Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ព្រមានពលរដ្ឋខ្លួន ត្រូវប្រយ័ត្នឲ្យមែនទែន ពេលធ្វើដំណើរទៅអាមេរិក

បានផុស

នៅ

ប្រទេសចិន បានព្រមានដល់ពលរដ្ឋរបស់ខ្លួនដែលមានគម្រោងទៅដើរលេងឬធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ត្រូវប្រយ័ត្នខ្លួនឲ្យមែនទែន។ នេះបើតាមការចុះផ្សាយរបស់ Reuters

ទង់ជាតិអាមេរិកនិងទង់ជាតិចិន (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសេចក្តីជូនដំណឹងកាលពីថ្ងៃពុធទី៩ខែមេសាឆ្នាំ២០២៥ ក្រសួងវប្បធម៌និងទេសចរណ៍ចិន បានជំរុញឲ្យពលរដ្ឋខ្លួន ត្រូវមានការប្រុងប្រយ័ត្នខ្ពស់និងវាយតម្លៃហានិភ័យដែលអាចកើតមានយ៉ាងហ្មត់ចត់ មុននឹងសម្រេចចិត្តធ្វើដំណើរទៅ។

ទន្ទឹមនោះ ក្រសួងបានណែនាំឲ្យអ្នកដំណើរ ត្រូវបន្តតាមដានព័ត៌មានអំពីស្ថានភាពដែលកំពុងវិវត្តន៍ ឲ្យជាប់លាប់ និងពិចារណាលើកត្តាទាំងអស់នៅពេលរៀបចំផែនការធ្វើដំណើរទៅសហរដ្ឋអាមេរិក។

ការព្រមាននេះ ត្រូវគេដឹងថាគឺបណ្តាលប្រទេសទាំងពីរ កំពុងចាប់ផ្តើមជម្លោះយ៉ាងក្តៅគគុកអំពីទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ក៏ដូចជាកង្វល់ទាក់ទងនឹងស្ថានភាពសន្តិសុខផ្ទៃក្នុងនៅសហរដ្ឋអាមេរិកផងដែរ។

ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ (រូបថត៖ Reuters)

នៅថ្ងៃដដែលនោះ ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានប្រកាសពន្ធគយ ១២៥% លើទំនិញនាំចូលពីចិន ដែលបង្ខំឲ្យចិនឆ្លើយតបវិញ ដោយយកពន្ធគយ៨៤% លើទំនិញរបស់សហរដ្ឋអាមេរិក។

សូមបញ្ជាក់ថា មិនមែនតែចិនទេ សូម្បីកាណាដានិងប្រទេសអឺរ៉ុបមួយចំនួនទៀត ក៏ចេញសេចក្តីណែនាំព្រមានអំពីការធ្វើដំណើររបស់ពលរដ្ឋពួកគេទៅអាមេរិកដែរ ដោយលើកឡើងពីកង្វល់ទាក់ទងនឹងការអនុវត្តច្បាប់អន្តោប្រវេសន៍យ៉ាងតឹងរ៉ឹង និងគោលនយោបាយសន្តិសុខផ្ទៃក្នុង។

សេចក្តីណែនាំរបស់ប្រទេសទាំងនោះ បានលើកឡើងពីបញ្ហាដែលអាចកើតមាន ដូចជាការឆែកឆេរឧបករណ៍ ការត្រួតពិនិត្យឯកសារផ្លូវច្បាប់ និងគោលនយោបាយដែលប៉ះពាល់ដល់មនុស្សភេទទីបី៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ត្រាំ បញ្ជាឲ្យមនុស្សជិត ១លាននាក់ ចេញពីអាមេរិក ជាបន្ទាន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម