Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ បញ្ជាឲ្យមនុស្សជិត ១លាននាក់ ចេញពីអាមេរិក ជាបន្ទាន់

បានផុស

នៅ

ប្រមុខសេតវិមាន ដូណាល់​ ត្រាំ បានបញ្ជាឲ្យមនុស្សជិត១លាននាក់ ចេញពីសហរដ្ឋអាមេរិកជាបន្ទាន់ ហើយអ្នកទាំងនោះគឺជាជនអន្តោប្រវេសន៍ដែលត្រូវអនុញ្ញាតឲ្យរស់នៅក្នុងសហរដ្ឋអាមេរិកជាបណ្ដោះអាសន្ន ក្រោមកម្មវិធី CBP One ដែលជាកម្មវិធីដាក់ពាក្យសុំតាមអនឡាញសម័យលោក ចូ បៃដិន។ 

លោក ដូណាល់ ត្រាំ (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ Daily Mail កាលពីថ្ងៃអង្គារទី៨ខែមីនាឆ្នាំ២០២៥ មានមនុស្សជាង ៩០ម៉ឺននាក់ ដែលត្រូវបានអនុញ្ញាតឲ្យចូលសហរដ្ឋអាមេរិក តាមរយៈកម្មវិធីនេះចាប់តាំងពីខែមករាឆ្នាំ២០២៤មក។

តាមធម្មតា ពួកគេទទួលបានសិទ្ធិស្នាក់នៅក្នុងសហរដ្ឋអាមេរិក រយៈពេលពីរឆ្នាំជាមួយនឹងការអនុញ្ញាតឲ្យធ្វើការខណៈរង់ចាំដំណើរការសិទ្ធិជ្រកកោន។ យ៉ាងណា ឥឡូវពួកគេត្រូវលោកត្រាំ បញ្ជាឲ្យចាកចេ​ញទៅវិញជាបន្ទាន់ បើមិនដូច្នេះនឹងត្រូវប្រឈមការនិរទេសឬបម្រាមចូលសហរដ្ឋអាមេរិក ពេញមួយជីវិតតែម្តង។

(រូបថត៖ ក្រសួងសន្តិសុខមាតុភូមិ)

ដើម្បីអនុវត្តបទបញ្ជានេះ រដ្ឋបាលត្រាំ គ្រោងដាក់ពិន័យរហូតដល់៩៩៨ដុល្លារអាមេរិកក្នុងមួយថ្ងៃ លើជនចំណាកស្រុកណាដែលមិនចាកចេញមុនថ្ងៃឱសានវាទ។ មិនត្រឹមប៉ុណ្ណឹង ក្នុងករណីខ្លះ ក៏អាចមានការពិន័យលើសពី១លានដុល្លារផងដែរ។

សូមជម្រាបថា កម្មវិធី CBP One គឺជាយុទ្ធសាស្ត្ររបស់រដ្ឋបាល បៃដិន ក្នុងការពង្រីកផ្លូវច្បាប់ដើម្បីឲ្យមនុស្សចូលមកសហរដ្ឋអាមេរិក ជាមួយគោលបំណងរារាំងការឆ្លងដែនខុសច្បាប់។

(រូបថត៖ Getty)

នៅចុងខែធ្នូឆ្នាំមុន មនុស្ស ៩៣៦ ៥០០នាក់ ត្រូវបានអនុញ្ញាតឲ្យចូលនៅច្រកព្រំដែនជាមួយម៉ិកស៊ិក ដោយប្រើកម្មវិធីនេះ។

ទោះបីជាយ៉ាងណាក៏ដោយ គ្រាន់ចូលកាន់តំណែងអាណត្តិថ្មីភ្លាម លោក ត្រាំ បានបញ្ចប់កម្មវិធីនេះភ្លែត ដោយសារតែលោកមិនពេញចិត្តនឹងគោលនយោបាយនេះ ហើយថែមទាំងប្រឆាំងយ៉ាងដាច់អហង្ការ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អាមេរិក ព្រមានចិន កុំមករញ៉េរញ៉ៃនៅព្រែកជីកប៉ាណាម៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម