ព័ត៌មានអន្ដរជាតិ
រញ្ជួយដីកម្រិត ៥.០ រ៉ិចទ័រវាយប្រហារកោះតៃវ៉ាន់
រញ្ជួយដីកម្រិត ៥.០ រ៉ិចទ័របានវាយប្រហារភាគឦសានកោះតៃវ៉ាន់ នៅថ្ងៃពុធទី៩ខែមេសាឆ្នាំ២០២៥ ដែលបណ្តាលឱ្យអគារនានាញ័រនៅក្នុងទីក្រុងតៃប៉ិ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA ដោយដកស្រង់ប្រភពពីទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិកហៅកាត់ USGS។

USGS បានឲ្យដឹងថា គ្រោះរញ្ជួយដីនេះមានជម្រៅជិត ៧០ គីឡូម៉ែត្រ ក្នុងតំបន់ Yilan ក្បែរទីក្រុងតៃប៉ិ បណ្ដាលឲ្យអគារនានាញ័រ។ ទោះយ៉ាងណាមិនមានរបាយការណ៍ភ្លាមៗអំពីការខូចខាត ឬជនរងគ្រោះទេ។ សេវារថភ្លើង រួមទាំងផ្លូវរថភ្លើងល្បឿនលឿនក៏មិនប៉ះពាល់ដោយការរញ្ជួយនេះដែរ។
គួរបញ្ជាក់ថា តៃវ៉ាន់តែងតែរងការរញ្ជួយដី ដោយសារតែទីតាំងរបស់កោះនេះស្ថិតនៅលើគែមនៃបន្ទះ tectonic ពីរជិតខ្សែក្រវាត់ភ្លើង Pacific Ring of Fire ដែល USGS ថាជាតំបន់មានសកម្មភាពរញ្ជួយខ្លាំងបំផុតនៅក្នុងពិភពលោក។
ការរញ្ជួយដីដ៏ធំចុងក្រោយរបស់តៃវ៉ាន់កើតឡើងក្នុងខែមេសា ឆ្នាំ២០២៤ ជារញ្ជួយដីកម្រិត ៧.៤ រ៉ិចទ័រ និងខ្លាំងបំផុតក្នុងរយៈពេល ២៥ឆ្នាំ។ មនុស្ស ១៧ នាក់បានស្លាប់ក្នុងការរញ្ជួយនោះ និងបង្កឱ្យមានបំណាក់ដី ព្រមទាំងខូចខាតអគារយ៉ាងធ្ងន់ធ្ងរនៅជុំវិញទីក្រុង Hualien ។
ចំណែកគ្រោះមហន្តរាយធម្មជាតិដ៏សាហាវបំផុតក្នុងប្រវត្តិសាស្ត្ររបស់កោះនេះគឺនៅឆ្នាំ១៩៩៩ ដែលជាការរញ្ជួយដីកម្រិត៧.៦រ៉ិចទ័រសម្លាប់មនុស្សប្រមាណ ២៤០០នាក់។
ចាប់តាំងពីពេលនោះមក តៃវ៉ាន់បានធ្វើបច្ចុប្បន្នភាព និងពង្រឹងការសាងសង់អគាររបស់ខ្លួន ដើម្បីបញ្ចូលវិធីសាស្រ្តសំណង់ដែលធន់នឹងការរញ្ជួយដី។ តៃវ៉ាន់ក៏បានបង្កើតប្រព័ន្ធព្រមានជាមុនកម្រិតខ្ពស់ដែលអាចជូនដំណឹងដល់សាធារណជនអំពីការរញ្ជួយដីធ្ងន់ធ្ងរក្នុងរយៈពេលតែប៉ុន្មានវិនាទីផងដែរ៕

អត្ថបទ៖ ប៊ុន សុភាព

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម២ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
សន្តិសុខសង្គម១ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា