Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់​យល់​ព្រម​ធ្វើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ទាល់​តែ​អាមេរិក​ឈប់​ធ្វើ​រឿង​មួយ​នេះ​សិន

បានផុស

នៅ

អ៊ីរ៉ង់ បាន​បង្ហាញ​ការ​ត្រៀម​ខ្លួន​ក្នុង​ការ​ចូល​រួម​ក្នុង​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​ថ្មី​ជាមួយ​សហរដ្ឋ​អាមេរិក តែ​តម្រូវ​ឲ្យ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​​​បញ្ឈប់​ការ​គំរាម​កំហែង​ខាង​យោធា​របស់​ខ្លួន​ជា​មុន​សិន។

(រូបថត៖ CNN)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ការ​ចុះផ្សាយរបស់​ BBC នៅ​ថ្ងៃទី​៩ខែ​មេសា​នេះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Abbas Araghchi បានប្រកាសផែនការសម្រាប់ការចរចាដោយប្រយោលជាមួយបេសកជនអាមេរិក​លោក​ Steve Witkoff នៅក្នុងប្រទេសអូម៉ង់ ដោយសង្កត់ធ្ងន់ថា កិច្ចពិភាក្សាទាំងនេះនឹងត្រូវបានសម្របសម្រួលតាមរយៈអន្តរការី ទោះបីជាប្រធានាធិបតី ដូណាល់ ត្រាំ អះអាងពីការពិភាក្សាដោយផ្ទាល់ក៏ដោយ។

លោក Araghchi បាន​និយាយ​​ថា ប្រធានាធិបតី​អាមេរិក​ត្រូវតែ​ធានា​ថា​គ្មាន​ការ​គាប​សង្កត់​ខាង​យោធា ដោយ​បញ្ជាក់​ច្បាស់ៗ​ថា អ៊ីរ៉ង់​នឹង​មិន​ទទួល​យក​ការ​បង្ខិតបង្ខំ​ជា​ដាច់​ខាត។​

មន្ត្រីអ៊ីរ៉ង់បានសម្តែងការសង្ស័យទាក់ទងនឹងចេតនារបស់អាមេរិក និង​ព្រួយបារម្ភថា អាមេរិកមានបំណងកាត់បន្ថយឥទ្ធិពលក្នុងតំបន់របស់អ៊ីរ៉ង់។ ពួកគេក៏បានព្រមានប្រទេសជិតខាងប្រឆាំងនឹងការសម្របសម្រួលសកម្មភាពយោធាដ៏មានសក្ដានុពលរបស់​អាមេរិក​ផង​ដែរ ដូចជា អ៊ីរ៉ាក់ គុយវ៉ែត អេមីរ៉ាតអារ៉ាប់រួម កាតា តួកគី និងបារ៉ែន ដោយ​លើក​ឡើង​ថា ការគាំទ្រណាមួយសម្រាប់ការវាយប្រហារយោធាអាមេរិកលើអ៊ីរ៉ង់ រួមទាំងការអនុញ្ញាតឲ្យ​ប្រើប្រាស់ដែនអាកាស ឬទឹកដីរបស់ពួកគេ នឹងត្រូវបានចាត់ទុកថាជាអំពើអរិភាព ហើយនឹងត្រូវ​រង​ការ​សងសឹក​យ៉ាង​ធ្ងន់ធ្ងរ​ពី​ទីក្រុង​តេហេរ៉ង់។

លោក Abbas Araghchi (រូបថត៖ Reuters)

សហរដ្ឋអាមេរិកបានកំណត់ពេលវេលារយៈពេលពីរខែសម្រាប់ការចរចារទាំងនេះ ដោយលោក ត្រាំ បានគំរាមកំហែងខ្លាំងៗដាក់​អ៊ីរ៉ង់ ប្រសិន​បើកិច្ចព្រមព្រៀង​ធ្វើ​ឡើង​មិន​បានសម្រេច។ អ៊ីរ៉ង់​បាន​ច្រានចោល​ការ​គំរាម​កំហែង​ទាំង​នេះ​ថា​ជា «យុទ្ធសាស្ត្រ​សម្លុត​» ដោយ​អះអាង​ថា ​វិធីសាស្ត្រ​បែប​នេះ​នឹង​មិន​ផ្តល់​លទ្ធផល​​វិជ្ជមាន​ឡើយ។

កន្លង​មក អ៊ីរ៉ង់​ទទូច​ថា សកម្មភាព​នុយក្លេអ៊ែរ​របស់​ខ្លួន​មាន​​លក្ខណៈ​សន្តិភាព​ទាំង​ស្រុង ហើយ​ខ្លួន​នឹង​មិន​ស្វែងរក​ការ​អភិវឌ្ឍ ឬ​ទទួល​បាន​អាវុធ​នុយក្លេអ៊ែរទេ។

សូម​រឭក​ថា អាមេរិក និង​អ៊ីរ៉ង់​ធ្លាប់​ធ្វើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អន្តរជាតិ​កាល​ពី​ឆ្នាំ​២០១៥​អំឡុង​ពេល​​លោក Barack Obama ធ្វើ​ជា​ប្រធានាធិបតី​អាមេរិក ដែលបានរឹតបន្តឹងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ជាថ្នូរនឹងការដកទណ្ឌកម្ម។ យ៉ាង​ណា ក្រោយ​ជាប់​ឆ្នោត​អាណត្តិ​ដំបូង លោក ត្រាំ បានដក​សហរដ្ឋ​អាមេរិកជាឯកតោភាគីចេញពីកិច្ចព្រមព្រៀង​​វិញ​ក្នុងឆ្នាំ​២០១៨។

ចាប់​តាំង​ពី​ពេល​នោះ​មក ក្រុង​តេហេរ៉ង់​ក៏​បាន​ឈប់​គោរព​តាម​លក្ខខណ្ឌ​នៃ​កិច្ច​ព្រម​ព្រៀង​នុយក្លេអ៊ែរ៕

(រូបថត៖ Reuters)

ដោយយ៖ ឈាង

ចុចអាន៖ ត្រាំ៖ អាមេរិក​នឹង​រៀបចំ​ប្រជុំ​ជាមួយ​អ៊ីរ៉ង់​សប្ដាហ៍​នេះ ហើយ​បើ​បរាជ័យ អ៊ីរ៉ង់​នឹង​ជួប​គ្រោះធំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២២ ម៉ោង មុន

ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?

ចរាចរណ៍១៩ ម៉ោង មុន

ក្រឡាប់រថយន្តដឹកមាន់ សង្កត់រថយន្តអ្នកដំណើរ កៀបជាប់មនុស្ស ០៤ នាក់ នៅស្រុកមុខកំពូល

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

លោក ត្រាំ ឲ្យ EU ចាយ​លុយ​៣៥០​ពាន់​លាន​ដុល្លារ​ទិញ​ថាមពល​ពី​អាមេរិក ដើម្បី​បន្ធូរបន្ថយ​ពន្ធ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ស្លាប់មនុស្ស៦៦នាក់ និងរបួសជាង១៦០នាក់ ក្នុងហេតុការណ៍បាក់ដំបូលក្លឹបរាត្រី នៅប្រទេស ដូមីនីក

សេចក្ដីជូនដំណឹង២២ ម៉ោង មុន

អ្នកបង្កើតមាតិកាក្នុងស្រុកចាប់ផ្តើមបង្កើតការបង្ហោះអំពីលំហអាកាសដែលកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ

Sokha Hotels

ព័ត៌មានពេញនិយម