ព័ត៌មានអន្ដរជាតិ
ក្រោយតវ៉ាស្ងប់ស្ងាត់ អ្នកតវ៉ាមីយ៉ាន់ម៉ាបន្តចេញមុខ កម្លាំងសន្តិសុខបង្ក្រាបដោយហិង្សាសម្លាប់ទៀតហើយ
មនុស្សពីរនាក់ត្រូវបានសម្លាប់ និងជាច្រើនាក់បានរបួសនៅទីតាំង៤កន្លែងផ្សេងគ្នាចាប់ពីយប់ថ្ងៃពុធ ឈានដល់ព្រឹកថ្ងៃព្រហស្បតិ៍នេះ ខណៈកម្លាំងសន្តិសុខមីយ៉ាន់ម៉ានៅតែបន្តបង្ក្រាបដោយហិង្សាដដែល។

នៅយប់ថ្ងៃអង្គារ ប៉ូលិស និងទាហានបានបាញ់រះមិនរើសមុខនៅពេលពួកគេបានវាយឆ្មក់ទៅតំបន់ Aung Pin Lae ក្នុងទីប្រជុំជន Chanmythazi ទីក្រុងម៉ាន់ដាឡាយ។ ក្នុងបាញ់ប្រហារនោះក្មេងប្រុសអាយុ១៦ឆ្នាំត្រូវបានបាញ់សម្លាប់ និងមនុស្ស៣នាក់បានរបួស នៅពេលយោធាបានចាប់ផ្តើមបាញ់ បន្ទាប់ពីការតវ៉ាស្ងប់ស្ងាត់នៅពេលថ្ងៃ។
ក្រុមសប្បុរសធម៌មួយនៅទីក្រុងម៉ាន់ដាឡាយបានប្រាប់ព័ត៌មានក្នុងស្រុកថា ខ្លួនបានមិនអាចយកសព ឬជួយអ្នករបួសបានទេ ពីព្រោះកម្លាំងប៉ូលិស និងទាហានបានបើកការបាញ់រះទៅលើរថយន្តសង្គ្រោះបន្ទាន់កាលពីយប់ថ្ងៃអង្គារ។
ចាប់តាំងពីការប្រឈមមុខដាក់គ្នានៅតំបន់រវាងកម្លាំងសន្តិសុខរបស់របបយោធា និងអ្នកប្រជាធិបតេយ្យនៅថ្ងៃទី២១ ខែមីនាមក ប៉ូលិស និងទាហានបានបើកការវាយឆ្មក់ជាស៊េរីដែលបណ្តាលឲ្យស្លាប់ដែលមានគោលដៅមិនត្រឹមតែលើអ្នកតវ៉ាប៉ុណ្ណោះទេ ប៉ុន្តែសូម្បីអ្នកឈរមើល អ្នកស្រុកដែលមិនបានតវ៉ាក៏ជាគោលដៅរបស់ពួកគេដែរនៅតំបន់ Aung Pin Lae, Aung Tharyar និង Mya Yi Nandar។

ការវាយឆ្មក់បានឆកយកជីវិតមនុស្សជាង២០នាក់ក្នុងនោះមានទាំងក្មេង៣នាក់ដែលមានអាយុ៧ឆ្នាំ ១៥ឆ្នាំ និង១៦ឆ្នាំ។
ទន្ទឹមនេះដែរ នៅតំបន់ Kaukpadaung ក្នុងទីក្រុងម៉ាន់ដាឡាយ បុរសអាយុ២៣ឆ្នាំត្រូវបានបាញ់ស្លាប់ និងមនុស្ស៣នាក់របួសវេលាម៉ោង៩យប់ថ្ងៃអង្គារ។
នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ មនុស្សជាច្រើននាក់បានរបួសនៅពេលកម្លាំងសន្តិសុខបើកការបាញ់ទៅលើអ្នកតវ៉ានៅតំបន់ Taunggyi ក្នុងរដ្ឋ Shan State និងតំបន់ Hpa-an ក្នុងរដ្ឋ Karen State។
បើទោះជាការបង្ក្រាបបណ្តាលឲ្យស្លាប់បែបណាក្តី មនុស្សរាប់ពាន់ទូទាំងប្រទេសមីយ៉ាន់ម៉ានៅតែបន្តចេញតវ៉ាតាមផ្លូវទាំងយប់-ថ្ងៃដើម្បីបង្ហាញពីការប្រឆាំងនឹងការគ្រប់គ្រងដោយធា។

គិតត្រឹមថ្ងៃពុធ ទី២៤ ខែមីនា តួលេខអ្នកស្លាប់ចាប់ពីរដ្ឋប្រហារទី១កុម្ភៈមក កើនដល់២៦២នាក់ហើយ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Irrawaddy

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ