ព័ត៌មានអន្ដរជាតិ
ត្រាំ បញ្ជាឲ្យអ៊ីស្រាអែលត្រៀមទ័ពប្រយុទ្ធ បើកិច្ចចរចានុយក្លេអ៊ែរជាមួយអ៊ីរ៉ង់មិនជោគជ័យ
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា អ៊ីស្រាអែលនឹងត្រូវដឹកនាំសកម្មភាពយោធាប្រឆាំងនឹងអ៊ីរ៉ង់ បើការចរចាបរាជ័យក្នុងការរុះរើកម្មវិធីអាវុធនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់។

ថ្លែងនៅមុនកិច្ចពិភាក្សាដែលបានគ្រោងទុករវាងមន្ត្រីអាមេរិកនិងអ៊ីរ៉ង់ក្នុងប្រទេសអូម៉ង់ លោក ត្រាំ បានលើកឡើងកាលពីថ្ងៃទី៩ខែមេសាថា៖ «បើវាត្រូវការយោធា យើងនឹងមានយោធា។ អ៊ីស្រាអែលច្បាស់ជានឹងចូលរួមយ៉ាងច្រើនក្នុងរឿងនេះ។ ពួកគេនឹងក្លាយជាអ្នកដឹកនាំ»។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានសម្តែងការយល់ស្របទៅនឹងជំហររបស់លោក ត្រាំ ដោយបានរំលឹកឡើងវិញនូវការប្រឆាំងដ៏យូរអង្វែងរបស់អ៊ីស្រាអែលចំពោះអ៊ីរ៉ង់ដែលមានអាវុធនុយក្លេអ៊ែរ។ លោក ណេតាន់យ៉ាហ៊ូ បានស្នើឲ្យមានការគាំទ្រចំពោះដំណោះស្រាយការទូតដែលស្រដៀងនឹងកិច្ចព្រមព្រៀងរំសាយអាវុធនុយក្លេអ៊ែរឆ្នាំ២០០៣របស់លីប៊ី។
ថ្មីៗនេះអាមេរិកបានដាក់ទណ្ឌកម្មយ៉ាងចាស់ដៃឡើងវិញលើប្រទេសអ៊ីរ៉ង់ និងដាក់ពង្រាយកងកម្លាំងជាយុទ្ធសាស្ត្រនៅក្នុងតំបន់មជ្ឈិមបូព៌ា។ អាមេរិកកំពុងសម្ដែងការព្រួយបារម្ភជាខ្លាំងដែលថា អ៊ីរ៉់ង់ជិតសម្រេចនូវការផលិតអាវុធនុយក្លេអ៊ែររបស់ខ្លួនហើយ។
សូមរឭកថា អាមេរិក និងអ៊ីរ៉ង់ធ្លាប់ធ្វើកិច្ចព្រមព្រៀងនុយក្លេអ៊ែរអន្តរជាតិកាលពីឆ្នាំ២០១៥អំឡុងពេលលោក Barack Obama ធ្វើជាប្រធានាធិបតីអាមេរិក ដែលបានរឹតបន្តឹងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ជាថ្នូរនឹងការដកទណ្ឌកម្ម។ ប៉ុន្តែលោក ត្រាំ បានដកសហរដ្ឋអាមេរិកជាឯកតោភាគីចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរក្នុងឆ្នាំ២០១៨ ដោយហៅវាថាជា «កិច្ចព្រមព្រៀងដ៏អាក្រក់បំផុតមិនធ្លាប់មាន»។
លុះដល់អាណត្តិរបស់លោក ចូ បៃដិន អ៊ីរ៉ង់និងអាមេរិកបានធ្វើការចរចាដោយប្រយោលនៅទីក្រុងវីយែនប្រទេសអូស្ត្រាលីក្នុងឆ្នាំ២០២១ ក្នុងគោលបំណងស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរ។ យ៉ាងណាមិញ កិច្ចពិភាក្សានោះ មិនបានឈានដល់កិច្ចព្រមព្រៀងណាមួយឡើយ៕

ដោយ៖ ឈាង
ចុចអាន៖ អ៊ីរ៉ង់យល់ព្រមធ្វើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ទាល់តែអាមេរិកឈប់ធ្វើរឿងមួយនេះសិន

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា