Connect with us

ព័ត៌មានអន្ដរជាតិ

របកគំហើញ​ថ្មី! អ្នក​វិទ្យាសាស្ត្រ​អាច​បង្កាត់​​សត្វមួយ​ប្រភេទ​ដែល​ផុតពូជ​ជាង​ ១ម៉ឺន​ឆ្នាំ​មុន

បានផុស

នៅ

នៅក្នុង​សមិទ្ធិផលវិទ្យាសាស្រ្តដ៏​​អស្ចារ្យ​មួយ ក្រុមហ៊ុន Colossal Biosciences បានប្រកាស​ពី​ជោគជ័យនៃការបង្កាត់​​កូន​ចចក​មួយ​ប្រភេទ ដែល​គេ​ហៅ​ថា «Dire Wolf»។ ចចក​ប្រភេទ​នេះ​​បាន​ផុត​ពូជ​តាំង​តែ​ពី​ជាង ១០ ០០០​​ឆ្នាំ​មុន​មក​ម៉្លេះ តែ​មាន​អ្នក​ស្គាល់​វា​​ច្រើន​និង​ល្បីល្បាញ​តាម​រយៈ​ខ្សែ​ភាពយន្ត​ «Game of Thrones»។

(រូបថត៖ Colossal Biosciences)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចចក Dire ដែល​អ្នក​វិទ្យាសាស្ត្រ​​បង្កាត់​បាន មាន​ចំនួន​៣​ក្បាល ដោយ​មាន​ឈ្មោល​២​ក្បាល​អាយុ​៦​ខែ​ ឈ្មោះ Romulus និង​ Remus និង​ញី​១​ក្បាល​ឈ្មោះ Khaleesi។

ក្រុមហ៊ុន Colossal បាន​បង្ហោះ​វីដេអូចចក Dire នៅ​លើ​បណ្ដាញ​សង្គម X ដោយ​និយាយ​ថា៖ «អ្នកកំពុងឮ​សំឡេង​ចចក Dire ដំបូង​គេ​បំផុត​ក្នុងរយៈពេលជាង ១០ ០០០​ឆ្នាំ។ តោះ! ជួបជាមួយ Romulus និង Remus ដែលជាសត្វផុតពូជដំបូង​គេ​បង្អស់របស់ពិភពលោកដែលកើតនៅថ្ងៃទី​១​ខែតុលា​ឆ្នាំ​២០២៤»។

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Colossal លោក Ben Lamm បានចាត់​ទុក​ថា ​នេះគឺ​ជា «ជោគជ័យ​ដ៏​ធំ​សម្បើម»។ លោក​បាន​លើក​ឡើង​ថា ព្រឹត្តិការណ៍ដ៏ធំនេះគឺជាឧទាហរណ៍ពិតជាក់ស្ដែង ដែលបង្ហាញថា បច្ចេកវិទ្យា​​បង្កាត់​សត្វ​ដែល​ផុត​ពូជ​ពិត​ជា​​អាច​ដំណើរការ​បាន​ប្រាកដ​មែន។

លោក Lamm បាន​និយាយ​ទៀត​ថា ក្នុង​ការ​បង្កាត់​ពូជ ក្រុម​ការងាររបស់​លោក​បានយក DNA ពីធ្មេញ​ចចក​ Dire ដែល​មាន​អាយុកាល ១៣ ០០០​ឆ្នាំ និងលលាដ៍ក្បាល​របស់​វា​ដែល​មាន​អាយុ​កាល​ ៧២ ០០០​ឆ្នាំ។

សូម​បញ្ជាក់​ថា ចចក Dire គឺជាសត្វស៊ីសាច់ និងខ្លាំង​មួយ​ប្រភេទ​ ដែលរស់នៅក្នុងអាមេរិកខាងជើង និង​អាមេរិក​ខាងត្បូង កំឡុងយុគសម័យទឹកកក។ ចចក​នេះ បាន​ចាប់​កំណើត​ដំបូង​ប្រហែល ២៥០ ០០០​ឆ្នាំ​មុន ហើយ​​ត្រូវផុតពូជប្រហែល ១២ ៥០០​ឆ្នាំមុន៕

ចចក Dire នៅ​ក្នុង​រឿង Game of Thrones

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៦ វិនាទី មុន

របកគំហើញ​ថ្មី! អ្នក​វិទ្យាសាស្ត្រ​អាច​បង្កាត់​​សត្វមួយ​ប្រភេទ​ដែល​ផុតពូជ​ជាង​ ១ម៉ឺន​ឆ្នាំ​មុន

ព័ត៌មានជាតិ៣ នាទីutes មុន

១សប្ដាហ៍ដំបូងនៃខែមេសា ក្រសួងបរិស្ថានរកឃើញភ្លើងឆេះព្រៃ២៧៤ករណី

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

រក​ឃើញ​អ្នកស្លាប់​នៅ​អគារ​​រលំ​នៅ​ថៃ​​​កើនដល់​២១នាក់ ខណៈ៧៣នាក់​បាត់ខ្លួន​

សន្តិសុខសង្គម១២ នាទីutes មុន

ស្នងការខេត្តមណ្ឌលគិរី ត្រៀមកម្លាំងជាង ៨០០នាក់ ដើម្បីថែរក្សាសុវត្ថិភាពក្នុងឱកាសចូលឆ្នាំខ្មែរ

កីឡា១២ នាទីutes មុន

លោក​ ឃឹម​ សុជាតិ​ និយាយ​ពី​​វិន័យ​ និង​ការ​គ្រប់គ្រង​​ក្លឹប​គុន​ខ្មែរ​ដូនតា

Sokha Hotels

ព័ត៌មានពេញនិយម