ព័ត៌មានអន្ដរជាតិ
តួលេខមនុស្សស្លាប់ដោយសារបាក់ដំបូលក្លឹប នៅ ដូមីនីក កើនដល់ជិត ១០០នាក់
គិតត្រឹមម៉ោង១រសៀលថ្ងៃពុធទី៩ខែមេសាឆ្នាំ២០២៥ (ម៉ោងនៅកម្ពុជា) តួលេខមនុស្សស្លាប់ក្នុងហេតុការណ៍បាក់ដំបូលក្លឹបរាត្រីដ៏រន្ធត់នៅសាធារណរដ្ឋដូមីនីក បានកើនឡើងដល់៩៨នាក់ហើយ។

តាមការចុះផ្សាយរបស់ BBC, តួលេខជនរងគ្រោះ ចេះតែបន្តកើនឡើងព្រោះនៅមានមនុស្សមួយចំនួនទៀត កំពុងជាប់ក្រោមគំនរបាក់បែក ខណៈជាង ១៥០នាក់ក៏រងរបួសដែរ នៅក្នុងសោកនាដកម្មដែលកើតឡើងអំឡុងការសម្តែងរបស់តារាចម្រៀងដ៏ល្បីឈ្មោះ Rubby Pérez នៅក្នុងក្លឹប Jet Set ដែលគេប៉ាន់ស្មានថា មានអ្នកគាំទ្រចូលរួមជាង៣០០នាក់។

អ្វីដែលកាន់តែរន្ធត់នោះគឺថា ក្នុងចំណោមមនុស្សស្លាប់រួមមានទាំងបុគ្គលល្បីឈ្មោះមួយចំនួនផងដែរដូចជាអតីតកីឡាករប៊េសស្បលនៃក្របខណ្ឌ Major League Baseball (MLB) គឺ Octavio Dotel និង Tony Blanco ព្រមទាំងអភិបាលខេត្ត Monte Cristi អ្នកស្រី Nelsy Cruz ផងដែរ។

មកទល់ពេលនេះ គេនៅតែមិនទាន់ដឹងច្បាស់អំពីមូលហេតុនៃការបាក់ដំបូលនេះ ខណៈការស៊ើបអង្កេតកំពុងបន្ត។

សូមជម្រាបជាថ្មី ក្លឹប Jet Set ដែលបង្កើតឡើងក្នុងឆ្នាំ១៩៧៣ គឺជាកន្លែងកម្សាន្តពេលរាត្រីដ៏ល្បីល្បាញមួយក្នុងប្រទេសដូមីនីក ដោយសារទីនោះតែងរៀបចំព្រឹត្តិការណ៍តន្ត្រីធំៗ។ ក្លឹបនេះបានជួសជុលច្រើនលើកច្រើនសាដែរក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ស្លាប់មនុស្ស៦៦នាក់ និងរបួសជាង១៦០នាក់ ក្នុងហេតុការណ៍បាក់ដំបូលក្លឹបរាត្រី នៅប្រទេស ដូមីនីក

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម២ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម១ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ