Connect with us

ព័ត៌មានអន្ដរជាតិ

UN៖ មាន​ការ​វាយប្រហាររបស់អ៊ីស្រាអែល ៣៦​លើក​សម្លាប់សុទ្ធតែស្ត្រីនិងកុមារ​​សុទ្ធតែម្តង​​

បានផុស

នៅ

អង្គការសហប្រជាជាតិបានឲ្យដឹងថា ​ជនរងគ្រោះស្លាប់​​​​​ក្នុងការ​វាយ​ប្រហារ​​​​របស់អ៊ីស្រាអែល​​​នៅ​តំបន់ហ្គាហ្សា សុទ្ធតែ​ជា​ស្ត្រី និងកុមារប៉ាឡេស្ទីន​ ក្នុង​ការ​វាយ​ប្រហា​​រ​​​​យ៉ាងហោចណាស់៣៦លើកចាប់តាំងពីពាក់កណ្តាលខែមីនាមក។ នេះបើយោងតាមការចេញផ្សាយរបស់សារប័ត៌មាន Al Jazeera នៅថ្ងៃទី១២ខែមេសានេះ។

(រូបភាព៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី Ravina Shamdasani អ្នកនាំពាក្យរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សបាននិយាយកាលពីថ្ងៃសុក្រថា ការិយាល័យលោកស្រីបានកត់ត្រាការវាយប្រហាររបស់អ៊ីស្រាអែលចំនួន២២៤លើកលើអគារលំនៅដ្ឋាន និងតង់​ជំរំ​ជនភៀសខ្លួននៅតំបន់ហ្គាហ្សាចាប់ពីថ្ងៃទី១៨ខែមីនាដល់ថ្ងៃទី០៩ខែមេសា។ អ្នកស្រីបាននិយាយថា៖​«នៅក្នុងចំណោមការវាយប្រហារ​ទាំង​អស់ មាន​៣៦លើក​មាន​អ្នកស្លាប់មានតែស្ត្រីនិងកុមារប៉ុណ្ណោះ»។

ការរកឃើញនេះកើតឡើងនៅពេលដែលការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាបានសម្លាប់ជនជាតិប៉ាឡេស្ទីន​ជាង១៥០០នាក់ចាប់តាំងពី​​បទឈប់បាញ់​ត្រូវបាន​បំពាន​ជាថ្មី​​កាលពីខែមីនា។ នេះបើយោងតាមតួលេខពីក្រសួងសុខាភិបាលប៉ាឡេស្ទីន។

(រូបភាព៖ AP)

ស្របពេលជាមួយគ្នានេះអ៊ីស្រាអែលក៏បិទផ្លូវផ្ដល់ជំនួយទាំងស្រុងដែលនាំឱ្យអង្គការសហប្រជាជាតិ និងក្រុមសិទ្ធិមនុស្សព្រមានថាស្បៀងអាហារ ទឹក ថ្នាំពេទ្យ និងការផ្គត់ផ្គង់សំខាន់ៗផ្សេងទៀតកំពុងអស់យ៉ាងឆាប់រហ័ស។ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក Antonio Guterres បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងញូវយ៉កកាលពីដើមសប្តាហ៍នេះថា «រយៈពេលជាងមួយខែនេះគ្មានជំនួយទៅកាន់តំបន់ហ្គាហ្សាទេ និងថាហ្កាហ្សាគឺជាវាលពិឃាដ ហើយជនស៊ីវិលស្ថិតក្នុងរង្វិលជុំស្លាប់គ្មានទីបញ្ចប់»។

ទោះយ៉ាងណាអ៊ីស្រាអែល​បាន​ប្តេជ្ញា​ថា​នឹង​បន្ត​ការ​វាយលុកដណ្តើម​យក​ទឹកដី​ថ្មី​នៅ​តំបន់​ហ្គាហ្សា​ភាគ​ខាង​ត្បូងថែមទៀត។ យោធាអ៊ីស្រាអែលក៏បានចេញបញ្ជាជម្លៀសជាបន្តបន្ទាប់ផងដែរ។ បើទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) ជនជាតិប៉ាឡេស្ទីនប្រហែល ៤០០០០នាក់ត្រូវបានផ្លាស់ទីលំនៅដោយបង្ខំនៅទូទាំងតំបន់ហ្គាហ្សា ចាប់តាំងពីបទឈប់បាញ់បានបញ្ចប់នៅថ្ងៃទី ១៨ខែមីនា៕

(រូបភាព៖ AP)
(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៣១ វិនាទី មុន

UN៖ មាន​ការ​វាយប្រហាររបស់អ៊ីស្រាអែល ៣៦​លើក​សម្លាប់សុទ្ធតែស្ត្រីនិងកុមារ​​សុទ្ធតែម្តង​​

ព័ត៌មានជាតិ៤ នាទីutes មុន

នៅពេលនេះ សង្ក្រាន្តវត្តភ្នំ ត្រូវបានរៀបចំរួចរាល់ដើម្បីទទួលទេវតាឆ្នាំថ្មី

សេដ្ឋកិច្ច២៩ នាទីutes មុន

ផ្លូវលេខ៧១C នឹងលើកកម្ពស់ប្រសិទ្ធិភាពនៃការនាំចេញ​ផលិតផលកសិកម្ម

ព័ត៌មានអន្ដរជាតិ៥៦ នាទីutes មុន

ថៃ ព្រមាន! យុវជនបង្ហោះរូបស្រាតពេលលេងសប្បាយបុណ្យសង្ក្រាន្ត ប្រឈមជាប់ពន្ធនាគារ៥ឆ្នាំ

ព័ត៌មានជាតិ១ ម៉ោង មុន

សមិទ្ធផល​ធំ​ពីរ​ខេត្តបាត់ដំបងសម្រេច​បាន​ នឹង​​ជំរុញ​ទាក់ទាញ​ទេសចរ​បន្ថែមទៀត ​ឱកាសបុណ្យចូល​ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម