Connect with us

ព័ត៌មានអន្ដរជាតិ

ប្អូន​ស្រី​លោក គីម ផ្ដាំ​អាមេរិក​​កុំ​ឲ្យដេក​ស្រមៃ​ទាំង​ថ្ងៃ​ថា កូរ៉េ​ខាង​ជើងបញ្ឈប់​កម្មវិធី​នុយក្លេអ៊ែរ​

បានផុស

នៅ

លោកស្រី គីម យ៉ូជុង ដែលជាប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានច្រានចោលការអំពាវនាវអន្តរជាតិសម្រាប់ការរំសាយអាវុធនុយក្លេអ៊ែររបស់​ក្រុង​ព្យុងយ៉ាង ដោយ​​​លើក​ឡើង​​ថា អាមេរិក និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន «កុំ​ដេក​ស្រមៃ​ទាំង​ថ្ងៃ» ថា​កូរ៉េ​ខាង​ជើង​បោះបង់​ចោល​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ។

លោកស្រី គីម យ៉ូជុង (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងរបស់លោកស្រី គីម យ៉ូជុង នៅ​ថ្ងៃ​ពុធ​ទី​៩ខែ​មេសា​នេះ ធ្វើ​ឡើង​ដើម្បីឆ្លើយតបទៅនឹងកិច្ចប្រជុំនាពេលថ្មីៗនេះ រវាងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ដែលពួកគេបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុងរបស់កូរ៉េខាងជើង។

ប្អូន​ស្រី​របស់​មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង បានសង្កត់ធ្ងន់ថា កម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន ត្រូវបានការពារដោយរដ្ឋធម្មនុញ្ញ និងមិនអាចចរចារបាន​​ឡើយ ដោយបញ្ជាក់ថា ការពិភាក្សា​នៅ​បរទេស​ណា​មួយ​អំពីការរំសាយអាវុធនុយក្លេអ៊ែរ ត្រូវបានចាត់ទុកជាសកម្មភាពអរិភាព និង​ប៉ះពាល់​ដល់​អធិបតេយ្យភាពរបស់​ក្រុង​ព្យុងយ៉ាង។ លោកស្រី​​បាន​ព្រមាន​ថា ការ​បន្ត​សម្ពាធ​ពី​ខាង​ក្រៅ​​មាន​តែ​ជួយ​​ពង្រឹង​​ការ​តាំងចិត្ត​របស់​កូរ៉េ​ខាង​ជើង​ក្នុង​ការ​ពង្រឹង​សមត្ថភាព​នុយក្លេអ៊ែរ​របស់​ខ្លួន​កាន់​តែ​ខ្លាំង​ឡើង​ថែម​ទៀត​ប៉ុណ្ណោះ។

ភាព​តានតឹង​ក្នុង​តំបន់​បាន​កើន​ឡើង ខណៈ​ដែល​លោក គីម ជុងអ៊ុន បន្ត​​បង្អួត​​ពី​សមត្ថភាព​នុយក្លេអ៊ែរ​យោធា​របស់​កូរ៉េ​ខាង​ជើង និង​​សហការ​​ជាមួយ​រុស្ស៊ី​ជុំវិញ​សង្រ្គាម​លុកលុយ​អ៊ុយក្រែន។ មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង មិន​បាន​​អើពើ​នឹង​ការ​អំពាវនាវ​របស់​ក្រុង​សេអ៊ូល និង​ក្រុង​វ៉ាស៊ីនតោន​ ពាក់ព័ន្ធ​នឹង​​បំណង​​បន្ត​ការ​ចរចា​ស្តីពី​ការ​រំសាយ​អាវុធ​នុយក្លេអ៊ែរ​​នោះ​ទេ។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ធ្លាប់​បាននិយាយថា លោកនឹងទាក់ទងទៅលោក គីម ម្តងទៀត ដើម្បីស្តារទំនាក់ទំនងការទូតឡើងវិញ ប៉ុន្តែកូរ៉េខាងជើងមិនបានឆ្លើយតបទៅនឹងការផ្តល់ជូននោះឡើយ៕

លោក គីម ជុងអ៊ុន (រូបថត៖ KCNA)

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង១ នាទីute មុន

វីតាល់រៀបចំពិធីស្រង់ព្រះ និងសង្ឃហធម៌ដ៏ធំបំផុតប្រចាំឆ្នាំលើកទី៨ នៅវត្តចំពុះក្អែក

ព័ត៌មានអន្ដរជាតិ១ នាទីute មុន

ប្អូន​ស្រី​លោក គីម ផ្ដាំ​អាមេរិក​​កុំ​ឲ្យដេក​ស្រមៃ​ទាំង​ថ្ងៃ​ថា កូរ៉េ​ខាង​ជើងបញ្ឈប់​កម្មវិធី​នុយក្លេអ៊ែរ​

ព័ត៌មានជាតិ១ នាទីute មុន

លោក ហេង សួរ ៖ កម្ពុជា បានកំណត់មហិច្ឆតាខ្លួនប្រែក្លាយជាប្រទេសមាន ចំណូលមធ្យមក្នុងឆ្នាំ ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ ២០៥០

ព័ត៌មានជាតិ៧ នាទីutes មុន

លេចសម្រស់ថ្មី​ខាងមុខព្រះអង្គធំភ្នំសំពៅ ​ជាមួយ​ការ​រៀបចំ​សួន បំពាក់​​ភ្លើង​បំភ្លឺ​កាន់តែ​​ស្រស់​ស្អាត

កាំភ្លើងAK
សន្តិសុខសង្គម៧ នាទីutes មុន

បុរសម្នាក់កាន់កាំភ្លើងAK ដើររកគូទំនាស់ដើម្បីសងសឹក

ព័ត៌មានអន្ដរជាតិ៤៥ នាទីutes មុន

ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែង​ប្រទេសណាមួយ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អេឡុន ម៉ាសក៍ ហៅប្រឹក្សាពាណិជ្ជកម្មកំពូលរបស់ ត្រាំ ថា «ល្ងង់ជាងឥដ្ឋ១ការ៉ុង»

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ឥណ្ឌូណេស៊ី ប្រកាសបញ្ជូន​យន្តហោះ​ទៅ​ដឹក​​ជនជាតិ​ប៉ាឡេស្ទីននៅ​ហ្គាហ្សា​ឲ្យ​មក​ស្នាក់នៅប្រទេស​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អ៊ីរ៉ង់​យល់​ព្រម​ធ្វើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ទាល់​តែ​អាមេរិក​ឈប់​ធ្វើ​រឿង​មួយ​នេះ​សិន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ស្លាប់មនុស្ស៦៦នាក់ និងរបួសជាង១៦០នាក់ ក្នុងហេតុការណ៍បាក់ដំបូលក្លឹបរាត្រី នៅប្រទេស ដូមីនីក

Sokha Hotels

ព័ត៌មានពេញនិយម