Connect with us

ព័ត៌មានអន្ដរជាតិ

ថៃរំពឹងថា អគារ​បាក់​រលំនឹង​ត្រូវ​បោស​សម្អាតហើយ​ ត្រឹមចុង​ខែនេះ

បានផុស

នៅ

រដ្ឋបាលក្រុងបាងកក (BMA) រំពឹងថានឹងបោសសម្អាតកម្ទេចកម្ទីពីអគារដែលដួលរលំហើយនៅក្នុងខណ្ឌ Chatuchak នៅត្រឹមចុងខែនេះ ខណៈបច្ចុប្បន្ន កម្ទេចកម្ទីប្រហែល៣០%ត្រូវបានយកចេញរួចហើយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Nation នៅថ្ងៃទី០៩ខែមេសា។

(រូបភាព៖ The Nation)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អភិបាលក្រុងបាងកក លោក Chadchart Sittipunt និយាយកាលពីថ្ងៃអង្គារថា ក្នុងរយៈពេល ១២ថ្ងៃកន្លងមកនេះ កម្ទេចថ្មប្រហែល១០០០០ ម៉ែត្រគូបត្រូវបានសម្អាត ដែលស្មើនឹងប្រហែល ៣០% នៃបរិមាណសរុបប្រមាណ ២៦០០០ ម៉ែត្រគូប។

រថយន្ត​ចំនួន ២១​គ្រឿង កំពុង​ធ្វើ​ការ​ពេញម៉ោង ដើម្បី​បោស​សម្អាត​កម្ទេច​កម្ទី​ជា​មធ្យម ២០០០ ម៉ែត្រ​គូប​ក្នុង​មួយ​ថ្ងៃ។ បើតាមលោក Chadchart ផ្អែកលើការប៉ាន់ប្រមាណពីរូបភាពពីលើអាកាស កម្ទេចថ្មទាំងអស់គួរតែត្រូវបានសម្អាតហើយនៅចុងខែមេសា។

លោក Chadchart ក៏បានបញ្ជាក់ដែរថា មន្ត្រី BMA នឹងមិនបញ្ឈប់ប្រតិបត្តិការក្នុងអំឡុងពេលឈប់សម្រាកក្នុងពីធីបុណ្យ Songkran នោះទេ ដោយសារពួកគេ «ប្តេជ្ញាចិត្តក្នុងការសម្រាលទុក្ខលំបាករបស់គ្រួសារជនរងគ្រោះ»។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកស្ម័គ្រចិត្តអាចប្តូរវេនគ្នាសម្រាកក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ហើយក្រុមជួយសង្គ្រោះបន្ថែមនឹងត្រូវបានបញ្ជូនមកដើម្បីធានាថាការងារនៅតែបន្តដោយរលូន។

លោក Chadchart បន្ថែមថាសាលាក្រុងអាចនឹងរៀបចំពិធីបុណ្យសពជូនដល់ជនរងគ្រោះក្នុងឧបទ្ទវហេតុនេះ នៅពេលការបោសសម្អាតកម្ទេចកម្ទីទាំងអស់បានបញ្ចប់ និងផ្តល់ជំនួយដល់គ្រួសារជនរងគ្រោះ ក៏ដូចជាអ្នកដែលបានចូលរួមក្នុងប្រតិបត្តិការ។

(រូបភាព៖ The Nation) លោក Chadchart Sittipunt អភិបាលក្រុងបាងកក

គួរបញ្ជាក់ថាអគារការិយាល័យសវនកម្មរដ្ឋដែលកំពុងសាងសង់នៅលើផ្លូវ Kamphaeng Phet 2 បានដួលរលំកាលពីថ្ងៃទី ២៨ខែមីនា បន្ទាប់ពីរងផលប៉ះពាល់នៃការរញ្ជួយដីកម្រិត ៧.៧ រ៉ិចទ័រ នៅជិតទីក្រុង Mandalay ប្រទេសមីយ៉ាន់ម៉ា ដោយបានជាប់គាំងកម្មករជាច្រើននៅខាងក្នុង។ គិត​ត្រឹម​ថ្ងៃ​អង្គារ មនុស្ស ២១ នាក់​ត្រូវ​បាន​បញ្ជាក់​ថា​បាន​ស្លាប់ ខណៈ ៧៣ នាក់​ផ្សេង​ទៀត​កំពុង​បាត់​ខ្លួន៕

(រូបភាព៖ The Nation)
(រូបភាព៖ The Nation)

អត្ថបទ៖ ប៊ុ​ន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម