Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក អនុម័ត​ការ​លក់​មីស៊ីល​តម្លៃ ១​ពាន់​លាន​ដុល្លារ​ឲ្យ​អូស្ត្រាលី

បានផុស

នៅ

កាល​ពី​ថ្ងៃ​ពុធ​ទី​៩​ខែ​មេសា​ឆ្នាំ​២០២៥ សហរដ្ឋអាមេរិក​បាន​អនុម័ត​​ការលក់មីស៊ីល AIM-120C និង AIM-120D សរុប​ចំនួន​៤០០​គ្រាប់ និងឧបករណ៍ពាក់ព័ន្ធដល់ប្រទេសអូស្ត្រាលី ដែលមានតម្លៃ ១,០៤​ពាន់លានដុល្លារ។

(រូបថត៖ Military Watch)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិអាមេរិក (DSCA) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ការលក់ដែលបានស្នើឡើងនឹងធ្វើ​ឲ្យ​ប្រសើរឡើងនូវសមត្ថភាពរបស់​អូស្ត្រាលី ក្នុងការទប់ទល់នឹងការគំរាមកំហែងនាពេលបច្ចុប្បន្ន និងនាពេលអនាគតដោយការការពារ និងបង្កើនសុវត្ថិភាព​​យន្តហោះ»។

DSCA បាន​បញ្ជាក់​​ទៀត​ថា៖ «អូស្ត្រាលីគឺជាសម្ព័ន្ធមិត្តដ៏សំខាន់បំផុតរបស់យើងនៅប៉ាស៊ីហ្វិកខាងលិច។ វាមានសារៈសំខាន់ចំពោះផលប្រយោជន៍ជាតិរបស់សហរដ្ឋអាមេរិក ក្នុងការជួយសម្ព័ន្ធមិត្តរបស់យើងក្នុងការអភិវឌ្ឍ និងរក្សានូវសមត្ថភាពស្វ័យការពារដ៏រឹងមាំ និង​ការ​ត្រៀមខ្លួន»។

អូស្ត្រាលី បានចងភ្ជាប់ខ្លួនយ៉ាងស៊ីជម្រៅជាមួយសហរដ្ឋអាមេរិក និង​ចក្រភព​អង់គ្លេសនៅក្នុង​អនុ​សញ្ញា​ការពារ​គ្នា​​ត្រី​ភាគី​ហៅថា «AUKUS» កាល​​ពី​អំឡុង​ខែ​កញ្ញា​ឆ្នាំ​២០២១។ ក្នុង​នោះ មាន​កិច្ចព្រមព្រៀងដ៏ធំ​មួយ​ ដែល​អនុញ្ញាត​ឲ្យ​អូស្ត្រាលី​​​ទិញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ​​របស់​អាមេរិក៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម