Connect with us

ព័ត៌មានអន្ដរជាតិ

​លោក Yoon ចូល​តុលាការ​ក្រុងសេអ៊ូល​​ពាក់​ព័ន្ធ​ការ​ចោទ​ប្រកាន់​​បទឧក្រិដ្ឋ​«បះបោរ» ​

បានផុស

នៅ

យោងតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ (Yonhap) ព័ត៌មានខាងលើត្រូវបានចែករំលែកដោយមន្ត្រីតុលាការមួយចំនួន កាលពីថ្ងៃទី១៣​ខែមេសា។ តុលាការក្រុងសេអ៊ូល បាន​បើកសវនាការលើការចោទប្រកាន់ពីបទបះបោររបស់ អតីត​​ប្រធានាធិបតី​កូរ់េខាងត្បូង លោក Yoon Suk Yeol នៅ​ព្រឹក​ថ្ងៃទី​១៤ខែមេសា​ ​ដោយ​​ក្នុងនាមជាចុងចោទ អតីតប្រធានាធិបតី Yoon ត្រូវតែមានវត្តមានដើម្បីចូលរួមសវនាការ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក Yoon Suk Yeol ក៏​ជា​អតីត​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​ទី​ប្រាំ​ដែល​បង្ហាញ​ខ្លួន​ក្នុង​ការ​កាត់​ទោស​ឧក្រិដ្ឋកម្ម។ ​​លោក Yoon ដែលតុលាការ​ធម្មនុញ្​​សម្រេច​​​បញ្ចប់អំណាច​​​​​​​កាលថ្ងៃទី​៤ខែមេសា​ បន្ទាប់ពីរដ្ឋសភា​ជាតិ​បាន​​​បោះឆ្នោត​ព្យួរ​អំណាច​កាល​ថ្ងៃ​ទី​១៤ខែ​ធ្នូឆ្នាំ​២០២៤ ដោយសារ​តែ​​ការ​ប្រកាស​ច្បាប់​អាជ្ញាសឹក​កាលថ្ងៃទី​៣ខែ​ធ្នូឆ្នាំមុន​។

តាមសេចក្តី​រាយការណ៍​នៅ​ព្រឹកថ្ងៃ​​ចន្ទនេះរ​បស់​ទីភ្នាក់ងារ​ព័ត៌មានកូរ៉៉េខាងត្បូង លោក Yoon នឹង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ក្នុង​តុលាការ​តាម​រយៈ​យានដ្ឋាន​ចំណត​ក្រោមដី បន្ទាប់​ពី​វិធានការ​សន្តិសុខ​ត្រូវ​បាន​ដាក់​ដើម្បី​ការពារ​ការ​តវ៉ា​ដែល​អាច​កើត​មាន​នៅ​ជិត​តុលាការ។ ប្រព័ន្ធផ្សព្វផ្សាយនឹងមិនត្រូវបានអនុញ្ញាតឱ្យថតរូបនៅក្នុងបន្ទប់សវនាការទេ មុនពេលសវនាការចាប់ផ្តើម។

តាមនីតិវិធី​តុលាការ​ លោក Yoon នឹងត្រូវប្រកាសឈ្មោះ ថ្ងៃខែឆ្នាំកំណើត មុខរបរ និងទីកន្លែងរស់នៅនៅដើមដំបូង​នៃ​អង្គសវនាការ​។ បន្ទាប់មក អយ្យការនឹងបង្ហាញការចោទប្រកាន់លើលោក Yoon ដែលត្រូវបានរំពឹងថានឹងបដិសេធការចោទប្រកាន់ទាំងអស់។ អតីត​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​ក៏​អាច​សុំ​ចៅក្រម​អនុញ្ញាត​ឱ្យ​គាត់​បង្ហាញ​ទស្សនៈ​ផ្ទាល់​ខ្លួន​ផង​ដែរ។

សាក្សីពីរនាក់ដែលនឹងបង្ហាញខ្លួននៅតុលាការនៅថ្ងៃទី ១៤​ខែមេសាគឺ លោក Cho Sung Hyun មេបញ្ជាការក្រុមសន្តិសុខទី១ នៃទីបញ្ជាការការពាររាជធានីនិង លោក Kim Hyung Ki មេបញ្ជាការកងវរសេនាតូចប្រតិបត្តិការពិសេសទី១​ នៃបញ្ជាការប្រតិបត្តិការពិសេស។

ក្នុងអំឡុងពេលសវនាការចោទប្រកាន់លោក Yoon នៅតុលាការធម្មនុញ្ញមុននេះ លោក Cho បានផ្តល់សក្ខីកម្មថា លោកបានទទួលបញ្ជាពីលោក Lee Jin-woo មេការពារ​រដ្ឋធានី​សេអ៊ូល នៅពេលនោះ ឱ្យបញ្ជូនទ័ពទៅជម្លៀសសមាជិក​សភា​ចេញពីរដ្ឋសភា បន្ទាប់ពីលោក Yoon បានប្រកាសច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី៣​ខែធ្នូ។ Hyung Ki ក៏ត្រូវបានគេនិយាយថា បានទទួលបញ្ជាស្រដៀងគ្នាពីថ្នាក់លើរបស់លោកនៅយប់នោះ។

តាមសេចក្តីរាយការណ៍ រដ្ឋ​អាជ្ញាក្នុងសំណុំរឿងព្រហ្មទណ្ឌបានរៀបចំឯកសារចំនួន ៧ម៉ឺន​ទំព័រជាភស្តុតាងដើម្បីចោទប្រកាន់បទឧក្រិដ្ឋ។ កាលពីខែមីនា លោក Yoon បន្ទាប់ពីត្រូវបានដោះលែង បន្ទាប់ពីបានប្រកួតប្រជែងដោយជោគជ័យនូវ​ភាពស្របច្បាប់នៃដីកាចាប់ខ្លួនរបស់គាត់ បានក្លាយជាប្រធានាធិបតីកូរ៉េខាងត្បូងដំបូងគេដែលត្រូវបានកាត់ទោស​ពី​បទ​ឧក្រិដ្ឋ។

បើ​ត្រូវ​កាត់​ទោស គាត់​អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ឬ​សូម្បី​តែមាន​«​ទោស​ប្រហារ​ជីវិត»​ទៀត​ផង​។ ទោះយ៉ាងណាក៏ដោយ ករណីនេះអាចអូសបន្លាយដំណើរការ​រឿង​ក្តី​រាប់ឆ្នាំ។ ហើយទោះបីជាគាត់ត្រូវបានកាត់ទោសក៏ដោយ គាត់អាចត្រូវបានលើកលែងទោស ឬឱ្យការកាត់ទោសរបស់គាត់ដោយអ្នកស្នងតំណែងរបស់គាត់ ដូចករណីអតីតប្រធានាធិបតីផ្សេងទៀតដែលត្រូវបានកាត់ទោសនៅក្នុងប្រទេសកូរ៉េខាងត្បូង៕​

ដោយ រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៤៤ វិនាទី មុន

​លោក Yoon ចូល​តុលាការ​ក្រុងសេអ៊ូល​​ពាក់​ព័ន្ធ​ការ​ចោទ​ប្រកាន់​​បទឧក្រិដ្ឋ​«បះបោរ» ​

សង្ក្រាន្តវត្តភ្នំ
ព័ត៌មានជាតិ៩ នាទីutes មុន

សង្ក្រាន្តវត្តភ្នំ ឆ្នាំ២០២៥ ចាប់ផ្តើមបើកហើយ ក្រោម​អធិបតីភាព អភិបាលរាជធានី

ផ្លូវថ្មើរជើង
ព័ត៌មានជាតិ២២ នាទីutes មុន

ពីរថ្ងៃមុនចូលឆ្នាំថ្មី ប្រជាពលរដ្ឋនិងភ្ញៀវទេសចរប្រមាណ៦០ម៉ឺននាក់ សម្រុកទៅលេងសង្ក្រាន្តវត្តភ្នំ និងផ្លូវថ្មើរជើង

រដ្ឋបាលរាជធានី
ព័ត៌មានជាតិ៣២ នាទីutes មុន

រដ្ឋបាលរាជធានី ទទួលអំណរសាទរទេវតាឆ្នាំថ្មីនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​វឌ្ឍននៃ​ទំនាក់​ទំនងរុស្ស៊ី-អាមេរិក​​ ប៉ុន្តែ​រឿង​​ជាច្រើន​​​ពិបាក​ទុក​ចិត្តគ្នា​​​

Sokha Hotels

ព័ត៌មានពេញនិយម