Connect with us

ព័ត៌មានអន្ដរជាតិ

ចិន​ប្រកាស​ផ្តល់​ជំនួយ​តម្លៃ១៣៧​លាន​ដុល្លារ​​ដល់​មី​យ៉ាន់​ម៉ា​​​ដែលរងគ្រោះ​រញ្ជួយដីធ្ងន់ធ្ងរ

បានផុស

នៅ

ស្ថានទូតចិនប្រចាំនៅមីយ៉ាន់ម៉ាបាននិយាយថា ប្រទេសចិនបានសន្យាផ្តល់ជំនួយមនុស្សធម៌បន្ទាន់ចំនួន ១ ពាន់​លាន​យន់ (ស្មើនឹង១៣៧លានដុល្លារអាមេរិក) ដល់ប្រទេសមីយ៉ាន់ម៉ាដែលរងគ្រោះដោយរញ្ជួយដីធ្ងន់ធ្ងរ​​ចាប់​តាំង​ពី​ថ្ងៃទី​២៨ខែ​មីនា​​២០២៥​​។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១២ខែមេសានេះ

(រូបភាព៖ Xinhua)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ ស្ថានទូតចិន​ បាន​ឲ្យ​ដឹង​ថា មូលនិធិនេះនឹងផ្តល់​ជំនួយ​ជាបន្ទាន់នូវអាហារ ឱសថ និងជម្រកដែល​ត្រូវ​បាន​ត្រៀមរួចជាស្រេច ក៏ដូចជាការបង់ថ្លៃព្យាបាល ការការពារជំងឺរាតត្បាត និងក្រុមអ្នកជំនាញវាយតម្លៃគ្រោះមហន្តរាយ។

គួរបញ្ជាក់ថា ដោយអវត្តមានរបស់សហរដ្ឋអាមេរិក ចិនឈានជើងចូលទៅរកប្រទេសមីយ៉ាន់ម៉ា ដែលរងគ្រោះដោយរញ្ជួយដី។ ទីក្រុងប៉េកាំងបានបញ្ជូនក្រុមឆ្លើយតបគ្រោះមហន្តរាយដំបូងគេ រួមទាំងបុគ្គលិកពេទ្យរាប់សិបនាក់ អ្នកជំនាញការរញ្ជួយដី និងសត្វឆ្កែជួយសង្គ្រោះ ដើម្បីកាត់បន្ថយការបាត់បង់។

ជាមួយគ្នានេះប្រទេសចិនបានបញ្ជូនក្រុមជួយសង្គ្រោះជាង ៣០នាក់ទៅកាន់ប្រទេសមីយ៉ាន់ម៉ានិងបានត្រឡប់មកវិញក្រោយបញ្ចប់បេសកម្មកាលបីថ្ងៃទី០៩ខែមេសា។ ចិនក៏នឹងចូលរួមក្នុងការវាយតម្លៃការបាត់បង់គ្រោះមហន្តរាយ និងការកសាងឡើងវិញ។ រីឯកាកបាទក្រហមចិនក៏បានផ្តល់ជាសាច់ប្រាក់ប្រហែល ១,៥ លានយន់ (២០៦០០០ ដុល្លារអាមេរិក) ផងដែរ។

(រូបភាព៖ Xinhua)

សូមបញ្ជាក់ថារញ្ជួយដីកម្រិត ៧.៧ រ៉ិចទ័រ កាលពីថ្ងៃទី ២៨ ខែមីនា គឺជាគ្រោះរញ្ជួយដីដ៏ខ្លាំងបំផុតមួយរបស់ប្រទេសមីយ៉ាន់ម៉ាក្នុងមួយសតវត្ស ដោយបានសម្លាប់មនុស្សលើស៤ពាន់នាក់ ដោយសារវាបានដួលរលំអគារ ផ្ទះសម្បែង និងធ្វើឲ្យខ្វះអាហារ ទឹក និងទីជម្រកសម្រាប់ប្រជាជនជាច្រើន។ បណ្ដាប្រទេសនានា និងភ្នាក់ងាររបស់អង្គការសហប្រជាជាតិកំពុងស្វះស្វែងដល់ជំនួយជាក្រុមជួយសង្គ្រោះនិងជាសាច់ប្រាក់ ដើម្បីជួយគាំទ្រដល់ការបាត់បង់នេះ។ ទោះយ៉ាងណាអង្គការសហប្រជាជាតិបានថ្កោលទោសរបបយោធាក្រោម ការដឹកនាំរបស់ ​មីន អ៊ុងឡាំង ចំពោះការវាយប្រហារជាបន្តបន្ទាប់ទៅលើតំបន់រងគ្រោះដោយសាររញ្ជួយដីដែលបង្កហានិភ័យលើក្រុមជំនួយ ទោះបីរបបនេះប្រកាសបទឈប់បាញ់ក៏ដោយ៕

(រូបភាព៖ Xinhua)
(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព


Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម