Connect with us

ព័ត៌មានអន្ដរជាតិ

​​លើក​ដំបូង ​មន្ត្រី​​​ការបរទេសរុស្ស៊ី​​ថា «គ្មានឡើយ​​​​វត្តមាន​​យោធា​ចិន​​​​ជួយ​កងទ័ពខ្លួន»​

បានផុស

នៅ

អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Andrey Rudenko បាន​ចេញមុខ​ច្រានចោល​​​ការ​ចោទ​ប្រកាន់​​​​ដែលថា ​ខ្លួន​បាន​​​នាំ​យក​​យោធា​​ចិន​មក​ជួយ​ប្រយុទ្ធ​ក្នុងសមរភូមិ​ក្នុង​ប្រទេស​អ៊ុយក្រែន​ ជាទី​ដែលកងទ័ព​​​​រុស្ស៊ី​​​កំពុង​​ប្រយុទ្ធ​​​​ក្នុងសង្គ្រាម​ដែល​​អូសបន្លាយ​ពេល​ជាង​៣ឆ្នាំ។

អនុរដ្ឋមន្ត្រីការបរទេសរុស្សី លោក Andrey Rudenko។ TASS
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​អនុរដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​ បាន​​ប្រាប់​​​​​ទីភ្នាក់​ងារ​ព័ត៌មាន​រុស្ស៊ី​ TASS ​ថា ​សេចក្តីថ្លែងការណ៍ដែលថា​​មាន​​ពលរដ្ឋចិនកំពុងប្រយុទ្ធនៅអ៊ុយក្រែននោះ ជារឿង«មិនពិតទាំងស្រុង» ដោយ​បញ្ជាក់​ថា៖«​ខ្ញុំអាចនិយាយបានថា គ្មានអ្វីអាចនៅឆ្ងាយពីការពិតបានទេ»។

​ដោយ​និយាយ​កោ​តសរសើរ​ភាគី​ចិន​​ដែល​ជាសម្ព័ន្ធ​មិត្ត​​​​ជិតស្និទ្ធ​របស់ខ្លួន​នោះ ​​​លោក Rudenko បានបន្ថែមថា៖​«ជំហររបស់ចិនលើដំណោះស្រាយ​នៅអ៊ុយក្រែនគឺពិតជាមានតុល្យភាព ហើយយើងមានអំណរគុណចំពោះមិត្តរបស់យើងសម្រាប់រឿងនោះ»។

​ប៉ុន្មានថ្ងៃចុងក្រោយ​​នេះ ​ព័ត៌មាន​អំពី​​ទាហាន​ចិន​បាន​​ជួយ​ប្រយុទ្ធ​​​ជាមួយ​កងទ័ព​​រុស្ស៊ី​​ក្នុងសមរភូមិ​នៅ​អ៊ុយក្រែន ​​​​បាន​ផ្ទុះ​កក្រើក​យ៉ាង​ខ្លាំង​ បន្ទាប់​ពី​​​យោធា​​​អ៊ុយក្រែន​បាន​ចាប់​បាន​​​ទាហាន​ពីរ​រូប​​​​ដែល​អះអាងថា​ជាជន​ជាតិចិន​ ហើយ​​ប្រធានាធិបតី​​អ៊ុយក្រែន ​លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ​ដោយ​យោង​​​ភ្នាក់ងារ​ស៊ើបការសម្តាត់ បាន​​​ដាក់​ការសន្និដ្ឋានថា ​​យោធា​ចិន​​​ប្រមាណ​១៥០​នាក់​​កំពុង​ប្រយុទ្ធក្នុងសមរភូមិនៅអ៊ុយក្រែន​។​

នៅថ្ងៃមុន ក្រសួងការបរទេសចិនបាននិយាយថា ទីក្រុងប៉េកាំងមិនបានបញ្ជូនយោធារបស់ខ្លួនសម្រាប់ចូលរួមក្នុងជម្លោះអ៊ុយក្រែននោះទេ ដោយអាជ្ញាធរ​ចិន​​បានស្នើសុំពលរដ្ឋរបស់ខ្លួនចៀសវាងការចូលរួមក្នុងសកម្មភាពប្រយុទ្ធ។ មុន​នេះ ព័ត៌មាន​ត្រូវ​បាន​ផ្សព្វផ្សាយ​ក្នុង​ប្រទេស​អ៊ុយក្រែន​ដែល​ពលរដ្ឋ​ចិន​ចោទ​ថា​បាន​ចូល​រួម​ក្នុង​ការ​ប្រយុទ្ធ។

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានប្រកាសថា កងកម្លាំងអ៊ុយក្រែនបានចាប់ជនជាតិចិនពីរនាក់គឺលោក Zhang Renbo និងលោក Wang Guangjun ក្នុងអំឡុងពេលប្រយុទ្ធនៅក្នុងតំបន់ Donetsk នៅ​ភាគខាងកើត​ប្រទេស​​។

បុគ្គលដែល​ត្រូវ​ចាប់​បានទាំងនេះត្រូវបានគេរាយការណ៍ថា ខ្វះបទពិសោធន៍យោធាពីមុន ហើយត្រូវបានជ្រើសរើសតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ចិនដូចជា TikTok ជាដើម។ ចារកម្មអ៊ុយក្រែនណែនាំថា ជនជាតិចិនជាង១៥០ នាក់​កំពុងប្រយុទ្ធរួមគ្នា​ជាមួយទាហានរុស្ស៊ី ដោយមួយចំនួនត្រូវបានបញ្ចូលទៅក្នុងអង្គភាពយោធារុស្ស៊ី​​ទៀតផង​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ នាទីutes មុន

មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បើកយុទ្ធនាការ​ «ផ្លូវជាតិ​ស្អាតគ្មានសំរាម និងសំណល់ប្លាស្ទិក» នៅស្រុកអូររាំង

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

​​លើក​ដំបូង ​មន្ត្រី​​​ការបរទេសរុស្ស៊ី​​ថា «គ្មានឡើយ​​​​វត្តមាន​​យោធា​ចិន​​​​ជួយ​កងទ័ពខ្លួន»​

ព័ត៌មានអន្ដរជាតិ២៩ នាទីutes មុន

ត្រឹម២ថ្ងៃ រន្ទះបាញ់សម្លាប់មនុស្ស៦១នាក់ ក្នុងរដ្ឋ Bihar ប្រទេសឥណ្ឌា

សេដ្ឋកិច្ច៣៥ នាទីutes មុន

កម្ពុជារកចំណូលបានជាង ១៦០ លានដុល្លារពីការនាំចេញអង្ករក្នុងត្រីមាសទី១

កីឡា៣៧ នាទីutes មុន

កុំភ្លេច​ទស្សនា!​ ជើង​ខ្លាំង​កម្ពុជា ៤រូប​ប្រកួត​នៅ​សហរដ្ឋអាមេរិក​ស្អែក​នេះ​ហើយ​

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី​ ខណៈទើបទម្លាក់ថែម ១១បទ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃ ព្រមាន! យុវជនបង្ហោះរូបស្រាតពេលលេងសប្បាយបុណ្យសង្ក្រាន្ត ប្រឈមជាប់ពន្ធនាគារ៥ឆ្នាំ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

បេសកជន​អាមរិក ស្នើ​ផែនការ​កាត់​​តំបន់​ចំនួន​៤​ឲ្យ​រុស្ស៊ី ជា​ថ្នូរ​នឹងបទ​ឈប់បាញ់

ព័ត៌មានជាតិ៦ ម៉ោង មុន

ពលរដ្ឋ​ខេត្ត​ក្រចេះ​និងកំពង់ធំ ​នឹង​ភ្ជាប់​និស្ស័យ​​គ្នា តាម​រយៈ​គម្រោង​ស្ថាបនា​ផ្លូវ​ជាតិ​លេខ ៦០បេ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ហ្សេលេនស្គី៖ រុស្ស៊ី ប្រើ​បណ្ដាញ​សង្គម និង​លុយ​ទាក់ទាញ​ទាហាន​ចិន​ឲ្យ​ចូល​ច្បាំង

Sokha Hotels

ព័ត៌មានពេញនិយម