ព័ត៌មានអន្ដរជាតិ
ចិន ប្រាប់ឲ្យអាមេរិកកុំភ្ជាប់ក្រុងប៉េកាំងទៅពាក់ព័ន្ធនឹងបញ្ហាព្រែកជីកប៉ាណាម៉ា
ប្រទេសចិន បានជំទាស់ខ្លាំងៗចំពោះការលើកឡើងនាពេលថ្មីៗនេះរបស់មន្ត្រីអាមេរិកទាក់ទងនឹងព្រែកជីកប៉ាណាម៉ា ដោយជំរុញឲ្យក្រុងវ៉ាស៊ីនតោនបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានមិនពិត និងធ្វើការចោទប្រកាន់ដោយគ្មានមូលដ្ឋាន។

ការឆ្លើយតបរបស់ក្រសួងការបរទេសចិន ធ្វើឡើងបន្ទាប់ពីការអត្ថាធិប្បាយរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth ដែលបានបង្ហាញចេតនាចង់យកព្រែកប៉ាណាម៉ាមកគ្រប់គ្រងវិញពីអ្វីដែលលោកពណ៌នាថាជាឥទ្ធិពលរបស់ចិន។ លោក Hegseth បានព្រមានខ្លាំងៗថា ទីក្រុងវ៉ាស៊ីនតោន នឹងមិនអនុញ្ញាតឲ្យចិន មករញ៉េរញ៉ៃនៅព្រែកជីកប៉ាណាម៉ា បានឡើយ ខណៈលោកប្រកាសថា ព្រែកជីកនេះ ប្រឈមការគំរាមកំហែងមិនដាច់។ លោកបន្ថែមថា ក្រុមហ៊ុនរបស់ចិន កំពុងគ្រប់គ្រងកំពង់ផែនៅច្រកចូលទាំងពីរនៃព្រែកជីកប៉ាណាម៉ា។
ក្រសួងការបរទេសចិន និងស្ថានទូតចិនប្រចាំប្រទេសប៉ាណាម៉ា បានសង្កត់ធ្ងន់ថា សេចក្តីថ្លែងការណ៍បែបនេះគឺជាការមួលបង្កាច់ទាំងស្រុង ក្នុងគោលបំណងជំរុញផលប្រយោជន៍របស់អាមេរិកក្នុងការគ្រប់គ្រងព្រែកជីក។
ស្ថានទូតចិន បានច្រានចោលយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់ទាំងនេះ ដោយអះអាងថា អាមេរិកកំពុងបង្ខូចកេរ្តិ៍ឈ្មោះ និងបំផ្លើសពីឥទ្ធិពលចិន ដោយផ្អែកលើហេតុផលភូមិសាស្ត្រនយោបាយ។ ចិនរក្សាថា ខ្លួនគោរពអធិបតេយ្យភាពរបស់ប៉ាណាម៉ាលើព្រែកជីក និងគាំទ្រកិច្ចប្រឹងប្រែងរបស់ប៉ាណាម៉ាក្នុងការគ្រប់គ្រងវាដោយឯករាជ្យ។
ចំណែកឯក្រសួងការបរទេសចិន បានអំពាវនាវឲ្យអាមេរិកបញ្ឈប់ការធ្វើនយោបាយ និងដាក់សម្ពាធសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដោយសង្កត់ធ្ងន់ថា សកម្មភាពបែបនេះធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ និងមិនអំណោយផលដល់ផលប្រយោជន៍ពិភពលោកនោះទេ៕
ដោយ៖ ឈាង

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា