Connect with us

ព័ត៌មានអន្ដរជាតិ

រក​ឃើញ​អ្នកស្លាប់​នៅ​អគារ​​រលំ​នៅ​ថៃ​​​កើនដល់​២១នាក់ ខណៈ៧៣នាក់​បាត់ខ្លួន​

បានផុស

នៅ

រដ្ឋបាលក្រុងបាងកក (BMA) បាន​ប្រកាស​​ថា មនុស្ស​​ស្លាប់កើន​ដល់​ចំនួន២១នាក់ ខណៈដែល៧៣នាក់ផ្សេងទៀតកំពុងបាត់ខ្លួន​ក្នុងគំនរបាក់​បែក​​ បន្ទាប់ពីការដួលរលំនៃអគារកម្ពស់ ៣៣ ជាន់ដោយសាររញ្ជួយដីនៅក្នុងខណ្ឌ Chatuchak ទីក្រុងបាងកក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Nation នៅថ្ងៃទី០៨ខែមេសានេះ។

(រូបភាព៖ The Nation)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អភិបាលរងក្រុងបាងកក លោកស្រី Tavida Kamolvej បាននិយាយថា សាកសពភាគច្រើនត្រូវបានរកឃើញនៅក្នុងតំបន់ A និង C ខណៈដែលកិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះនៅតែបន្តនៅក្នុងតំបន់ D ដែលជាកន្លែងមានកម្មករជាច្រើនត្រូវបានគេជឿថាជាប់នៅក្នុងនោះ។

លោកស្រីបានបន្ថែមថា ក្រុមហ៊ុនបោសសម្អាតស្ម័គ្រចិត្តគ្រោងនឹងនាំយកអេស្កាវ៉ាទ័រ ដ៏ធំបំផុតរបស់ប្រទេសថៃ ដើម្បី​ជួយ​​យកកម្ទេច​កម្ទី​​នៅថ្ងៃអង្គារនេះ។ លោកស្រី Tavida ពន្យល់ថា គោលដៅគឺដើម្បីសម្អាតកម្ទេចថ្មបេតុងដែលរារាំងដោយបង្គោលជណ្តើរយន្តនៅក្នុងតំបន់ C នឹងអនុញ្ញាតឱ្យក្រុមជួយសង្គ្រោះអាចទៅដល់កំទេចកំទីនៃជាន់ទី២០ និងខ្ពស់ជាង​នេះ ជាកន្លែងដែលសាកសពកម្មករបន្ថែមទៀតត្រូវបានគេរំពឹងថានឹងត្រូវបានរកឃើញ។

គួរបញ្ជាក់ថា អគារការិយាល័យសវនកម្មរដ្ឋដែលកំពុងសាងសង់ (SAO) បានដួលរលំកាលពីថ្ងៃទី២៨ខែមីនា ដោយសារ​តែផលប៉ះពាល់នៃការរញ្ជួយដីកម្រិត ៧.៧រ៉ិចទ័រ នៅជិតទីក្រុង Mandalay ប្រទេសមីយ៉ាន់ម៉ា ដោយបានជាប់​​គាំងកម្មករជាច្រើននៅខាងក្នុង។ ប្រតិបត្តិការ​​ទាញ​​​យក​​សាកសពនៅតែបន្តដែលមកដល់ថ្ងៃនេះគឺជាថ្ងៃទី១២ហើយ ខណៈ​​ការប្រើបច្ចេកវិទ្យាស្កេនបង្ហាញថាមិនមានសញ្ញាមានជីវិតនៅក្រោមគំនបាក់បែកអគារទៀតទេ៕

(រូបភាព៖ The Nation)
(រូបភាព៖ The Nation)
(រូបភាព៖ The Nation)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម