Connect with us

ព័ត៌មានអន្ដរជាតិ

ឆេះ​កន្លែង​ថែទាំមនុស្ស​ចាស់​នៅ​ចិន ស្លាប់​មនុស្ស​២០​នាក់

បានផុស

នៅ

អគ្គិភ័យដ៏សន្ធោសន្ធៅមួយ បានឆាបឆេះផ្ទះថែទាំ​មនុស្ស​ចាស់​មួយកន្លែងក្នុងទីក្រុង Chengde ខេត្ត Hebei ភាគខាងជើងប្រទេសចិន ដែលបណ្តាល​ឲ្យ​មនុស្ស​ចំនួន ២០​នាក់បាត់បង់​ជីវិត។

រូប​តំណាង (រូបថត៖ ANI)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Xinhua នៅថ្ងៃ​ពុធ​ទី​៩ខែ​មេសា​ ហេតុការណ៍​​ឆេះ​នេះ បាន​កើត​ឡើង​កាលពីថ្ងៃអង្គារ វេលាម៉ោងប្រហែល ៩​យប់ (ម៉ោង​ក្នុង​ស្រុក)។ អគ្គិភ័យ​បាន​រលត់​ទៅវិញ​នៅ​ម៉ោង​ប្រហែល​១១​យប់ ហើយ​នៅ​ម៉ោង​៣​ទៀបភ្លឺ​ថ្ងៃ​ពុធ ទើប​មាន​ការ​បញ្ជាក់​អំពី​របាយការណ៍​ចំនួន​​អ្នក​ស្លាប់។ មនុស្ស​ ១៩​នាក់ផ្សេងទៀត ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្បែរនោះ ដើម្បី​ព្យាបាល។

មូលហេតុ​នៃ​ការ​ឆេះ កំពុង​ស្ថិត​នៅ​ក្រោម​ការ​ស៊ើប​អង្កេត​របស់​អាជ្ញាធរ។

ឧបទ្ទវហេតុនេះ បង្ហាញពីការព្រួយបារម្ភជាបន្តបន្ទាប់ទាក់ទងនឹងសុវត្ថិភាពអគ្គិភ័យនៅក្នុងប្រទេសចិន។ កាលពីខែមករា អគ្គិភ័យនៅផ្សារ​លក់​ម្ហូប​មួយ​កន្លែង​ក្នុងទីក្រុង Zhangjiakou បានបណ្តាល​ឲ្យ​មនុស្ស ៨នាក់ស្លាប់ និង ១៥​នាក់រងរបួស។ ស្រដៀង​គ្នា​នេះ​ដែរ កាល​ពី​ខែ​កក្កដា​ឆ្នាំ​មុន អគ្គិភ័យ​នៅ​ផ្សារ​ទំនើប​មួយ​នៅ​ភាគ​និរតី​ប្រទេស​ចិន បាន​ឆក់​យក​ជីវិត​មនុស្ស ១៦​នាក់៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែង​ប្រទេសណាមួយ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អេឡុន ម៉ាសក៍ ហៅប្រឹក្សាពាណិជ្ជកម្មកំពូលរបស់ ត្រាំ ថា «ល្ងង់ជាងឥដ្ឋ១ការ៉ុង»

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ឥណ្ឌូណេស៊ី ប្រកាសបញ្ជូន​យន្តហោះ​ទៅ​ដឹក​​ជនជាតិ​ប៉ាឡេស្ទីននៅ​ហ្គាហ្សា​ឲ្យ​មក​ស្នាក់នៅប្រទេស​ខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អ៊ីរ៉ង់​យល់​ព្រម​ធ្វើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ទាល់​តែ​អាមេរិក​ឈប់​ធ្វើ​រឿង​មួយ​នេះ​សិន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្លាប់មនុស្ស៦៦នាក់ និងរបួសជាង១៦០នាក់ ក្នុងហេតុការណ៍បាក់ដំបូលក្លឹបរាត្រី នៅប្រទេស ដូមីនីក

Sokha Hotels

ព័ត៌មានពេញនិយម