ព័ត៌មានអន្ដរជាតិ
តើចិននិងវៀតណាម នឹងចុះកិច្ចព្រមព្រៀងអ្វីខ្លះក្នុងដំណើរទស្សនកិច្ចរបស់លោក ស៊ី ចំពេលពិភពលោកតានតឹងខ្លាំង?
ប្រធានាធិបតី ស៊ី ជីនពីង បានធ្វើដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសអាស៊ីអាគ្នេយ៍ចំនួន៣ រួមមានប្រទេសវៀតណាម ប្រទេសកម្ពុជា និងប្រទេសម៉ាឡេស៊ី ដោយចាប់ផ្តើមពីទីក្រុងហាណូយនៅថ្ងៃចន្ទទី១៤ខែមេសានេះរហូតដល់ថ្ងៃទី១៨ខែមេសា។

ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិនក្នុងពេលនេះ ចំពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បង្កើតនូវបរិយាកាសសង្គ្រាមពាណិជ្ជកម្មជាមួយមហាយក្សចិន ក៏ដូចជាមួយចំណែកលើប្រទេសវៀតណាមដែលនឹងតំឡើងអត្រាពន្ធរហូតជិត៥០%ពីអត្រាពន្ធបច្ចុប្បន្ន មិនធ្លាប់មានប៉ុណ្ណោះ។
ការចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ទីក្រុងហាណូយ តើភាគីចិននិងវៀតណាម គ្រោងនឹងធ្វើអ្វីខ្លះសម្រាប់ពង្រឹងទំនាក់ទំនងទ្វេភាគី?
តាមសេចក្តីរាយការណ៍របស់រ៉យទ័រដែលបានដកស្រង់ប្រភពមន្ត្រីជាន់ខ្ពស់វៀតណាម ក្នុងដំណើរទស្សនកិច្ចនេះ វៀតណាមនិងចិនគ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងរហូតដល់៤០ឯណោះ។
ខាងក្រោមនេះជាទិន្នន័យសំខាន់ ដែលត្រូវស្វែងយល់ក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីស៊ី ជីនពីងទៅកាន់ប្រទេសវៀតណាមរយៈពេល២ថ្ងៃ ដោយផ្តើមពីថ្ងៃទី១៤មេសានេះ ដែលភាគីទាំងពីរនឹងពិភាក្សានិងចុះហត្ថលេខា។
- សម្រាប់រយៈពេលត្រីមាសដំបូងក្នុងឆ្នាំ២០២៥នេះ វៀតណាមនាំចូលពីទីផ្សារចិនមានតម្លៃ៣០ពាន់លានដុល្លារ ខណៈការនាំចេញទៅទីផ្សារសហរដ្ឋអាមេរិកមានតម្លៃ៣១,៤ពាន់លានដុល្លារ។ យោងទិន្នន័យគយវៀតណាម ដែលរាយការណ៍ដោយរ៉យទ័រ។
- វៀតណាមទទួលបានវិនិយោគទុនចិនយ៉ាងច្រើនក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ចាប់តាំងពីរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ក្នុងអាណត្តិដំបូងរបស់គាត់ ដែលព្យាយាមដាក់របាំងពន្ធគយលើក្រុមហ៊ុនដែលមានមូលដ្ឋានផលិតក្នុងប្រទេសចិន
- ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Bui Thanh Son បាននិយាយកាលពីថ្ងៃសៅរ៍ថា ប្រទេសទាំងពីរកំណត់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រមាណ៤០ក្នុងវិស័យជាច្រើន។
- អគ្គលេខាធិការបក្សកម្មុយនិស្តវៀតណាម To Lam ត្រូវបានស្រង់សម្តីផ្សាយនៅលើបណ្តាញព័ត៌មានរដ្ឋចុះផ្សាយនៅថ្ងៃចន្ទនេះថា ទីក្រុងហាណូយចង់បង្កើនកិច្ចសហប្រតិបត្តិការ ក្នុងវិស័យការពារជាតិ សន្តិសុខ និងហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសការភ្ជាប់ផ្លូវដែក។
- វៀតណាមបានយល់ព្រមប្រើប្រាស់កញ្ចប់ប្រាក់កម្ចីរបស់ចិនដើម្បីកសាងផ្លូវដែកថ្មីភ្ជាប់ប្រទេសទាំងពីរ ដែលជាមធ្យោបាយបង្កើនទំនុកចិត្តដើម្បីបង្កើនពាណិជ្ជកម្មទ្វេភាគី និងភ្ជាប់ទំនាក់ទំនង។
- ទោះបីយ៉ាងណា មិនទាន់មានសេចក្តីរាយការណ៍ណាមួយផ្សព្វផ្សាយថា កិច្ចព្រមព្រៀងប្រើប្រាស់កម្វីត្រូវបានប្រកាសនោះទេ
- ក្នុងដំណើរទស្សនកិច្ចនេះដែរ ប្រទេសចិនវិញ ក៏ស្វែងរកដៃគូចុះហត្ថលេខាទិញយន្តហោះផលិតនៅស្រុកចិន COMAC ដែលរហូតមកដល់ពេលនេះត្រូវបានគេរាយការណ៍ស្វែងរកដៃគូទិញបរទេសយ៉ាងលំបាក បើទោះបីជាប្រកាសពីផលិតយន្តហោះដឹកអ្នកដំណើរពាណិជ្ជកម្មប្រកបដោយភាពជោគជ័យប៉ុន្មានឆ្មាំក្តី។
- កាលថ្ងៃអាទិត្យក្រុមហ៊ុនអាកាសចរណ៍តម្លៃទាបរបស់វៀតណាម VietJet និង ក្រុមហ៊ុនផលិតយន្តហោះ COMAC បានចុះហត្ថលេខាយោគយល់គ្នានៅទីក្រុងហាណូយ។ យោងសេចក្តីរាយការណ៍របស់ រ៉យទ័រ។ ទោះបីកិច្ចព្រមព្រៀងមិនទាន់បានប្រកាសជាផ្លូវការនៅឡើយ ប៉ុន្តែសេចក្តីរាយការណ៍កន្លងមកបានលើកឡើងថា ក្រុមហ៊ុនអាកាសចរណ៍វៀតណាម បានចុះហត្ថលេខាជួយយន្តហោះចំនួន២គ្រឿងពីក្រុមហ៊ុនចិន COMAC៕




-
សន្តិសុខសង្គម១ សប្តាហ៍ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់