ព័ត៌មានអន្ដរជាតិ
មានតែអឺរ៉ុប៦ប្រទេសប៉ុណ្ណោះ ដែលប្តេជ្ញាបញ្ជូនទ័ពទៅអ៊ុយក្រែន ក្នុងនាមកងរក្សាសន្តិភាព
ក្រោយកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិមកពី «ក្រុមចម្រុះឆន្ទៈ» ក្នុងទីក្រុងព្រុចសែល នៃប្រទេសបែលហ្ស៊ិក កាលពីថ្ងៃព្រហស្បតិ៍ទី១០ខែមេសាឆ្នាំ២០២៥, មានប្រទេសតែ៦ប៉ុណ្ណោះក្នុងចំណោម៣០ប្រទេស ដែលប្តេជ្ញាចិត្តបញ្ជួនទ័ពក្នុងនាមកងរក្សាសន្តិភាពទៅប្រទេសអ៊ុយក្រែន នៅពេលកិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៊ី លេចចេញជារូបរាង។

តាមការចុះផ្សាយរបស់ RT, ប្រទេសទាំង៦នោះមានដូចជា ចក្រភពអង់គ្លេស បារាំង អេស្តូនី ឡេតូនី លីទុយអានី និងរដ្ឋអឺរ៉ុបមួយទៀតដែលគេមិនបញ្ចេញឈ្មោះ។
ប្រទេសចំនួន២៤ផ្សេងទៀតនៅក្នុងក្រុមចម្រុះ ដែលរួមដៃគ្នារវាងណាតូនិង EU មួយនេះ បានបង្ហាញពីការស្ទាក់ស្ទើរចិត្តបញ្ជូនទ័ពទៅអ៊ុយក្រែន ព្រោះតែពួកគេចង់ឲ្យមានការបញ្ជាក់ពីគោលបំណងនិងអាណត្តិនៃបេសកកម្មនេះ ឲ្យកាន់តែលម្អិតជាមុនសិន ព្រោះខ្លាចមានការខ្វែងគំនិតគ្នា ក្នុងករណីប៉ះទង្គិចជាមួយរុស្ស៊ី។

ជុំវិញរឿងនេះ រដ្ឋមន្ត្រីការពារជាតិហូឡង់លោក Ruben Brekelmans បានបង្ហាញក្តីបារម្ភចំពោះក្រុមចម្រុះ ហើយទាមទារឲ្យបញ្ចុះបញ្ចូលអាមេរិកឲ្យមកចូលរួមក្នុងក្រុមនេះដែរ ទើបលែងភ័យ ដ្បិតទីក្រុងវ៉ាស៊ីនតោន បានច្រានចោលលទ្ធភាពបែបនេះរួចហើយក៏ដោយ។
សូមជម្រាបជាថ្មី មហាអំណាចអឺរ៉ុបចំនួន២ គឺអង់គ្លេសនិងបារាំង ជាប្រទេសចេញមុខចេញមាត់ខ្លាំងជាងគេ ក្នុងការប្រកូកប្រកាសឲ្យរដ្ឋផ្សេងទៀត មកចូលរួមជាមួយខ្លួនក្នុងក្រុមចម្រុះនេះ។

នាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer ប្រកាសថា ដើម្បីធានាសន្តិសុខនៅអ៊ុយក្រែន ក្រុមចម្រុះនេះមិនមែនត្រឹមដាក់ទ័ពរាប់ម៉ឺននាក់ទេ ប៉ុន្តែក៏នឹងបញ្ជូនយន្តហោះទៅផងដែរ។ លោកអះអាងថា «យើងគាំទ្រអ៊ុយក្រែនទាំងជើងគោកនិងអាកាស ជាមួយប្រទេសអឺរ៉ុបផ្សេងទៀត»។
យ៉ាងណាក្តី ពាក់ព័ន្ធបញ្ហានេះ រុស្ស៊ីព្រមានម្តងហើយម្តងទៀតថា បើអឺរ៉ុបពិតជាដាក់កងរក្សាសន្តិភាពនៅ អ៊ុយក្រែនមែននោះ វានឹងបង្កឲ្យមានសង្គ្រាមធំរវាងណាតូ ជាមួយរុស្ស៊ីជាក់ជាមិនខានឡើយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មេទ័ពអ៊ុយក្រែន ថា ទាល់តែ ១ខែកែនទាហានបាន ៣០ ០០០នាក់ ទើបតតាំងជាមួយរុស្ស៊ីបាន

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ