ព័ត៌មានអន្ដរជាតិ
ថៃ ព្រមាន! យុវជនបង្ហោះរូបស្រាតពេលលេងសប្បាយបុណ្យសង្ក្រាន្ត ប្រឈមជាប់ពន្ធនាគារ៥ឆ្នាំ
ស្របពេលពិធីបុណ្យសង្ក្រាន្តបានចូលមកដល់ហើយនោះ ប្រទេសថៃ បានប្រកាសចាត់វិធានការក្តៅដោយព្រមានដាក់ពន្ធនាគាររហូតដល់ទៅ៥ឆ្នាំ ចំពោះយុវជនរូបណាដែលបង្ហោះរូបស្រាតលើបណ្តាញសង្គម Facebook ពេលកំពុងលេងកម្សាន្តអំឡុងពិធីបុណ្យចូលឆ្នាំថ្មី។

លោក Anukul Pruksanusak អ្នកនាំពាក្យរងរដ្ឋាភិបាលថៃ បានប្រាប់ The Nation កាលពីថ្ងៃសុក្រទី១១ខែមេសាឆ្នាំ២០២៥ថា ការបង្ហោះរូបអាក្រាតកាយអំឡុងពេលលេងបាញ់ទឹកក្នុងពិធីបុណ្យសង្គ្រាន្ត នឹងជួបផលវិបាកផ្លូវច្បាប់។
តាមច្បាប់នៅប្រទេសថៃ, ការបង្ហោះរូបភាពអាក្រាតកាយទោះរូបថតខ្លួនឯងឬអ្នកដ៏ទៃក៏ដោយ អំឡុងពេលចូលរួមក្នុងសកម្មភាពបាញ់ទឹក អាចបំពានលើមាត្រា ១៤(៤) និង ១៤(៥) នៃច្បាប់ស្តីពីឧក្រិដ្ឋកម្មកុំព្យូទ័រ។ ជនល្មើសអាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ប្រាំឆ្នាំ និង/ឬពិន័យជាប្រាក់រហូតដល់ ១០០ ០០០បាត។

មិនមែនតែបង្ហោះរូបស្រាតទេ រដ្ឋាភិបាលថៃព្រមានថា សូម្បីអ្នកបង្ហោះរូបស្រាបៀរនិងគ្រឿងស្រវឹងផ្សេងទៀតលើបណ្តាញសង្គម ក៏អាចចាត់ទុកជាការបំពានច្បាប់គ្រប់គ្រងភេសជ្ជៈមានជាតិអាល់កុលផងដែរ ដោយបទល្មើសនេះ អាចប្រឈមនឹងការពិន័យជាអតិបរមាជាប់ពន្ធនាគារមួយឆ្នាំ ឬពិន័យជាប្រាក់រហូតដល់៥០ម៉ឺនបាត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ខេត្តកំពង់ចាម ប្រកាសរៀបចំព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មីទ្រង់ទ្រាយធំជាងមុន

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល