ព័ត៌មានអន្ដរជាតិ
អង់គ្លេស ផ្តល់ជំនួយយោធា ៥៨០លានដុល្លារទៀត ឲ្យ អ៊ុយក្រែន
ចក្រភពអង់គ្លេស បានប្រកាសកញ្ចប់ជំនួយយោធាថ្មីតម្លៃ៤៥០លានផោន (៥៨០លានដុល្លារអាមេរិក) ដើម្បីពង្រឹងសមត្ថភាពការពាររបស់អ៊ុយក្រែន ចំពេលជម្លោះជាមួយរុស្ស៊ី នៅតែពុះកញ្ជ្រោលខ្លាំង។

តាមការចុះផ្សាយរបស់ BBC នៅថ្ងៃសុក្រទី១១ខែមេសាឆ្នាំ២០២៥ ជំនួយនេះនឹងផ្តល់មូលនិធិដល់ការជួសជុលនិងថែទាំឧបករណ៍យោធា ប្រព័ន្ធរ៉ាដា មីនប្រឆាំងរថក្រោះ និងយន្តហោះគ្មានមនុស្សបើករាប់ម៉ឺនគ្រឿង។
ការប្រកាសនេះ ធ្វើឡើងក្នុងអំឡុងកិច្ចប្រជុំក្រុមទំនាក់ទំនងការពារជាតិអ៊ុយក្រែន នៅទីក្រុងព្រុចសែល ដែលមានរដ្ឋមន្ត្រីការពារជាតិអង់គ្លេស John Healey និងសមភាគីអាល្លឺម៉ង់ Boris Pistorius ជាសហប្រធាន។

ក្នុងអំឡុងពេលនោះ លោក John Healey បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបន្តជំនួយ ដើម្បីដាក់សម្ពាធលើប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន និងចៀសវាងការខ្វែងគំនិតគ្នាក្នុងចំណោមសម្ព័ន្ធមិត្ត ដែលអាចបំផ្លាញដល់កិច្ចខិតខំប្រឹងប្រែងសន្តិភាព។
ជំនួយនេះ គឺស្របតាមការប្តេជ្ញាចិត្តយ៉ាងធំធេងរបស់ចក្រភពអង់គ្លេសចំពោះអ៊ុយក្រែន ដោយក្នុងនោះរួមមានទាំងការវិនិយោគទំហំទឹកប្រាក់ ១.៦ពាន់លានផោនលើខែលការពារដែនអាកាស និងប្រាក់កម្ចី២.២ពាន់លានផោន ដែលយកពីទ្រព្យសម្បត្តិបង្កករបស់រុស្ស៊ីផងដែរ។

សូមជម្រាបថា ចាប់តាំងពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ឡើងកាន់អំណាចអាណត្តិទី២មក ទីក្រុងវ៉ាស៊ីនតោន បានដកខ្លួនលែងដើរតួនាទីឈានមុខជួយអ៊ុយក្រែន ដើម្បីតទល់ជាមួយរុស្ស៊ីទៀតហើយ ហើយអង់គ្លេសនេះឯងដែលចេញមុខមាត់ជាងគេក្នុងការគាំទ្រទីក្រុងកៀវ។
ចាប់តាំងពីរុស្ស៊ីបើកការវាយលុកលើអ៊ុយក្រែនក្នុងខែកុម្ភៈឆ្នាំ២០២២មក ចក្រភពអង់គ្លេសបានផ្តល់ជំនួយសរុប១២.៨ពាន់លានផោនដល់អ៊ុយក្រែន។ នេះរួមបញ្ចូលទាំងជំនួយយោធាចំនួន៧.៨ពាន់លានផោន និង៥ពាន់លានផោន នៅក្នុងជំនួយមិនមែនយោធាដែលគ្របដណ្តប់លើជំនួយមនុស្សធម៌ សេដ្ឋកិច្ច និងការកសាងឡើងវិញផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អង់គ្លេស បញ្ជូនប្រមុខយោធា និងរដ្ឋមន្ត្រីពាណិជ្ជកម្មទៅប្រទេសចិនក្នុងពេលដំណាលគ្នា

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ