ព័ត៌មានអន្ដរជាតិ
ចំនួនអ្នកស្លាប់ដោយសារព្យុះ Eta នៅប្រទេសហ្គាតេម៉ាឡាកើនជិតដល់ ១៥០ នាក់
ប្រធានាធិបតីប្រទេសហ្គាតេម៉ាឡាលោក Alejandro Giammattei បាននិយាយកាលពីថ្ងៃសុក្រថា ចំនួនអ្នកស្លាប់ដោយសារភ្លៀងធ្លាក់ខ្លាំងដែលបណ្តាលមកពីព្យុះត្រូពិក Eta អាចឈានដល់ ១៥០ នាក់ ។
នៅក្នុងសន្និសីទកាសែតលោក Giammattei បាននិយាយថា ក្រុមជួយសង្គ្រោះបានចូលភូមិ Queja ក្នុងតំបន់ Alta Verapaz កាលពីថ្ងៃសុក្រជាទីដែលកងទ័ពហ្គាតេម៉ាឡាបានរាយការណ៍ថា ផ្ទះប្រហែល ១៥០ ខ្នងត្រូវបានកប់ដោយការរអិលបាក់ដី ។

លោកប្រធានាធិបតីបាននិយាយថា “ដោយផ្អែកលើតួលេខក្រៅផ្លូវការ ក្នុងចំណោមអ្នកស្លាប់ និងបាត់ខ្លួនបង្ហាញយើងថាមានអ្នកស្លាប់ចំនួន ១៥០ នាក់ ខណៈយើងមិនទាន់មានការបញ្ជាក់ឲ្យបានពេញលេញណាមួយនៅឡើយទេ” ។
លោក Giammattei បានបន្ថែមទៀតថា ប្រជាជនជាង ៧៥,០០០ នាក់បានរងផលប៉ះពាល់ដោយផ្ទាល់ពីការបាក់ដី និងទឹកជំនន់ដោយសារព្យុះទីហ្វុង Eta នេះ ។
លោកប្រធានាធិបតីបាននិយាយថា ក្រុមមនុស្សជាច្រើននៅក្នុងតំបន់ដែលរងផលប៉ះពាល់បានបដិសេធមិនចាកចេញពីផ្ទះរបស់ពួកគេ ទោះបីមានទឹកជំនន់ធ្ងន់ធ្ងរក៏ដោយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ XINHUA

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ