ព័ត៌មានអន្ដរជាតិ
WHO ថា ជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មីកំពុងជំនួសវីរុសប្រភេទដើម
អង្គការសុខភាពពិភពលោក (WHO) និយាយថា ជំងឺកូវីដ ១៩ បំប្លែងខ្លួនប្រភេទថ្មីកំពុងជំនួសវីរុសប្រភេទដើមនៅក្នុងចក្រភពអង់គ្លេស អាហ្វ្រិកខាងត្បូង និងប្រេស៊ីល ។
របាយការណ៍របស់អង្គការសុខភាពពិភពលោកដែលចុះផ្សាយកាលពីថ្ងៃពុធបាននិយាយថា ការឆ្លងវីរុសកូវីដ ១៩ បំប្លែងខ្លួនប្រភេទថ្មីបានរីករាលដាលយ៉ាងឆាប់រហ័សនៅក្នុងចក្រភពអង់គ្លេស និងអាហ្វ្រិកខាងត្បូង ចាប់តាំងពីខែតុលាឆ្នាំមុនដែលមានករណីភាគច្រើនត្រូវបានរកឃើញនៅក្នុងប្រទេសទាំងនោះ ។ WHO ក៏និយាយផងដែរថា សមាមាត្រនៃករណីឆ្លងវ៉ារ្យង់ថ្មីមានប្រហែលពាក់កណ្តាលនៃការឆ្លងនៅក្នុងប្រទេសប្រេស៊ីល ។

របាយការណ៍និយាយថា ការរកឃើញករណីឆ្លងវ៉ារ្យង់បំប្លែងពូជថ្មីបន្ថែមត្រូវបានគេប៉ាន់ស្មានថាមាន ៤១ ភាគរយសម្រាប់វ៉ារ្យង់ដែលរកឃើញដំបូងនៅចក្រភពអង់គ្លេស ៣៦ ភាគរយសម្រាប់វ៉ារ្យង់អាហ្រ្វិកខាងត្បូង និង ១១ ភាគរយសម្រាប់វ៉ារ្យង់ប្រេស៊ីល ។
របាយការណ៍និយាយថា វ៉ារ្យ៉ង់ចក្រភពអង់គ្លេសត្រូវបានរកឃើញនៅក្នុងប្រទេសចំនួន ៧ បន្ថែមទៀតក្នុងរយៈពេលមួយសប្តាហ៍ ហើយសរុបចំនួន ១២៥ ប្រទេសហើយបានរាយការណ៍ពីករណីឆ្លងវ៉ារ្យង់ថ្មីនេះ ។

របាយការណ៍នេះនិយាយថា ចំនួនប្រទេសដែលបានរាយការណ៍ករណីឆ្លងវ៉ារ្យង់អាហ្រ្វិកខាងត្បូងបានកើនឡើងចំនួន ១១ ប្រទេសក្នុងមួយសប្តាហ៍ដោយពេលនេះកើនដល់ ៧៥ ប្រទេស ។ តួលេខនេះបានកើនឡើង ៣ ទៅ ៤១ ករណីសម្រាប់ប្រេស៊ីល ។
អង្គការសុខភាពពិភពលោកកំពុងបង្កើនការត្រួតពិនិត្យរបស់ខ្លួនលើវ៉ារ្យ៉ង់ទាំងបីដោយចាត់ថ្នាក់ពួកគេថាជា “វ៉ារ្យង់នៃការព្រួយបារម្ភ” ហើយវ៉ារ្យង់ចំនួនពីរក្នុងចំណោមពួកវាចាត់ទុកជា “វ៉ារ្យ៉ង់ប៉ះពាល់” ។

ករណីឆ្លងថ្មីនៃវីរុសកូវីដ ១៩ ដែលត្រូវបានរាយការណ៍នៅជុំវិញពិភពលោកក្នុងមួយសប្តាហ៍រហូតដល់ថ្ងៃអាទិត្យបានកើនឡើងរយៈពេល ៤ សប្តាហ៍ជាប់ៗគ្នាដោយសារតែការកើនឡើងករណីឆ្លងនៅក្នុងប្រទេសប្រេស៊ីល ឥណ្ឌា និងបារាំង ។ ចំនួនអ្នកស្លាប់ថ្មីក្នុងសប្តាហ៍នេះក៏មានការកើនឡើងផងដែរបន្ទាប់ពីការធ្លាក់ចុះរយៈពេល ៦ សប្តាហ៍ ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះនៅលើពិភពលោកមានករណីឆ្លងវីរុសកូវីដ ១៩ សរុបចំនួន ១២៥,៤២៤,១៣៦ ករណី និងមានអ្នកស្លាប់ចំនួន ២,៧៥៦,៦៦២ នាក់ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ WHO ជំរុញប្រទេសអ្នកមានចែករំលែកវ៉ាក់សាំង ក្រោយចាក់ដល់អ្នកមានហានិភ័យខ្ពស់រួច
ចុចអាន ៖ WHO ជំរុញប្រទេសនានាត្រូវរាយការណ៍ពីជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មីជាដាច់ខាត

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៤ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់