Connect with us

ព័ត៌មានអន្ដរជាតិ

​យោធា​មីយ៉ាន់ម៉ា​​បាញ់​ប្រហារតាមអាកាស​សម្លាប់មនុស្ស២៦នាក់

បានផុស

នៅ

មនុស្ស២៦​នាក់​​បានស្លាប់ក្នុងការវាយប្រហារតាមអាកាសរបស់របបយោធា​​មីយ៉ាន់​ម៉ា​​ក្នុងពីរទីតាំងខុសគ្នា កាលពីថ្ងៃពុធនិងថ្ងៃថ្ងៃព្រហស្បតិ៍ ទោះបីរបបនេះប្រកាសបទឈប់បាញ់រហូតដល់ថ្ងៃទី២២ខែមេសាក៏ដោយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Irrawaddy នៅថ្ងៃទី១០ខែមេសានេះ។

(រូបភាព៖ Kawlin Info)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីយប់ថ្ងៃពុធ យ៉ាងហោចណាស់ជនស៊ីវិល២០នាក់ត្រូវបានសម្លាប់ និងប្រហែល៥០នាក់ផ្សេងទៀតរួមទាំងកុមារបានរងរបួសនៅក្នុងការវាយឆ្មក់តាមអាកាសចំនួនបី​​​លើក​របស់របបយោធានៅក្នុងភូមិ Namkham ក្នុងតំបន់ Wuntho ទីក្រុង Sagaing ដោយចំនួន​អ្នក​ស្លាប់​អាចកើនលើស​ពី ២០​នាក់នេះទៀត។

ចំណែកការវាយប្រហារមួយទៀតបានសម្លាប់​សមាជិកគ្រួសារចំនួនប្រាំមួយនាក់ និងម្នាក់បានរងរបួសធ្ងន់ធ្ងរនៅក្នុងការវាយប្រហារតាមអាកាសរបស់របបយោធាលើភូមិ Saizang ក្នុងក្រុង Tedim ភាគខាងត្បូងរដ្ឋ Chin នៅម៉ោងប្រហែល ១២ ព្រឹកថ្ងៃព្រហស្បតិ៍នេះ។ អគារ​ចំនួន ៤ រួម​មាន​ផ្ទះ និង​បណ្ណាល័យ​សាលា​បាន​រង​ការ​ខូច​ខាត​ ដែល​បង្ខំ​ឲ្យ​អ្នក​ស្រុក​ភៀស​ខ្លួន​ចូល​ព្រៃ។

(រូបភាព៖ Kawlin Info)

គិតត្រឹមថ្ងៃអង្គារ ជនស៊ីវិលសរុបចំនួន ៧២ នាក់ត្រូវបានសម្លាប់ដោយការវាយប្រហារតាមអាកាស និងកាំភ្លើងធំរបស់របបយោធាចាប់តាំងពីការរញ្ជួយដីកម្រិត ៧.៧ រ៉ិចទ័របានវាយប្រហារប្រទេសនេះកាលពីថ្ងៃទី ២៨ ខែមីនាដែលបានសម្លាប់មនុស្សលើសពី៤ពាន់នាក់ ខណៈរាប់សិបនាក់នៅតែបានបាត់ខ្លួន។

ក្រៅពីបន្តការវាយប្រហារដែលបំពានបទឈប់បាញ់ របបយោធាមីយ៉ាន់ម៉ាបានប្រកាសររក្សាការបោះឆ្នោតដែលបានគ្រោងទុកនៅខែធ្នូនិងខែមករាដដែលផងដែរ ខណៈក្រុមប្រឆាំងរិះគន់ការបោះឆ្នោតនេះថាជាការបោកប្រាស់ដើម្បីតែរក្សាអំណាចគ្រប់គ្រងរបស់របបយោធាប៉ុណ្ណោះ។ ទោះយ៉ាងការបំផ្លិចបំផ្លាញក្រោយរងគ្រោះរញ្ជួយដី និងការប្រយុទ្ធដែលនៅតែបន្តកើតមាន ទំនងជាប៉ះពាល់ទៅដល់ការបោះឆ្នោតនេះ៕

(រូបភាព៖ CJ)
(រូបភាព៖ Kawlin Info)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

​យោធា​មីយ៉ាន់ម៉ា​​បាញ់​ប្រហារតាមអាកាស​សម្លាប់មនុស្ស២៦នាក់

ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

Apple ដឹកជញ្ជូន​ iPhone តាមយន្តហោះ ៦០០ តោន ពីឥណ្ឌាទៅអាមេរិក

ជីវិតកម្សាន្ដ១ ម៉ោង មុន

កម្មវិធី​ទូរទស្សន៍​ចិនរង​ការ​រិះ​គន់ខ្លាំង​ ដែល​តម្រូវ​ឲ្យ​ជន​រង​គ្រោះ​​ក្នុង​ការ​ចាប់ជំរិត​នៅមីយ៉ាន់​ម៉ា ​ដើរ​តួ​​ធ្វើត្រាប់​

អាវុធហត្ថខេត្តកំពង់ស្ពឺ
សន្តិសុខសង្គម២ ម៉ោង មុន

មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ ត្រៀមកម្លាំងរួចជាស្រេចដើម្បីចូលរួមការពារសន្តិសុខសណ្តាប់​ធ្នាប់ និងសង្គ្រោះពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំ

ជីវិតកម្សាន្ដ២ ម៉ោង មុន

តារាឆ្នើម​តៃវ៉ាន់ Ning Chang ខាតឡុងចុង​អស់​រាប់​លាន​ដុល្លារ ពេលផ្សារហ៊ុនធ្លាក់​ថ្លៃ​

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ត្រាំ ផ្អាកពន្ធគយបដិការ ៩០ ថ្ងៃ ប៉ុន្តែដំឡើងលើចិនដល់ ១២៥ ភាគរយ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

មេទ័ពអ៊ុយក្រែន ថា ទាល់តែ ១ខែកែនទាហានបាន ៣០ ០០០នាក់ ទើបតតាំងជាមួយរុស្ស៊ីបាន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រាំ បញ្ជា​ឲ្យ​អ៊ីស្រាអែល​ត្រៀម​​ទ័ព​ប្រយុទ្ធ បើ​កិច្ចចរចា​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​មិន​ជោគជ័យ

ព័ត៌មានជាតិ១១ ម៉ោង មុន

លោក ហ្សង់ ហ្វ្រង់ស័រ តាន់៖ រដ្ឋាភិបាលនឹងបន្តដុតដៃដុតជើងទាក់ទង ពន្យល់បំភ្លឺ និងបញ្ចុះបញ្ចូលអាមេរិកកុំឱ្យអនុវត្តពន្ធគយថ្មីលើកម្ពុជា

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រាំ រងការចោទប្រកាន់​ «​ក្រឡុកទីផ្សារ​ហ៊ុន» ជុំវិញភាពមិនប្រាកដប្រជានៃពន្ធ

Sokha Hotels

ព័ត៌មានពេញនិយម