ព័ត៌មានអន្ដរជាតិ
មេទ័ពអ៊ុយក្រែន ថា ទាល់តែ ១ខែកែនទាហានបាន ៣០ ០០០នាក់ ទើបតតាំងជាមួយរុស្ស៊ីបាន
ថ្លែងក្នុងបទសម្ភាសជាមួយជាមួយសារព័ត៌មាន IB.ua ដែលចេញផ្សាយកាលពីថ្ងៃពុធទី៩ខែមេសាឆ្នាំ២០២៥ មេទ័ពអ៊ុយក្រែនលោក Aleksandr Syrsky និយាយថា ទីក្រុងកៀវ ចាំបាច់ត្រូវតែកែនទាហានឲ្យបាន ៣០ ០០០នាក់ក្នុងមួយខែ បើចង់តតាំងជាមួយរុស្ស៊ីបាន។

ក្នុងបទសម្ភាសដែលយកមកផ្សាយបន្តដោយសារព័ត៌មាន RT, មេបញ្ជាការកងទ័ពអ៊ុយក្រែនរូបនេះ លើកឡើងថា «តាំងពីផ្ទុះសង្គ្រាមក្នុងឆ្នាំ២០២២មក រុស្ស៊ីបានពង្រីកកម្លាំងទ័ពធំជាងមុនដល់ទៅ៥ដង។ មួយខែពួកគេពង្រីកកម្លាំងទ័ពពី ៨ ០០០ទៅ៩ ០០០នាក់និងមួយឆ្នាំពី១២០ ០០០ទៅ១៣០ ០០០នាក់»។
តាមសម្តីលោក Syrsky, រុស្ស៊ីអាចចល័តទ័ពដែលទទួលបានការបណ្តុះបណ្តាលនិងពោរពេញដោយបទពិសោធរហូតដល់៥លាននាក់ ជាមួយនឹងកម្លាំងសក្តានុពល ២០លាននាក់ឯណោះ។ នេះជាគម្លាតដ៏ឆ្ងាយបើធៀបនឹងទាហានអ៊ុយក្រែន ទាំងដែលឥឡូវកំពុងប្រយុទ្ធតស៊ូយ៉ាងស្វិតស្វាញនៅសមរភូមិ។

ពាក់ព័ន្ធនឹងកម្លាំងទ័ពរុស្ស៊ី, កាលពីសប្តាហ៍មុន លោកប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន បានចេញបញ្ជាឲ្យកែនទ័ពថ្មី១៦ម៉ឺននាក់បន្ថែមទៀត ដាក់ជាកាតព្វកិច្ចហោធាសម្រាប់ការធ្វើសង្រ្គាមជាមួយអ៊ុយក្រែន។
ការកែនប្រជាជនសម្រាប់កាតព្វកិច្ចយោធារបស់រុស្ស៊ីនាពេលនេះ គឺសម្រាប់បុរសដែលមានអាយុពី១៨ទៅ៣០ឆ្នាំ ហើយបទបញ្ជាថ្មីនេះ នឹងចាប់ផ្តើមអនុវត្តពីថ្ងៃទី១ខែមេសា និងត្រូវបញ្ចប់ត្រឹមថ្ងៃទី ១៥ខែកក្កដា៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ចិន ឆ្លើយតបរឿងដែលអ៊ុយក្រែនចាប់បានជនជាតិចិន២នាក់ដែលប្រយុទ្ធឲ្យរុស្ស៊ី

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា