាត្រា ដែលជាកូនស្រី​ពៅ​របស់​លោកថាក់ស៊ីន មានជំនឿថា ​ពេលវេលា​របស់​រដ្ឋាភិបាល​នេះនៅមិន​យូរ​ប៉ុន្មានទៀតឡើយ។

តាមការ​​ចេញផ្សាយ​របស់​សារព៍ត៌មានថៃដដែល លោក បាន​អះអាងថា ថ្មីៗ​នេះមានបុគ្គលក្នុង​ជួរ​រដ្ឋាភិបាលបាន​ចេញ​មក​​គំរាមបក្ស​ប្រឆាំង​ថា «កុំហៅយោធាឱ្យធ្វើរដ្ឋប្រហារឱ្យសោះ»​ ប៉ុន្តែ​តាមពិតអ្នក​ដែលហៅយោធាឱ្យធ្វើរដ្ឋប្រហារនោះគឺជា​រដ្ឋាភិបាល​ខ្លួនឯងទៅវិញទេ។ ដោយសារការបង្កើតច្បាប់​កាស៊ីណូនេះ វានឹងធ្វើឱ្យ​មាន​រដ្ឋប្រហារកើតឡើង ហើយនៅទីបញ្ចប់របស់រដ្ឋាភិបាលនេះ នឹងដូចករណីអគារការិយាល័យសវនកម្មរដ្ឋដែលត្រូវបានដួលរលំ បន្ទាប់ពីជួបគ្រោះ​រញ្ជួយ​ដីថ្មីៗនេះអ៊ីចឹង៕

ដោយ រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២២ វិនាទី មុន

​​រដ្ឋាភិបាលថៃមិនដកថយរឿងច្បាប់​​កាស៊ីណូ ទោះ​បី​មាន​ការប្រឆាំងខ្លាំង​​ ហើយសភា​ពិភាក្សានៅថ្ងៃពុធ​​

កីឡា២ នាទីutes មុន

លែង​ឲ្យ​ពិបាក​ទៀត! ព្រះ​ខ័ន​រាជ​ស្វាយរៀប​ចំវិធី​សាស្ត្រ​ចូល​ទស្សនា​នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ​យ៉ាង​ល្អ

សេដ្ឋកិច្ច៨ នាទីutes មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មជំរុញឱ្យកែច្នៃថ្នាំជក់ ដើម្បីនាំចេញ

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

ជប៉ុន សម្រេច​បន្ត​ដាក់​ទណ្ឌកម្ម​កូរ៉េ​ខាង​ជើង​រយៈពេល​២ឆ្នាំ​ទៀត

ព័ត៌មានជាតិ២០ នាទីutes មុន

ស្អែក RACនឹងរៀបចំវេទិកាពិសេសស្ដីពីមិត្តភាពដែកថែមកម្ពុជា-ចិនក្នុងយុគសម័យថ្មី៖ កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងវិបុលភាពរួម

លោក ជួន ណារិន្ទ
សន្តិសុខសង្គម៧ ម៉ោង មុន

លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយក​ដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

លោក ត្រាំ ឲ្យ EU ចាយ​លុយ​៣៥០​ពាន់​លាន​ដុល្លារ​ទិញ​ថាមពល​ពី​អាមេរិក ដើម្បី​បន្ធូរបន្ថយ​ពន្ធ

សេចក្ដីជូនដំណឹង២៣ ម៉ោង មុន

សេចក្តីជូនដំណឹង ស្តីពី ការងារសាងសង់ផ្លូវភូមិប្រភេទបេតុងអាម៉េ

Sokha Hotels

ព័ត៌មានពេញនិយម