ព័ត៌មានអន្ដរជាតិ
អាមេរិក នឹងបញ្ជូនដ្រូនឈ្លបការណ៍ជាច្រើនគ្រឿងទៅជប៉ុន ទប់ស្កាត់ភាពតានតឹងក្នុងតំបន់
សហរដ្ឋអាមេរិក គ្រោងនឹងដាក់ពង្រាយដ្រូនឈ្លបការណ៍រយៈចម្ងាយឆ្ងាយ MQ-4C Triton ជាច្រើនគ្រឿងទៅកាន់មូលដ្ឋានទ័ពអាកាស Kadena ក្នុងទីក្រុងអូគីណាវ៉ា ប្រទេសជប៉ុន ក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ។

រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Gen Nakatani បានបញ្ជាក់កាលពីថ្ងៃទី៨ខែមេសាថា ការដាក់ពង្រាយនេះមានគោលបំណងបង្កើនការប្រមូលផ្តុំព័ត៌មានចារកម្ម ការឃ្លាំមើល និងសកម្មភាពឈ្លបយកការណ៍ជុំវិញប្រទេសជប៉ុន ចំពេលបរិយាកាសសន្តិសុខកាន់តែធ្ងន់ធ្ងរឡើង។
MQ-4C Triton គឺជាប្រភេទដ្រូនដែលអាចហោះក្នុងកម្ពស់ខ្ពស់ និងធន់ ហើយអាចប្រតិបត្តិការលើសពី ២៤ម៉ោង និងធ្វើដំណើរបានក្នុងរយៈចម្ងាយប្រហែល ១៣ ៧០០គីឡូម៉ែត្រ។ កាលពីមុន អាមេរិកក៏ធ្លាប់បានបញ្ជូនដ្រូន Triton ចំនួន២គ្រឿងទៅមូលដ្ឋានអាកាស Kadena ផងដែរកាលពីចន្លោះខែឧសភាដល់ខែតុលាឆ្នាំ២០២៤។
សកម្មភាពយុទ្ធសាស្ត្រនេះ ធ្វើឡើងស្របពេលដែលភាពតានតឹងកំពុងកើនឡើងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជាពិសេសទាក់ទងនឹងការកើនឡើងសកម្មភាពយោធារបស់ចិននៅជុំវិញកោះតៃវ៉ាន់ និងនៅក្នុងតំបន់ដែនសមុទ្រភាគខាងត្បូងរបស់ជប៉ុន។ ការដាក់ពង្រាយដ្រូនទាំងនេះមានគោលបំណងជំរុញការរារាំង និងសមត្ថភាពឆ្លើយតបរបស់សម្ព័ន្ធភាពអាមេរិក-ជប៉ុនក្នុងតំបន់៕

ដោយ៖ ឈាង

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម២ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម១ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ