Connect with us

ព័ត៌មានអន្ដរជាតិ

UN ​ថ្កោលទោស​រប​បសឹក​មីយ៉ាន់​ម៉ា​​​ដែល​បង្កើន​​ការ​​វាយប្រហារ​ រារាំង​ដល់សកម្មភាព​មនុស្ស​ធម៌​​

បានផុស

នៅ

អង្គការសហប្រជាជាតិ (UN) បានថ្កោលទោសការវាយប្រហារតាមអាកាស និងការបាញ់ផ្លោងរបស់របបយោធា​មីយ៉ាន់ម៉ា​ទៅលើតំបន់ដែលត្រូវបានបំផ្លិចបំផ្លាញដោយការរញ្ជួយដីកាលពីថ្ងៃទី២៨ខែមីនា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន​The Irrawaddy នៅថ្ងៃទី១២ខែមេសានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីជា​ភាគី​​ទាំង​ពីរ​​បាន​ប្រកាស​បទ​ឈប់​បាញ់​ជា​ឯកតោភាគី​រៀងៗ​ខ្លួន​ក៏ដោយ​ ក៏មានសេចក្តីរាយការណ៍​ដែលថា​របបយោធាមីយ៉ាន់​ម៉ា​បានបើកការវាយប្រហារជាង១២០លើកចាប់តាំងពីការរញ្ជួយដី។ យោងតាមរដ្ឋាភិបាលរួបរួមជាតិស៊ីវិល (NUG) ការវាយប្រហារតាមអាកាស និងដោយកាំភ្លើងធំរបស់របបយោធារចាប់ពីថ្ងៃទី ២៨ ខែមីនាដល់ថ្ងៃទី ៨ខែមេសាបាន​សម្លាប់​ជនស៊ីវិល​យ៉ាងហោចណាស់៧២នាក់។

កាលពីប៉ុន្មានថ្ងៃមុនក៏មានការវាយប្រហារតាមអាកាសរបស់របបយោធាលើទីក្រុង Sagaing និងរដ្ឋ Chin ត្រូវបានគេរាយការណ៍ថា បានសម្លាប់មនុស្សជាង ៣០នាក់​ដែលធ្វើឱ្យចំនួនអ្នកស្លាប់កើនឡើងដល់ជាង​១០០នាក់ក្នុងរយៈពេលតិចជាងពីរសប្តាហ៍។

ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បាន​ឲ្យ​ដឹង​ថា​ ការវាយប្រហារនេះអាចបំពានច្បាប់មនុស្សធម៌អន្តរជាតិ។ អ្នកនាំពាក្យការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោកស្រី Ravina Shamdasani បាននិយាយថា៖«នៅពេលនេះនៅពេលដែលការផ្តោតអារម្មណ៍តែមួយគត់គួរតែផ្តោតលើការធានាផ្តល់ជំនួយមនុស្សធម៌ដល់តំបន់គ្រោះមហន្តរាយ តែយោធាគឺជំនួសមកវិញនូវការវាយប្រហារ»។

លោកស្រីបានអំពាវនាវឱ្យអាជ្ញាធរយោធាដកចេញនូវរាល់ឧបសគ្គទាំងឡាយក្នុងការផ្តល់ជំនួយមនុស្សធម៌ និងបញ្ឈប់ប្រតិបត្តិការយោធា និងបានអំពាវនាវឱ្យរបបយោធាដោះលែងអ្នកទោសនយោបាយទាំងអស់ រួមទាំងទីប្រឹក្សារដ្ឋលោកស្រី Aung San Suu Kyi និងប្រធានាធិបតី U Win Myint ដែលត្រូវបានឃុំខ្លួនចាប់តាំងពីរដ្ឋប្រហារខែកុម្ភៈឆ្នាំ ២០២១។

ជាមួយគ្នានេះលោក Tom Andrews អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សរបស់ប្រទេសមីយ៉ាន់ម៉ាបានជំរុញឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិធ្វើសកម្មភាព ខណៈរបបយោធាបានរំលោភលើបទឈប់បាញ់របស់ខ្លួនជាច្រើនដង ហើយបុគ្គលិកមនុស្សធម៌បានប្រឈមមុខនឹងការបំភិតបំភ័យ និងជំរិតទារប្រាក់នៅប៉ុស្តិ៍ត្រួតពិនិត្យរបស់រដ្ឋាភិបាល ដោយរារាំងជំនួយពីតំបន់ដែលគ្រប់គ្រងដោយក្រុមប្រឆាំង រួមទាំងតំបន់ Sagaing ផងដែរ។ លោក​បាន​​ថា​៖ «​បញ្ហនេះ​កំពុង​ធ្វើ​ឲ្យ​ស្ថានការណ៍​ដ៏​អាក្រក់​មួយ​កាន់តែ​អាក្រក់​ទៅៗ​»​។

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិមីយ៉ាន់ម៉ានៅចុងសប្តាហ៍នេះ អង្គការសហប្រជាជាតិកំក៏ពុងជំរុញឱ្យមានការប្តេជ្ញាចិត្តរួមចំពោះសន្តិភាព និងការគាំទ្រផ្នែកមនុស្សធម៌បន្ថែមទៀត។

សូមបញ្ជាក់ថារបបយោធាបានប្រកាសបទឈប់បាញ់រហូតដល់ថ្ងៃទី២២ខែមេសាក្រោយប្រទេសរងគ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរកម្រិត៧.៧រ៉ិចទ័រដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ ខណៈរាប់សិបនាក់ទៀតដែលរងផលប៉ះពាល់ក្រោយរញ្ជួយដីកំពុងត្រូវការជំនួយ ប៉ុន្តែរបបនេះនៅតែទម្លាក់គ្រាប់បែក និងរារាំងជំនួយដែលធ្វើឲ្យមានផលលំបាកសម្រាប់ក្រុមជំនួយអន្តរជាតិចូលទៅដល់តំបន់រងគ្រោះ៕

(រូបភាព៖ AP)
(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥០ នាទីutes មុន

កម្លាំងអាវុធហត្ថជាង២០០នាក់ បានត្រៀមសម្រាប់កិច្ចការពារសន្តិសុខក្នុងឱកាសចូលឆ្នាំថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

លោក សោម រតនា ដឹកនាំក្រុមការងារទំនាក់ទំនងសាធារណៈនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក្រុងពាលីសុំសេចក្តីសុខ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ៖ ព្រលានយន្តហោះដុនមឿង រំពឹងទទួលភ្ញៀវ ១០០ ០០០ នាក់/ថ្ងៃ អំឡុងសង្រ្កាន្ត

ព័ត៌មានជាតិ២ ម៉ោង មុន

ជនជាតិដើមភាគតិចខេត្តមណ្ឌលគិរី ប្រារព្ធពិធីរំឭកខួបវប្បធម៌ និងបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ខ្លួន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ត្រាំ​ ដកស្មាតហ្វូន កុំព្យូព័រ គ្រឿងអេឡិចត្រូនិកផ្សេងទៀត ពីបញ្ជីពន្ធបដិការ

Sokha Hotels

ព័ត៌មានពេញនិយម