Connect with us

ព័ត៌មានអន្ដរជាតិ

​ចិន​និង​វៀតណាម​​​​បង្ហាញ​បំណងរួម​អភិវឌ្ឍ​​​​ការ​តភ្ជាប់ផ្លូវដែក​​​​ ប្រើប្រាស់​ឥណទានចិន​​

បានផុស

នៅ

​ក្នុង​ជំនួប​ជាមួយ​ប្រធានាធិបតី​ចិន លោក ​ស៊ី ជីនពីង (Xi Jinping) នៅ​ទីក្រុង​ហាណូយ​កាលពី​ថ្ងៃ​ទី១៤ខែ​មេសា នាយករដ្ឋមន្ត្រី​វៀតណាម លោក ​​ផាម មិញ ជិញ (Pham Minh Chinh) បានស្នើវៀតណាម និងចិន​ធ្វើ​ការងារ​រួម​គ្នា​​​លើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការ ជាពិសេសក្នុងការអភិវឌ្ឍន៍ផ្លូវដែក ដោយផ្តល់អាទិភាពដល់ការរៀបចំឥណទាន ការផ្ទេរបច្ចេកវិទ្យា និងការបណ្តុះបណ្តាលកម្លាំងពលកម្ម។

លោក ​ស៊ី ជីនពីង (Xi Jinping) ចាប់​ដៃ​ជាមួយនាយករដ្ឋមន្ត្រី​វៀតណាម លោក ​​ផាម មិញ ជិញ (Pham Minh Chinh) ក្នុងជំនួប​នៅ​ទីក្រុងហាណូយ។ VnEconomy
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សារ​ព័ត៌មាន​វៀតណាម VnEconomy ​បាន​រាយការណ៍​ថា នាយករដ្ឋមន្ត្រីវៀតណាម ជិញ (Chinh) បានស្នើឱ្យមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងកម្ចីជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ដើម្បីចាប់ផ្តើមការសាងសង់ផ្លូវដែក Lao Cai-Hanoi-Hai Phong ក្នុងឆ្នាំ២០២៥​ រួមនឹងការជំរុញផ្លូវសំខាន់ៗផ្សេងទៀតដូចជា Dong Dang-Hanoi និង Mong Cai-Ha Long-Hai Phong។

លោកក៏បានអំពាវនាវឱ្យមានកំណើនពាណិជ្ជកម្មប្រកបដោយតុល្យភាព និងនិរន្តរភាព ដោយជំរុញឱ្យប្រទេស​ចិន​ជួយ​សម្រួល​ដល់ការចូលទៅកាន់ទីផ្សារកាន់តែច្រើនសម្រាប់ផលិតផលកសិកម្មវៀតណាម និងទំនិញផ្សេងៗទៀត។

នាយករដ្ឋមន្ត្រីវៀតណាម​ បានអំពាវនាវឱ្យមានភាពជាដៃគូបង្កើនល្បឿនក្នុងការអភិវឌ្ឍកម្លាំងផលិតភាពថ្មី ដោយផ្តោតជា​ចម្បងលើវិទ្យាសាស្ត្របច្ចេកវិទ្យា ការច្នៃប្រឌិត និងការផ្លាស់ប្តូរឌីជីថល។

សេចក្តីរាយការណ៍​ដដែលបាន​​លើក​ឡើង​ថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានស្នើឱ្យភាគីទាំងពីរចាប់យកឱកាសអភិវឌ្ឍន៍ផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បង្កើនភាពជិតខាងភូមិសាស្ត្ររវាងប្រទេសទាំងពីរដើម្បីទាញយកសក្តានុពលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងជំរុញយ៉ាងសកម្មយន្តការកិច្ចសហប្រតិបត្តិការផ្លូវដែក។

លោកបានអះអាងថា ប្រទេសចិនមានឆន្ទៈពង្រីកការនាំចូលកសិផលវៀតណាម និងលើកទឹកចិត្តសហគ្រាសចិនបង្កើនការវិនិយោគប្រកបដោយគុណភាពខ្ពស់នៅវៀតណាម៕​

ដោយ រ៉ាន់ រើយ​

ស្ថានីយ​រថភ្លើង​​​នៅ​ក្នុងប្រទេសចិន។ REUTERS
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម