Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ គំរាមដកទ័ព ១០ ០០០នាក់ចេញពី អឺរ៉ុប

បានផុស

នៅ

ជាថ្មីម្តងទៀត ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានគំរាមដកទ័ព ១០ ០០០នាក់ចេញពីតំបន់អឺរ៉ុបខាងកើត ប្រសិនបើសម្ព័ន្ធមិត្តណាតូរបស់ទីក្រុងវ៉ាស៊ីនតោន មិនព្រមចំណាយច្រើនជាងមុននោះទេ។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូបថត៖ Reuters)

ឆ្លើយតបសំណួរអ្នកសារព័ត៌មាននៅសេតវិមានដែលសួរថាតើ លោកពិតជាមានគម្រោងកាត់បន្ថយកម្លាំងទ័ពអាមេរិកនៅអឺរ៉ុបឬប្រទេសណាតូផ្សេងទៀតមែនឬទេ? លោក ត្រាំ ឆ្លើយថា «ជាការពិត វាអាចដែរ! យើងចំណាយច្រើនសម្រាប់វិស័យយោធានៅអឺរ៉ុប ប៉ុន្តែមិនទទួលបានអ្វីមកវិញសោះ»។

ទោះបីជាយ៉ាងណាក៏ដោយ បើតាមការចុះផ្សាយរបស់ NBC កាលពីថ្ងៃអង្គារ, តួលេខនេះនៅមិនទាន់ច្បាស់ឡើយ ដោយរដ្ឋបាលលោកត្រាំនឹងត្រូវពិភាក្សាគ្នាសិន។ យ៉ាងណា បើរឿងនេះក្លាយជាការពិតមែន ប្រទេសដែលរងផលប៉ះពាល់ខ្លាំងជាងគេគឺរ៉ូម៉ានីនិងប៉ូឡូញ ដែលជារដ្ឋសមាជិកណាទាំង២ មានព្រំដែនជាប់ប្រទេសរុស្ស៊ី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមជម្រាបថា គិតត្រឹមដើមឆ្នាំ២០២៥ អាមេរិកបានដាក់ទាហានជិត៨៤​ ០០០នាក់ ឲ្យឈរជើងក្នុងទ្វីបអឺរ៉ុប ដោយចំនួនច្រើនបំផុតនៅប្រទេសអាល្លឺម៉ង់និងប៉ូឡូញ ហើយបន្ទាប់មកទៀតគឺនៅក្នុងប្រទេសរ៉ូម៉ានី អេស្តូនី និងលីទុយអានី។

មិនមែនជារឿងថ្មីឡើយដែលលោក ត្រាំ រិះគន់សមាជិកអឺរ៉ុបរបស់ប្លុកណាតូ ចំពោះការខកខានបំពេញតាមគោលដៅចំណាយលើវិស័យការពារជាតិ។ រឿងរ៉ាវជុំវិញការកាត់បន្ថយកម្លាំងទ័ពនេះ កើតឡើងចំពេលរដ្ឋបាលលោក ត្រាំ នៅតែបន្តដាក់សម្ពាធដល់សម្ព័ន្ធមិត្តអឺរ៉ុបទាំងឡាយ ឲ្យមានការទទួលខុសត្រូវបន្ថែមទៀតសម្រាប់វិស័យការពារជាតិរបស់ពួកគេ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ត្រាំ បញ្ជា​ឲ្យ​អ៊ីស្រាអែល​ត្រៀម​​ទ័ព​ប្រយុទ្ធ បើ​កិច្ចចរចា​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​មិន​ជោគជ័យ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម