Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ប្រកាស​កាត់​បន្ថយ​ការ​ចាក់​បញ្ចាំង​កុន​ហូលីវូដ

បានផុស

នៅ

រដ្ឋាភិបាល​ក្រុង​ប៉េកាំង បានប្រកាស​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១០​ខែ​មេសា​ឆ្នាំ​២០២៥​ថា ខ្លួននឹងកាត់បន្ថយចំនួនភាពយន្តអាមេរិកដែលត្រូវបានអនុញ្ញាត​ឲ្យ​ចាក់បញ្ចាំងនៅក្នុងប្រទេសចិន។ ចំណាត់ការនេះ ធ្វើឡើង​ដើម្បី​ជា​​ការឆ្លើយតបដោយផ្ទាល់ទៅនឹង​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ដែល​បង្កើនពន្ធ​​គយ​​លើ​ចិន​រហូត​ដល់ ១៤៥%។

(រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋបាលភាពយន្តចិន បាននិយាយថា ការកាត់បន្ថយនេះមានគោលបំណង«អនុវត្តតាមច្បាប់ទីផ្សារ គោរពជម្រើសរបស់អ្នកទស្សនា និងកាត់បន្ថយ​ជា​មធ្យម​នូវ​ចំនួនភាពយន្ត​ដែលបាននាំចូ​ល​ពី​អាមេរិក»។

រដ្ឋបាល​ភាពយន្ត​ចិន បាន​បន្ថែម​​ថា៖ «វិធានការ​ខុស​របស់​រដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងការបំពានពន្ធ​គយ​លើប្រទេសចិន នឹងកាត់បន្ថយចំណង់​ចិត្ត​របស់ទស្សនិកជនក្នុងស្រុកចំពោះខ្សែភាពយន្តអាមេរិកដោយជៀសមិនរួច»។

យ៉ាង​ណា​មិញ ចំនួនពិតប្រាកដនៃខ្សែភាពយន្តដែលត្រូវ​កាត់បន្ថយ​នៅតែមិន​​ទាន់​បានបញ្ជាក់​ទេ។ ប៉ុន្តែ​​វិធានការ​របស់​ចិន​នេះ ទំនង​មិន​ផ្ដល់​ផល​ប៉ះពាល់​ខ្លាំង​ដល់​វិស័យ​ភាពយន្ត​ហូលីវូដ​​នោះ​ឡើយ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទីផ្សារ​ភាពយន្តរបស់អាមេរិក​នៅ​​ក្នុង​ប្រទេស​ចិន​បានធ្លាក់ចុះ ដោយ​នៅ​លើ​តារាង Box Office រក​បាន​ត្រឹមតែ ៥%​ប៉ុណ្ណោះ នៃប្រាក់ចំណូល​ចាក់​បញ្ចាំង​កុន​សរុបក្នុងឆ្នាំ​២០២៤ ខណៈ​ភាពយន្តចិនក្នុងស្រុក​បានគ្រប់គ្រងទីផ្សារកាន់តែខ្លាំងឡើង៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម១៤ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានជាតិ១៣ ម៉ោង មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៩នាក់

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេទ័ពអ៊ុយក្រែន អះអាង បាញ់កម្ទេចយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី តម្លៃ ១០០លានដុល្លារ 

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ត្រាំ រងការចោទប្រកាន់​ «​ក្រឡុកទីផ្សារ​ហ៊ុន» ជុំវិញភាពមិនប្រាកដប្រជានៃពន្ធ

Sokha Hotels

ព័ត៌មានពេញនិយម