Connect with us

ព័ត៌មានអន្ដរជាតិ

មីយ៉ាន់ម៉ា​ប្តេជ្ញា​រៀបចំការបោះឆ្នោតតាមគ្រោងទុក​ ទោះបី​ជួប​គ្រោះរញ្ជួយដីធ្ងន់ធ្ងរ

បានផុស

នៅ

​របប​សឹក​​គ្រប់គ្រង​​ប្រទេសមីយ៉ាន់ម៉ា​បាន​បង្ហាញ​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​រៀបចំ​ការ​​បោះឆ្នោតដែលបានគ្រោងទុករួច​ទៅ​ហើយ​នៅក្នុងខែធ្នូខាងមុខនេះ ​បី​ទោះ​បី​ជា​​ រង​គ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរកម្រិត៧.៧កាលពីថ្ងៃទី២៨ខែមីនា ដែល​ទំនង​​រំខានដល់ផែនការបោះឆ្នោត។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Irrawaddy នៅថ្ងៃទី០៩ខែមេសា។

(រូបភាព៖ MWD)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តិចជាងពីរសប្តាហ៍ បន្ទាប់ពីការរញ្ជួយដីបានឆក់យកជីវិតមនុស្ស​ជាង​​៤ពាន់នាក់ និង​បានបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរនៅកណ្តាល​ប្រទេសមីយ៉ាន់ម៉ា របបយោធាបានប្តូរការយកចិត្តទុកដាក់ពីកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញដើម្បីត្រៀមរៀបចំការបោះឆ្នោតក្នុងខែធ្នូ។

កាលពីថ្ងៃអង្គារ គណៈកម្មាធិការសហភាពរៀបចំការបោះឆ្នោត (UEC) របស់របបយោធាបានអះអាងសារជាថ្មីអំពីផែនការរបស់ខ្លួនក្នុងការរៀបចំការបោះឆ្នោតនៅខែធ្នូ និងខែមករាឆ្នាំ​បន្ទាប់​ ដោយអំពាវនាវឱ្យអ្នកដែលចង់បង្កើតគណបក្ស​នយោបាយដាក់ពាក្យសុំរបស់ពួកគេត្រឹមថ្ងៃទី៩​ខែឧសភា ដើម្បីទុកពេលសម្រាប់ការចុះឈ្មោះ និងធ្វើយុទ្ធនាការឃោសនា។

ស្ថាប័នរៀបចំការបោះឆ្នោតក៏បានតែងតាំង លោក Than Soe ជាអនុប្រធានគណៈកម្មការ ដើម្បីជួយប្រធានគណៈ​កម្មការ និងសម្រួលដល់មុខងាររបស់គណៈកម្មការ។

ប្រមុខរដ្ឋាភិបាលរបបយោធាលោក មីន អ៊ុងឡាំង(Min Aung Hlaing) កាលពីខែមុនបានប្រកាសផែនការរៀបចំការបោះឆ្នោតនៅសប្តាហ៍ទី ៣ និងទី ៤ នៃខែធ្នូ និងសប្តាហ៍ទីមួយ និងទីពីរនៃខែមករា។ លោក មីន អ៊ុងលាំង ក៏បានប្រកាសថាដែរ ម៉ាស៊ីនបោះឆ្នោតអេឡិចត្រូនិកនឹងត្រូវបានប្រើដើម្បីការពារការក្លែងបន្លំនៅក្នុងការបោះឆ្នោត។

(រូបភាព៖ X)

គួរបញ្ជាក់ថាមុនរដ្ឋប្រហារឆ្នាំ ២០២១ មានគណបក្សនយោបាយចំនួន៩០ប៉ុន្តែ ៤០ ត្រូវបានរំសាយបន្ទាប់ពីបដិសេធមិនចុះឈ្មោះក្រោមច្បាប់ស្តីពីការចុះបញ្ជីគណបក្សនយោបាយដែលធ្វើវិសោធនកម្មដោយរបបយោធា។ បច្ចុប្បន្នមានគណបក្សចំនួន៥៣ បានចុះបញ្ជីជាមួយ UEC ។

ដើម្បីរៀបចំការបោះឆ្នោតនៅខែធ្នូ របបយោធាត្រូវតែប្រគល់អំណាចជូនក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខជាតិ (NDSC) ដែលគ្រប់គ្រងដោយយោធា ពេលការដាក់ប្រទេសក្នុងស្ថានភាពអាសន្នផុតកំណត់នៅចុងខែកក្កដា ដែលរដ្ឋធម្មនុញ្ញឆ្នាំ ២០០៨ព្រាងដោយយោធាចែងថាការបោះឆ្នោតត្រូវតែធ្វើឡើងក្នុងរយៈពេលប្រាំមួយខែបន្ទាប់ពីការប្រគល់។

ទោះយ៉ាងណាអ្នកប្រឆាំងរបបយោធាបានថ្កោលទោសផែនការបោះឆ្នោតនេះថាជាការបោកប្រាស់ដែលត្រូវបានរចនាឡើងដើម្បីរក្សាការក្តាប់អំណាចរបស់យោធាប៉ុណ្ណោះ។

សូមបញ្ជាក់ថាគ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរកាលពីខែមីនាដែលបានវាយប្រហារប្រទេសមីយ៉ាន់ម៉ាធ្វើឲ្យចំនួនអ្នកស្លាប់កើន​នលើស៤ពាន់ និងរាប់សិបនាក់ទៀតនៅតែបាត់ខ្លួនក្រោមគំនរបាក់បែក ដោយទីក្រុង Mandalayដែលមានប្រជាជនច្រើនជាងគេទីពីររបស់ប្រទេស រងគ្រោះធ្ងន់ធ្ងរជាងគេ ហើយក៏ទំនងជារំខានដល់ផែនការបោះឆ្នោតផងដែរ។

បន្ថែមពីលើការបំផ្លិចបំផ្លាញពីគ្រោះរញ្ជួយដី ការរៀបចំការបោះឆ្នោតរបស់របបនេះនឹងត្រូវបានរារាំងដោយការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លានៅក្នុងរដ្ឋ Kachin, Karenni, Karen, Chin, Rakhine និងរដ្ឋ Shan ភាគខាងជើងប្រទេស​មីយ៉ាន់ម៉ាផងដែរ៕

(រូបភាព៖ AP)
(រូបភាព៖ MWD)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៨ វិនាទី មុន

មីយ៉ាន់ម៉ា​ប្តេជ្ញា​រៀបចំការបោះឆ្នោតតាមគ្រោងទុក​ ទោះបី​ជួប​គ្រោះរញ្ជួយដីធ្ងន់ធ្ងរ

ព័ត៌មានជាតិ៤ នាទីutes មុន

អាជីវករនៅខេត្តមណ្ឌលគិរី អះអាងថា ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ខ្លួនមិនលក់ឡើងថ្លៃឡើយ

ព័ត៌មានជាតិ៥ នាទីutes មុន

ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នឹងមានការសម្តែងទស្សនីភាពមហោស្រពបុរាណខ្នាតធំ

សេចក្ដីជូនដំណឹង២១ នាទីutes មុន

ក្រុមហ៊ុន​ ហ៊ិននីគែន ខេមបូឌា ចាប់ដៃគូជាមួយក្រុមហ៊ុន TADA Cambodia ដើម្បីលើកកម្ពស់ការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ

ព័ត៌មានជាតិ២២ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ការងារ អំពាវនាវកម្មករយកចិត្តទុកដាក់ថែទាំសុខភាព និងសុវត្ថិភាពផ្ទាល់ខ្លួន នាឱកាសចូលឆ្នាំថ្មី

Sokha Hotels

ព័ត៌មានពេញនិយម