Connect with us

ព័ត៌មានអន្ដរជាតិ

កងទ័ពថៃបង្កើត​ទីតាំង​​​ផ្តល់សេវាដល់​ប្រជា​ជន​ធ្វើ​ដំណើរ​សង្ក្រាន្ត​ឆ្នាំថ្មី​​​​​

បានផុស

នៅ

កងទ័ពជើងគោកថៃបានបង្កើត​ទីតំាង​​​​​ផ្តល់សេវា​​​​ជូន​ប្រជាជន​​២៤ម៉ោង​​លើ​២៤ម៉ោងនៅទូទាំងប្រទេសដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់និងជួយបង្កភាពងាយស្រួលដល់ការធ្វើ​ដំណើរវិលត្រឡប់​ទៅកាន់​ស្រុក​កំណើត​វិញរបស់ប្រជាពលរដ្ឋក្នុងឱកាស​ថ្ងៃ​ឈប់​សម្រាក​បុណ្យចូលឆ្នាំថ្មីនេះ។ ​យោ​ងសេចក្តីរាយការណ៍​​របស់ naewna។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសេចក្តីរាយការណ៍​នោះ នាយឧត្តមសេនីយ៍ឯក លោក Pana Klaewplodthuk មេបញ្ជាការកងទ័ពជើង​គោក​ថៃ​នៅថ្ងៃទី១០ខែមេសា​ឆ្នាំ​២០២៥ ក្នុង​ឋានៈជានាយកមជ្ឈមណ្ឌលសង្គ្រោះគ្រោះមហន្តរាយនៃបញ្ជាការដ្ឋានកងទ័ពជើងគោក បានបញ្ជាឱ្យអង្គភាព​យោធា​ចំណុះកងទ័ពជើងគោកនៅទូទាំងប្រទេសត្រូវយកចិត្តទុកដាក់ក្នុងការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋដែលធ្វើដំណើរវិលត្រឡប់ទៅកាន់ស្រុកកំណើតវិញក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី​ខាងមុខនេះ ដោយត្រូវសហការជាមួយអង្គភាពការពារនិងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ ព្រមទាំងជួយមើលការខុសត្រូវនិងបង្កភាពងាយស្រួល​ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

ជា​មួយគ្នា​នេះ ​កង​ទ័ពជើង​គោក​ថៃ​ក៏បាន​ផ្តួច​ផ្តើម​គំនិត​បង្កើតទីតាំងផ្តល់សេវានិងបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋ​ដោយ​ត្រូវរៀបចំដាក់នៅតាមផ្លូវគោលដៅសំខាន់ៗ និង​ផ្លូវ​ដែល​មានការប្រឈមឬជាទីតាំងដែល​មាន​គ្រោះថ្នាក់កើតឡើងញឹក​ញាប់។ ទីតាំងទាំងអស់នឹងចាប់ពី​ថ្ងៃទី១១ដល់ថ្ងៃទី១៧ខែមេសា​ឆ្នាំ២០២៥ ២៤​ម៉ោងលើ២៤​ម៉ោង ទាំងនៅក្នុងទីក្រុងបាងកកនិង​តំបន់​ជុំវិញនិងតាមបណ្តាខេត្តនៅទូទាំងប្រទេស។

លោកនាយឧត្តមសេនីយ៍ឯក Pana Klaewplodthuk បានសង្កត់ធ្ងន់ថា ចំពោះគ្រប់ទីតាំងផ្តល់សេវារបស់​កងទ័ពនឹងមានផ្តល់​សេវា​ផ្សេង​ៗ​ជូនដល់សាធារណជន រួមមាន ​​កន្លែង​ឈប់​សម្រាកដោយ​មាន​សម្ភារៈ​បរិក្ខារ​ផ្សេងៗ​ដូចជា ទឹកសុទ្ធ កន្សែង​ត្រជាក់ កាហ្វេ ឧបករណ៍​ឆ្នាំង​សាក​ទូរស័ព្ទ និង​បង្គន់​អនាម័យជាដើមសម្រាប់​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរហើយត្រូវការឈប់​សម្រាកបណ្តោះអាសន្នដើម្បីកាត់បន្ថយ​ភាព​នឿយហត់​ក្នុង​ពេល​ធ្វើ​ដំណើរ។

តាមរយៈ​កម្មវិធី​នេះ​ យោធា​ថៃ​​ក៏​នឹង​រៀបចំមន្ត្រីដើម្បីជួយណែនាំប្រាប់ផ្លូវទៅកាន់គោលដៅនានា បុគ្គលិកពេទ្យសង្គ្រោះ​បឋម បុគ្គលិកស្ម័គ្រចិត្តត្រៀមផ្តល់ជំនួយក្នុងផ្នែកផ្សេងៗនិងកងសន្តិសុខមូលដ្ឋានដើម្បីរង់ចាំជួយការពារសន្តិសុខសណ្តាប់​ធ្នាប់។

ទន្ទឹមគ្នានេះក៏មានក្រុមការងារប្រចាំការ​ និង​​រាយការណ៍ករណី​បន្ទាន់ផងដែរ ដើម្បីទទួលរបាយការណ៍សង្គ្រោះបន្ទាន់ជួយដល់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិថៃឆ្នាំនេះដើម្បីឱ្យប្រជាពលរដ្ឋធ្វើដំណើរប្រកបដោយសុវត្ថិភាពនិងមានភាពកក់ក្តៅជាមួយនឹងការរង់ចាំផ្តល់សេវាការពារពីកងទ័ពនៅតាមដងផ្លូវ៕

ភ្នាក់ងារ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម១៣ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានជាតិ១១ ម៉ោង មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៩នាក់

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

មេទ័ពអ៊ុយក្រែន អះអាង បាញ់កម្ទេចយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី តម្លៃ ១០០លានដុល្លារ 

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ត្រាំ បញ្ជា​ឲ្យ​អ៊ីស្រាអែល​ត្រៀម​​ទ័ព​ប្រយុទ្ធ បើ​កិច្ចចរចា​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​មិន​ជោគជ័យ

Sokha Hotels

ព័ត៌មានពេញនិយម