ព័ត៌មានអន្ដរជាតិ
មនុស្សជិត១០០នាក់ត្រូវបានសាកសួរជុំវិញការដួលរលំអគារនៅបាងកក
មន្ត្រីប៉ូលិសជាន់ខ្ពស់ថៃ បានឲ្យដឹងថា ប៉ូលិសបានសាកសួរមនុស្សជិត ១០០នាក់ជាផ្នែកនៃការស៊ើបអង្កេតលើហេតុការណ៍ដួលរលំអគារការិយាល័យសវនកម្មរដ្ឋ (SAO) ក្នុងទីក្រុងបាងកក។ នេះបើយោងតាមការចេញផ្សាយរបស់ The Nation នៅថ្ងៃទី១០ខែមេសានេះ។

នាយឧត្តមសេនីយ៍ Noppasil Poonsawat ស្នងការរងនគរបាលក្រុងបាងកក បាននិយាយថា ប៉ូលិសកំពុងបន្តប្រមូលភស្តុតាង ដើម្បីស៊ើបអង្កេតឧក្រិដ្ឋកម្មនេះ។ នេះរួមបញ្ចូលទាំងចម្លើយរបស់សាក្សី ការពិនិត្យកោសល្យវិច្ច័យ និងការវាយតម្លៃអ្នកជំនាញ។
រហូតមកដល់ពេលនេះ មនុស្សសរុប៩៨នាក់ត្រូវបានសាកសួរ ក្នុងនោះមានបុគ្គលិកចំនួន១៣នាក់មកពីក្រុមហ៊ុនដែលចូលរួមក្នុងគម្រោងនេះ សាច់ញាតិរបស់អ្នកស្លាប់ចំនួន១៥នាក់ សាក្សី និងសមាជិកគ្រួសារជនរងគ្រោះចំនួន៦៤នាក់ និងកម្មករដែលរងរបួសចំនួន៦នាក់។
លោក បានបន្តថា ខណៈដែលក្រុមស៊ើបអង្កេតកំពុងបង្កើនល្បឿនក្នុងការស៊ើបអង្កេតនោះ វាលឿនពេកក្នុងការបញ្ជាក់ថាតើនរណានឹងត្រូវប្រឈមនឹងការចោទប្រកាន់ជុំវិញរឿងសោកនាដកម្មនេះ។

ទន្ទឹមនឹងនេះ គណៈកម្មាធិការពាណិជ្ជកម្ម និងឧស្សាហកម្មព្រឹទ្ធសភាកំពុងពន្លឿនការស៊ើបអង្កេតរបស់ខ្លួនលើការចោទលើក្រុមហ៊ុន China Railway No. 10 (Thailand) Co ដែលជាក្រុមហ៊ុនពាក់ព័ន្ធនឹងការសាងសង់អគារនេះ។
ព្រឹទ្ធសមាជិក លោក Ekachai Ruangrat បានឲ្យដឹងថា អនុគណៈកម្មាធិការមួយត្រូវបានបង្កើតឡើង ដើម្បីពិនិត្យមើលការរំលោភដែលអាចកើតមានលើច្បាប់ពាណិជ្ជកម្មបរទេស ខណៈការរកឃើញដំបូងបង្ហាញថា ក្រុមហ៊ុន China Railway No.10 ប្រហែលជាបានប្រើប្រាស់ជនជាតិថៃ៣នាក់ជាអ្នកតំណាងដើម្បីកាន់កាប់ភាគហ៊ុន ៥១% នៅក្នុងក្រុមហ៊ុនក្នុងការប៉ុនប៉ងដើម្បីគេចចេញពីការរឹតបន្តឹងកម្មសិទ្ធិបរទេស។
លោក បានបន្ថែមថា បុគ្គលទាំងបីនេះត្រូវបានគេរាយការណ៍ថាមានទំនាក់ទំនងជាមួយក្រុមហ៊ុនយ៉ាងតិច១១ ផ្សេងទៀត ហើយត្រូវបានគេសង្ស័យថាបានធ្វើសកម្មភាពដើម្បីផលប្រយោជន៍បរទេស។ ជនជាតិថៃទាំង៣នាក់នោះមិនទាន់ត្រូវបានគេស្គាល់អត្តសញ្ញាណឬក៏នៅឡើយទេ។ ពួកគេអាចត្រូវបានចាប់ខ្លួននៅពេលដែលការស៊ើបអង្កេតបានបញ្ចប់។
លោក Ekachai បានបន្ថែមថា ការរកឃើញរហូតមកដល់ពេលនេះ គឺផ្អែកលើការពិនិត្យឯកសារផ្លូវការ។ គណៈកម្មាធិការក៏កំពុងស៊ើបអង្កេត ថាតើសម្ភារៈសំណង់ដែលមិនមានស្តង់ដារត្រូវបានប្រើប្រាស់នៅក្នុងគម្រោងសាងសង់ដែរឬទេ។
សូមបញ្ជាក់ថា អគារការិយាល័យសវនកម្មរដ្ឋ (SAO) ក្នុងទីក្រុងបាងកកបានដួលរលំដោយសារតែការទទួលរងឥទ្ធិពលនៃការរញ្ជួយដីកម្រិត ៧.៧រ៉ិចទ័រ កាលពីថ្ងៃទី២៨ខែមីនា សង្កត់កម្មករជាច្រើននាក់ គិតត្រឹមថ្ងៃពុធ មនុស្ស២២នាក់ត្រូវបានគេបញ្ជាក់ថា បានស្លាប់ ហើយ៧២នាក់នៅបាត់ខ្លួន ខណៈដែលប្រតិបត្តិការស្វែងរកកំពុងបន្តនៅឡើយ ដែលរំពឹងថានឹងបញ្ចប់នៅចុងខែមេសានេះ៕


អត្ថបទ៖ ប៊ុន សុភាព

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា