Connect with us

ព័ត៌មានអន្ដរជាតិ

មនុស្សស្លាប់កើនដល់ ១២៤នាក់ ក្នុង​សោកនាដកម្មបាក់ដំបូលក្លឹប នៅ ដូមីនីក

បានផុស

នៅ

គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ទី១០ខែមេសាឆ្នាំ២០២៥ ចំនួនមនុស្សស្លាប់ក្នុងសោកនាដកម្មបាក់ដំបូលក្លឹបនៅសាធារណរដ្ឋដូមីនីក បានកើនដល់១២៤នាក់ហើយ ខណៈក្រុមរុករកព្រមានថា តួលេខនឹងហក់ឡើងជាបន្តទៀត។ នេះបើតាមការចុះផ្សាយរបស់ BBC

(រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សោកនាដកម្មនៅទីក្រុង Santo Domingo នេះ កើតឡើងអំឡុងការសម្តែងរបស់តារាចម្រៀងដ៏ល្បីឈ្មោះ Rubby Pérez នៅក្នុងក្លឹប Jet Set ហើយឥឡូវប្រមុខក្រុមជួយសង្គ្រោះព្រមានថា នៅសល់ពេលត្រឹម២៤ទៅ៣៦ម៉ោងទៀតប៉ុណ្ណោះដើម្បីរកមនុស្សនៅមានជីវិត បើហួសពេលនេះ គឺលែងមានសង្ឃឹមទៀតហើយ។

ដ្បិតពីដំបូងឡើយគេប៉ាន់ស្មានថា ព្រឹត្តិការណ៍ក្នុងក្លឹបនេះមានអ្នកគាំទ្រចូលរួមជាង៣០០នាក់ក៏ដោយ ប៉ុន្តែឥឡូវអាជ្ញាធរចេញការប៉ាន់ស្មានថ្មីថា អាចមានមនុស្សចន្លោះពី៥០០ទៅ១ ០០០នាក់ឯណោះស្ថិតក្នុងក្លឹប នៅពេលហេតុការណ៍កើតឡើង។

(រូបថត៖ Reuters)

ក្នុង​ចំណោម​មនុស្ស​ស្លាប់​រួមមានទាំងបុគ្គលល្បីឈ្មោះមួយចំនួនផងដែរដូចជា​អតីត​កីឡាករប៊េសស្បលនៃក្របខណ្ឌ Major League Baseball (MLB) គឺ Octavio Dotel និង Tony Blanco ព្រម​ទាំងអភិបាល​ខេត្ត Monte Cristi អ្នកស្រី Nelsy Cruz ជាដើម។

(រូបថត៖ Reuters)

មកទល់ពេលនេះ គេនៅតែមិនទាន់ដឹងច្បាស់អំពីមូលហេតុនៃការបាក់ដំបូលនេះ ខណៈការស៊ើបអង្កេតកំពុងបន្ត។

ស្របពេលជាមួយគ្នានោះ ប្រធានាធិបតីដូមីនីកលោក Luis Abinader ក៏បានប្រកាសកាន់ទុក្ខទូទាំងប្រទេសរយៈពេល៣ថ្ងៃផងដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ តួលេខមនុស្សស្លាប់ដោយសារបាក់ដំបូលក្លឹប នៅ ដូមីនីក កើនដល់ជិត ១០០នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

មនុស្សស្លាប់កើនដល់ ១២៤នាក់ ក្នុង​សោកនាដកម្មបាក់ដំបូលក្លឹប នៅ ដូមីនីក

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ត្រាំ ផ្អាកពន្ធគយបដិការ ៩០ ថ្ងៃ ប៉ុន្តែដំឡើងលើចិនដល់ ១២៥ ភាគរយ

ព័ត៌មានជាតិ៨ ម៉ោង មុន

គោលនយោបាយ​កាតាលីករសកល​អាស៊ី-ប៉ាស៊ីហ្វិក គឺ​ជា​អាទិភាព​ដ៏​សំខាន់​ ដើម្បី​ចូលរួម​លើក​កម្ពស់​វិស័យ​ការងារ និងកិច្ចគាំពារសង្គម

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក​ ប៉ែន​ បូណា​ ៖​ មនុស្សទ្រុស្តប្រយោជន៍ជាតិបង្ហាញធាតុពិតឱ្យយើងបានឃើញយ៉ាងច្បាស់ក្រឡែត

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក គន់ គីម ៖ ការងារគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវបង្ការទប់ទល់ពីចម្ងាយ

Sokha Hotels

ព័ត៌មានពេញនិយម