Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌូណេស៊ី ប្រកាសបញ្ជូន​យន្តហោះ​ទៅ​ដឹក​​ជនជាតិ​ប៉ាឡេស្ទីននៅ​ហ្គាហ្សា​ឲ្យ​មក​ស្នាក់នៅប្រទេស​ខ្លួន

បានផុស

នៅ

ប្រធានាធិបតីឥណ្ឌូណេស៊ីលោក Prabowo Subianto បានប្រកាស​នៅ​ថ្ងៃ​​ទី​៩​​ខែមេសា​ឆ្នាំ​២០២៥​នេះ​​ថា ប្រទេស​របស់​លោក​បានត្រៀមខ្លួនជាស្រេច ដើម្បីផ្តល់ជម្រកបណ្តោះអាសន្នសម្រាប់ប្រជាជនប៉ាឡេស្ទីនដែលរងផលប៉ះពាល់ដោយសារ​ជម្លោះដែលកំពុងបន្តនៅតំបន់ហ្គាហ្សា។

លោក Prabowo Subianto (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផែនការដំបូង​របស់​ឥណ្ឌូណេស៊ី ផ្ដោត​លើ​ការជម្លៀសមនុស្សប្រហែល ១ ០០០​នាក់ ដែល​ជា​អ្នករង​របួស និងកុមារកំព្រា។ អ្នកជម្លៀស​ខ្លួន​ទាំងនេះ នឹងស្នាក់នៅក្នុងប្រទេសឥណ្ឌូណេស៊ី​រហូតដល់ពួកគេជាសះស្បើយ និង​​​​​ទាល់​តែ​មាន​​លក្ខខណ្ឌ​​ដែល​អនុញ្ញាត​ឲ្យ​ពួកគេត្រឡប់​​ទៅ​ហ្គាហ្សា​​វិញដោយសុវត្ថិភាព។

លោក Prabowo បាន​និយាយ​ថា៖ «យើង​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​បញ្ជូន​យន្តហោះ​ដើម្បី​ដឹក​ជញ្ជូន​ពួក​គេ។ យើង​ប៉ាន់​ប្រមាណ​ថា​ ចំនួន​អាច​នឹង​មាន​ ១ ០០០​នាក់​សម្រាប់​ជើង​ទីមួយ»។

លោក Prabowo បានបញ្ជា​ឲ្យ​រដ្ឋមន្ត្រីការបរទេសចូលរួមពិភាក្សាជាមួយអាជ្ញាធរប៉ាឡេស្ទីន និងភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីសម្រួលដល់ដំណើរការជម្លៀសខ្លួន។ គំនិត​ផ្តួចផ្តើម​នេះ​​ ធ្វើ​ឡើង​ស្រប​នឹង​ការ​គាំទ្រ​ជា​យូរ​មក​ហើយ​របស់​ឥណ្ឌូណេស៊ី​ចំពោះ​បុព្វហេតុ​ប៉ាឡេស្ទីន និង​ការ​​គាំទ្រ​សម្រាប់​ដំណោះស្រាយ​រដ្ឋ​ពីរ។

ការប្រកាស​នេះ ទៀត​សោត​ធ្វើឡើង​មុន​ពេល​ដែល​លោក Prabowo ចាប់ផ្តើមដំណើរទស្សនកិច្ចការទូតនៅ​តំបន់​មជ្ឈិមបូព៌ា រួមទាំងដំណើរទស្សនកិច្ចទៅកាន់ប្រទេសតួកគី អេហ្ស៊ីប និងកាតា ក្នុងគោលបំណងពង្រឹងតួនាទីរបស់ឥណ្ឌូណេស៊ីក្នុងការស្វែងរកដំណោះស្រាយចំពោះ​សង្គ្រាម​នៅ​ហ្គាហ្សា។

យោង​​តាម​​របាយការណ៍​​​របស់​អង្គការ​សហ​ប្រជាជាតិ ប្រជាជន​ហ្គាហ្សា​ជិត ៤០ម៉ឺន​នាក់​ត្រូវ​បាន​ជម្លៀស​ខ្លួន ក្រោយ​ពី​អ៊ីស្រាអែល​​បាន​បើក​ការ​វាយ​ប្រហារ​ឡើង​វិញ​​​ក្នុង​​តំបន់​ហ្គាហ្សា​កាលពី​ខែ​មីនា​​កន្លង​ទៅ៕

សកម្មភាព​ជម្លៀស​ខ្លួន​របស់​ពលរដ្ឋ​ហ្គាហ្សា (រូបថត៖ AP)

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៣ វិនាទី មុន

ឥណ្ឌូណេស៊ី ប្រកាសបញ្ជូន​យន្តហោះ​ទៅ​ដឹក​​ជនជាតិ​ប៉ាឡេស្ទីននៅ​ហ្គាហ្សា​ឲ្យ​មក​ស្នាក់នៅប្រទេស​ខ្លួន

សេដ្ឋកិច្ច១៧ នាទីutes មុន

រដ្ឋាភិបាលចង់ប្រែមុខមាត់ខេត្ត​បួននៅភាគឦសានឱ្យមានមូលដ្ឋានសេដ្ឋកិច្ចពឹងផ្អែកលើកសិកម្ម និងទេសចរណ៍

ព័ត៌មានជាតិ៣៣ នាទីutes មុន

ADB ៖ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ៦,១% ក្នុង​​ឆ្នាំនេះ ​ ប៉ុន្តែកំណើននេះប្រឈមនឹងហានិភ័យពន្ធគយអាមេរិក

ព័ត៌មានជាតិ៣៦ នាទីutes មុន

កម្ពុជា-វៀតណាម ពេញចិត្តចំពោះកិច្ចសហការលើការទប់ស្កាត់បទល្មើសតាមព្រំដែន

ព័ត៌មានអន្ដរជាតិ៣៨ នាទីutes មុន

ទីក្រុង Yangon ប្រទេសមីយ៉ាន់ម៉ាលុបចោលការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ក្រោយរងគ្រោះរញ្ជួយដី

ព័ត៌មានជាតិ២៤ ម៉ោង មុន

ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?

ចរាចរណ៍២១ ម៉ោង មុន

ក្រឡាប់រថយន្តដឹកមាន់ សង្កត់រថយន្តអ្នកដំណើរ កៀបជាប់មនុស្ស ០៤ នាក់ នៅស្រុកមុខកំពូល

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ីរ៉ង់​យល់​ព្រម​ធ្វើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ទាល់​តែ​អាមេរិក​ឈប់​ធ្វើ​រឿង​មួយ​នេះ​សិន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ស្លាប់មនុស្ស៦៦នាក់ និងរបួសជាង១៦០នាក់ ក្នុងហេតុការណ៍បាក់ដំបូលក្លឹបរាត្រី នៅប្រទេស ដូមីនីក

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អ៊ុយក្រែន ចាប់បានជនជាតិចិន ២នាក់ ដែលប្រយុទ្ធឲ្យរុស្ស៊ី នៅ Donetsk

Sokha Hotels

ព័ត៌មានពេញនិយម