Connect with us

ព័ត៌មានអន្ដរជាតិ

កុមារប្រមាណ៦ម៉ឺននាក់​នៅ​ហ្គាហ្សា​ប្រឈមខ្វះអាហារូបត្ថម្ភ​ខ្លាំង​ ខណៈអ៊ីស្រាអែលរារាំងជំនួយ

បានផុស

នៅ

យ៉ាងហោចណាស់មានកុមារ ៦០០០០នាក់នៅតំបន់ហ្គាហ្សាប្រឈមមុខនឹងផលវិបាកសុខភាពធ្ងន់ធ្ងរដោយសារ​តែ​កង្វះអាហារូបត្ថម្ភ ដោយការផ្គត់ផ្គង់ស្បៀងអាហារបានធ្លាក់ចុះ ដោយសារការរារាំងការ​ផ្គត់​ផ្គង់​ជំនួយរបស់អ៊ីស្រាអែល។ នេះ​បើ​យោង​តាមការចេញផ្សាយរបស់សារព័ត៌មាន ​Al Jazeera នៅថ្ងៃទី១០ខែមេសានេះ។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងសុខាភិបាលនៅហ្គាហ្សា បានព្រមានថា កង្វះអាហារូបត្ថម្ភនិងទឹកផឹកនឹងធ្វើឱ្យមានបញ្ហាប្រឈមសុខភាព​លើ​កុមារ ជាមួយនឹងការបន្តហាមប្រាមលើការចាក់វ៉ាក់សាំងដល់កុមារ ជាពិសេសការចាក់វ៉ាក់សាំងការពារជំងឺស្វិតដៃជើង។

សេចក្តីថ្លែងការណ៍របស់ក្រសួងនេះ បានធ្វើឡើងកាលពីថ្ងៃពុធ មួយថ្ងៃបន្ទាប់ពី​​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិលោក Antonio Guterres បាន​ច្រានចោលសំណើថ្មីរបស់អ៊ីស្រាអែលដើម្បីគ្រប់គ្រងការផ្តល់ជំនួយនៅក្នុងតំបន់ហ្គាហ្សា។

លោក Antonio Guterres ក៏ដែរថា «ហ្គាហ្សាគឺជាវាលពិឃាត ហើយជនស៊ីវិលស្ថិតនៅក្នុងរង្វង់មរណៈគ្មានទីបញ្ចប់» និងបានអំពាវនាវដល់មេដឹកនាំពិភពលោកឱ្យចាត់វិធានការជាបន្ទាន់ ដើម្បីធានាថា ស្បៀងអាហារ និងការផ្គត់ផ្គង់នានា បានទៅដល់ប្រជាជនប៉ាឡេស្ទីននៅហ្គាហ្សា។

(រូបភាព៖ AP)

គ្មានជំនួយណាមួយត្រូវបានផ្ដល់ទៅឱ្យប្រជាជនចំនួន ២,​៣ លាននាក់នៅហ្គាហ្សាទេ ចាប់តាំងពីថ្ងៃទី​២ខែមីនា ខណៈដែលអ៊ីស្រាអែលបន្តបិទច្រកព្រំដែនសំខាន់ៗ រារាំងការនាំចូលអ្វីៗគ្រប់យ៉ាងតាំងពីអាហារ រហូតដល់ការផ្គត់ផ្គង់វេជ្ជសាស្រ្ត និងប្រេងឥន្ធនៈ។

បញ្ហានេះបានបង្ខំឱ្យបិទមជ្ឈមណ្ឌលផ្ដល់អាហារូបត្ថម្ភចំនួន២១ ដែលរំខានដល់ការថែទាំកុមារប្រហែល ៣៥០ នាក់ដែលខ្វះអាហារូបត្ថម្ភធ្ងន់ធ្ងររួចទៅហើយ។ លើសពីនេះយោធាអ៊ីស្រាអែលបានបញ្ឈប់លំហូរទឹកពីក្រុមហ៊ុនអ៊ីស្រាអែល Mekorot ទៅកាន់តំបន់ហ្គាហ្សា កាលពីសប្តាហ៍មុន ដោយបានកាត់បន្ថយ ៧០ ភាគរយនៃការផ្គត់ផ្គង់ទឹកសរុបរបស់ប៉ាឡេស្ទីន និងកាត់ផ្ដាច់ការផ្គត់ផ្គង់ប្រេងឥន្ធនៈផងដែរ។

កាលពីខែមុន កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ (WFP) ក៏បានព្រមានថា មនុស្សរាប់សែននាក់នៅហ្គាហ្សាប្រឈមនឹងហានិភ័យនៃភាពអត់ឃ្លានធ្ងន់ធ្ងរ និងកង្វះអាហារូបត្ថម្ភ ដោយសារការពង្រីកសកម្មភាពយោធារបស់អ៊ីស្រាអែលរំខានយ៉ាងខ្លាំងដល់ប្រតិបត្តិការជំនួយស្បៀងអាហារ។

គួរបញ្ជាក់ថាអ៊ីស្រាអែលបានប្រើយុទ្ធសាស្រ្តបិទផ្លូវផ្ដល់ជំនួយមនុស្សធម៌អន្តរជាតិម្តងហើយម្តងទៀត ដែលដាក់សម្ពាធដល់ប្រជាជន​ប៉ាឡេស្ទីនក្នុងរយៈពេល ១៨ ខែនៃសង្គ្រាមដ៏បំផ្លិចបំផ្លាញលើតំបន់ហ្គាហ្សាដែលបានសម្លាប់មនុស្សជាង ៥០០០០នាក់បើយោងតាមក្រសួងសុខាភិបាលប៉ាឡេស្ទីន៕

(រូបភាព៖ AP)
(រូបភាព៖ AP)
(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៣២ វិនាទី មុន

កុមារប្រមាណ៦ម៉ឺននាក់​នៅ​ហ្គាហ្សា​ប្រឈមខ្វះអាហារូបត្ថម្ភ​ខ្លាំង​ ខណៈអ៊ីស្រាអែលរារាំងជំនួយ

ក្រសួងបរិស្ថាន
ព័ត៌មានជាតិ៣ នាទីutes មុន

អ្នកនាំពាក្យព្រមានអង្គការបរិស្ថានមួយដែលថាបានបំពានសមត្ថកិច្ចក្រសួង

សេដ្ឋកិច្ច១៣ នាទីutes មុន

ការដោះដូទំនិញកម្ពុជា-អន្តរជាតិ សម្រេចបានជាង ១៤,៤៤ ពាន់លានដុល្លារ នៅត្រីមាសទី១ ឆ្នាំនេះ

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

ត្រាំ បញ្ជា​ឲ្យ​អ៊ីស្រាអែល​ត្រៀម​​ទ័ព​ប្រយុទ្ធ បើ​កិច្ចចរចា​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​មិន​ជោគជ័យ

ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

មរណភាព​អតី​​ត​ប្រធានរដ្ឋឡាវ​​​​ដ៏​មាន​ឥទ្ធិពល និង​ជា​បងធំនយោបាយ​​ពី​ភាគខាងត្បូង ​តើ​អាច​រង្គើរ​ដល់​​​​​​​​តំណែង​កូនរបស់​គាត់ឬទេ?​​

Sokha Hotels

ព័ត៌មានពេញនិយម