ព័ត៌មានអន្ដរជាតិ
បេសកជនអាមេរិកទៅដល់រុស្ស៊ីលើកទី២ សម្រាប់ការចរចាបទឈប់បាញ់អ៊ុយក្រែន-រុស្ស៊ី
បេសកជនពិសេសរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Steve Witkoff បានធ្វើដំណើរទៅដល់ប្រទេសរុស្ស៊ីជាលើកទី២ សម្រាប់ការចរចាក្នុងដំណោះស្រាយសង្គ្រាមនៅអ៊ុយក្រែន។ នេះបើយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា បេសកជនពិសេសរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Steve Witkoff បានទៅដល់ប្រទេសរុស្ស៊ីហើយ ដោយលោក បញ្ជាក់ប្រាប់អ្នកសារព័ត៌មាន និងត្រូវបានផ្សាយនៅថ្ងៃទី១១ខែមេសាថា៖ «បាទ ខ្ញុំបញ្ជាក់ថាគាត់ពិតជាបានមកដល់មែន»។
លោក Peskov បានបន្ថែមថា វិមានក្រឹមឡាំងនឹងផ្តល់ព័ត៌មានក្នុងពេលកំណត់ ប្រសិនបើប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ជួបប្រជុំជាមួយ Witkoff។
យោងតាមទិន្នន័យពីគេហទំព័រ Flightradar យន្តហោះដឹកបេសកជនអាមេរិកបានចុះចតនៅទីក្រុង St. Petersburg របស់រុស្ស៊ីនៅម៉ោងប្រហែល 10:00 ព្រឹកម៉ោងនៅទីក្រុងមូស្គូ។
គេហទំព័រព័ត៌មាន Axios របស់សហរដ្ឋអាមេរិក បានរាយការណ៍មុននេះ ដោយដកស្រង់ប្រភពថា Witkoff នឹងធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី ដើម្បីជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន។ អ្នកទាំងពីរបានជួបប្រជុំគ្នាម្តងរួចទៅហើយនៅទីក្រុងមូស្គូនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០២៥។
បេសកជនសហរដ្ឋអាមេរិក លោក Steve Witkoff បានធ្វើដំណើរទៅកាន់ទីក្រុងមូស្គូម្តងហើយម្តងទៀត គឺជាផ្នែកមួយនៃការខិតខំប្រឹងប្រែងដើម្បីស្វែងរកកិច្ចព្រមព្រៀងបទឈប់បាញ់រវាងអ៊ុយក្រែននិងរុស្ស៊ី បន្ទាប់ពីការសន្ទនាតាមទូរសព្ទកាលពីខែកុម្ភៈរវាងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងសមភាគីរុស្ស៊ីលោក វ៉ា្លឌីមៀរ ពូទីន ក្នុងអំឡុងពេលដែលពួកគេបានពិភាក្សាអំពីបទឈប់បាញ់រយៈពេល៣០ថ្ងៃ។
ទោះបីជាបែបណាក្តី បទឈប់បាញ់ដែលស្នើឡើងដោយសហរដ្ឋអាមេរិក និងទទួលយកដោយភាគីអ៊ុយក្រែន ត្រូវបានរុស្សីមិនផ្តល់ការយល់ព្រម និងទាមទារបន្ថែមលក្ខខ័ណ្ឌថ្មីៗបន្ថែមទៀត ហើយការប្រយុទ្ធគ្នានៅតែបន្តជាហូរហែឥតដាច់៕
ដោយ រ៉ាន់ រើយ

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១៨ ម៉ោង ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន