ព័ត៌មានអន្ដរជាតិ
បេសកជនអាមរិក ស្នើផែនការកាត់តំបន់ចំនួន៤ឲ្យរុស្ស៊ី ជាថ្នូរនឹងបទឈប់បាញ់
យោងតាមការចុះផ្សាយនៅថ្ងៃទី១២ខែមេសាឆ្នាំ២០២៥របស់សារព័ត៌មាន New Voice of Ukraine បេសកជនពិសេសរបស់សហរដ្ឋអាមេរិក លោក Steve Witkoff បានស្នើផែនការដ៏ចម្រូងចម្រាសមួយ គឺការប្រគល់តំបន់ភាគខាងកើតអ៊ុយក្រែនចំនួនបួន ដូចជា Donetsk, Luhansk, Zaporizhzhia និង Kherson ទៅឲ្យរុស្ស៊ី សម្រាប់ជាផ្នែកមួយនៃកិច្ចព្រមព្រៀងឈប់បាញ់។

លោក Witkoff បាននិយាយថា៖ «វិធីលឿនជាងគេដើម្បីឈានដល់បទឈប់បាញ់នៅអ៊ុយក្រែន គឺគាំទ្រយុទ្ធសាស្ត្រដែលនឹងផ្ដល់ឲ្យរុស្ស៊ីនូវភាពជាម្ចាស់នៃតំបន់ភាគខាងកើតអ៊ុយក្រែនទាំងបួន ដូចអ្វីដែលរុស្ស៊ីប៉ុនប៉ងកាត់យកជាទឹកដីរបស់ខ្លួនដោយខុសច្បាប់កាលពីឆ្នាំ២០២២»។
លោក Witkoff ដែលជាសហការីជិតស្និទ្ធរបស់ប្រធានាធិបតី ដូណាល់ ត្រាំ បានបង្ហាញគំនិតនេះក្នុងអំឡុងពេលកិច្ចប្រជុំនៅសេតវិមាន ទោះបីជាមានការប្រឆាំងយ៉ាងខ្លាំងពីឥស្សរជនដូចជាលោក Keith Kellogg បេសកជនពិសេសអាមេរិកនៅអ៊ុយក្រែន និងការបដិសេធយ៉ាងដាច់ណាត់ពីក្រុងកៀវ ក៏ដូចជាសម្ព័ន្ធមិត្តលោកខាងលិចក៏ដោយ។
ក្រុមអ្នករិះគន់អះអាងថា ជំហររបស់លោក Witkoff បំផ្លាញអធិបតេយ្យភាពអ៊ុយក្រែន និងអាចជំរុញសកម្មភាពឈ្លានពានរបស់រុស្ស៊ី ដោយលើកឡើងថា អសមត្ថភាពការទូតរបស់គាត់ និងកង្វះគោលនយោបាយបង្រួបបង្រួមរបស់អាមេរិក បានបង្កឲ្យមានការភាន់ច្រឡំ ដែលអាចធ្វើឲ្យប៉ះពាល់ដល់ស្ថិរភាពក្នុងតំបន់។
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បាននិយាយយ៉ាងខ្ជាប់ខ្ជួនថា អ៊ុយក្រែននឹងមិនទទួលស្គាល់ជាដាច់ខាតនូវការកាត់យកទឹកដីដែលរុស្ស៊ីកាន់កាប់ រួមទាំងតំបន់គ្រីមៀផងដែរ។ សំណើនេះក៏បានបង្កភាពតានតឹងក្នុងចំណោមប្រជាជនអ៊ុយក្រែនដែលភៀសខ្លួនដែលបារម្ភថា សម្បទានបែបនេះអាចរារាំងពួកគេមិនឲ្យត្រឡប់ទៅផ្ទះវិញជាអចិន្ត្រៃយ៍៕
ដោយ៖ ឈាង

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល