ព័ត៌មានអន្ដរជាតិ
ទីក្រុង Yangon ប្រទេសមីយ៉ាន់ម៉ាលុបចោលការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ក្រោយរងគ្រោះរញ្ជួយដី
ទីក្រុង Yangon នៃប្រទេសមីយ៉ាន់ម៉ាសម្រេចលុបចោលការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ដើម្បីរៀបចំការកាន់ទុក្ខជាតិចំពោះជនរងគ្រោះដោយសាររញ្ជួយដីដ៏ធ្ងន់ធ្ងរដែលបានវាយប្រហារកាលពីថ្ងៃទី២៨ខែមីនា។ នេះបើយោងតាមការចេញផ្សាយរបស់ Eleven Media Group កាលពីថ្ងៃទី០៨ខែមេសា។

អាជ្ញាធរបានរុះរើរោងដែលត្រៀមរៀបចំពិធីបុណ្យចូលឆ្នាំថ្មី នៅមុខសាលាក្រុង Yangon និងតាមបណ្តោយសួនច្បារ Maha Bandula ដោយលុបចោលការប្រារព្ធពិធីជាសាធារណៈដែលបានគ្រោងទុកនៅទីតាំងទាំងនោះ ក្រោយប្រទេសជួបទុក្ខដោយសាររញ្ជួយដីដ៏អាក្រក់។
កាលពីថ្ងៃទី១ខែមេសា ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (SAC) បានប្រកាសថា ពិធីបុណ្យចូលឆ្នាំថ្មី (Thingyan Festival) ឆ្នាំនេះ នឹងប្រព្រឹត្តទៅដោយស្ងប់ស្ងាត់តាមទំនៀមទម្លាប់វប្បធម៌ប្រពៃណី ដោយមិនមានការច្រៀងរាំ ឬការកម្សាន្តសប្បាយឡើយ ដោយសារតែប្រទេសជាតិមានការកាន់ទុក្ខបន្ទាប់ពីគ្រោះរញ្ជួយដីដ៏មហន្តរាយ។ ទោះយ៉ាងណាប្រសិនបើប្រជាជនចង់លេងកម្សាន្តក្នុងពិធីនោះ ពួកគេអាចធ្វើបានជាលក្ខណៈឯកជន។
SAC បានកត់សម្គាល់ថា ការរញ្ជួយដីបានបណ្តាលឱ្យមានអ្នកស្លាប់និងការខូចខាតយ៉ាងធ្ងន់ធ្ងរនៅតំបន់ជាច្រើនដូចជាទីក្រុង Naypyidaw, Sagaing, Bago, Magway, Mandalay និងរដ្ឋ Shan។ យោងតាមសមាគមសំឡេងប្រជាធិបតេយ្យភូមា (DVB) ចំនួនអ្នកស្លាប់ក្នុងគ្រោះរញ្ជួយដីកម្រិត៧.៧រ៉ិចទ័របានកើនដល់លើស៤ពាន់នាក់ និងរាប់សិបនាក់ទៀតនៅតែបាត់ខ្លួនក្រោមគំនរបាក់បែក ខណៈប្រតិបត្តិការស្រង់សាកសពដែលមានការជួយពីក្រុមនជួយសង្គ្រោះមកពីប្រទេសផ្សេងៗនៅតែបន្តនៅឡើយ។

គួរបញ្ជាក់ថា ពិធីបុណ្យ Thingyan ហៅម្យ៉ាងទៀតថា ចូលឆ្នាំមីយ៉ានម៉ា គឺជាពិធីបុណ្យដែលតែងតែប្រារព្ធឡើងនៅពាក់កណ្តាលខែមេសាក្នុងរយៈពេលពី៤ទៅ៥ថ្ងៃ។ ពិធីបុណ្យនេះ ត្រូវបានគេចាត់ទុកជាថ្ងៃឈប់សម្រាកសាធារណៈនៅទូទាំងប្រទេសមីយ៉ាន់ម៉ា ហើយការប្រោះទឹកឬជះទឹកដាក់គ្នា គឺជាល្បែងដ៏សំខាន់មួយដែលគេលេងកម្សាន្ត និងជានិមិត្តរូបនៃការលាងជម្រះអំពើបាប និងសំណាងអាក្រក់ ដើម្បីទទួលស្វាគមន៍ឆ្នាំថ្មីដោយការចាប់ផ្តើមថ្មី៕


អត្ថបទ៖ ប៊ុន សុភាព

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម២ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម១ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ