Connect with us

ព័ត៌មានអន្ដរជាតិ

UN៖ អ៊ីរ៉ង់​ជិត​សម្រេច​ការ​ផលិត​គ្រាប់បែក​នុយក្លេអ៊ែរ

បានផុស

នៅ

លោក Rafael Grossi ប្រធាន​​ក្រុម​ឃ្លាំ​មើល​នុយក្លេអ៊ែរ​នៃ​អង្គការ​សហ​ប្រជាជាតិ និង​ជា​អគ្គនាយកនៃទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បាននិយាយ​កាល​​ថ្ងៃ​ទី​១៦​ខែ​មេសា​ថា ប្រទេសអ៊ីរ៉ង់​«នៅ​មិនឆ្ងាយទេ»​​ពី​​ការ​​សម្រេច​​បាន​នូវ​គ្រាប់បែកនុយក្លេអ៊ែរ។

លោក Rafael Grossi (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Grossi បាន​​​ប្រដូច​ដំណើរការ​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​ទៅ​នឹង​រូប​ផ្គុំ ដោយ​​លើក​ឡើង​ថា៖ «ពួកគេមាន​ជា​បំណែកៗ​ហើយនៅថ្ងៃណាមួយពួកគេអាចដាក់បញ្ចូលគ្នាបាន។ វា​នៅតែមានផ្លូវដើម្បី​ដោះស្រាយ​បញ្ហា​នេះ​នៅ​​មុន​ពេល​ដែល​ពួកគេ​សម្រេច​វា​បាន»។​

ការវាយតម្លៃនេះធ្វើ​ឡើង​ខណៈ​ដែលអ៊ីរ៉ង់បន្តបង្កើន​​សារធាតុអ៊ុយរ៉ាញ៉ូមរហូតដល់​ភាព​សុទ្ធ​​៦០​% ដែលលើសពីដែនកំណត់ ៣,៦៧% នៃ​កិច្ចព្រមព្រៀងកម្មវិធី​នុយក្លេអ៊ែរ (JCPOA)ឆ្នាំ​២០១៥។ យ៉ាង​ណា​វា​​នៅតែទាបជាង​ភាព​សុទ្ធ​ ៩០% ដែលត្រូវការ​សម្រាប់​ការ​ផលិត​អាវុធ​នុយក្លេអ៊ែរ។ IAEA រាយការណ៍ថា បច្ចុប្បន្នអ៊ីរ៉ង់មានសារធាតុអ៊ុយរ៉ាញ៉ូមប្រមាណ ២៧៤,៨គីឡូក្រាមដែល​បន្សុទ្ធ​ដល់កម្រិត ៦០%។

កិច្ចចរចាជុំទីពីររវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ពាក់ព័ន្ធ​នឹង​កម្មវិធី​​​​អាវុធ​នុយក្លេអ៊ែរ នឹង​​រៀបចំ​ក្នុង​​ទីក្រុង​រ៉ូម​ប្រទេស​អ៊ីតាលី នៅ​ថ្ងៃសៅរ៍​សប្ដាហ៍​នេះ​ បន្ទាប់ពីប្រទេសទាំងពីរបានពិភាក្សាកម្រិតខ្ពស់បំផុត​កាល​​ពី​​សប្ដាហ៍​មុន​នៅ​ប្រទេស​អូម៉ង់។

សូម​រឭក​​​ថា អាមេរិក និង​អ៊ីរ៉ង់​ធ្លាប់​ធ្វើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អន្តរជាតិ​កាល​ពី​ឆ្នាំ​២០១៥​អំឡុង​ពេល​​លោក Barack Obama ធ្វើ​ជា​ប្រធានាធិបតី​អាមេរិក ដែលបានរឹតបន្តឹងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ជាថ្នូរនឹងការដកទណ្ឌកម្ម។ ប៉ុន្តែលោក ត្រាំ បានដកសហរដ្ឋអាមេរិកជាឯកតោភាគីចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរក្នុងឆ្នាំ​២០១៨ ដោយហៅវាថាជា «កិច្ចព្រមព្រៀងដ៏អាក្រក់បំផុតមិនធ្លាប់មាន»។

លុះ​ដល់​អាណត្តិ​របស់​លោក ចូ បៃដិន អ៊ីរ៉ង់និងអាមេរិកបានធ្វើការចរចា​​ដោយប្រយោលនៅទីក្រុងវីយែន​ប្រទេស​អូស្ត្រាលី​ក្នុងឆ្នាំ​២០២១ ក្នុងគោលបំណងស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរ។ យ៉ាង​ណា​មិញ កិច្ចពិភាក្សា​​នោះ មិនបាន​​ឈាន​ដល់​​កិច្ចព្រមព្រៀង​ណាមួយ​ឡើយ​៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង៣៦ នាទីutes មុន

អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ប្រធានសម្ព័ន្ធក្រុមហ៊ុន SAM SN GROUP សមាជិកសភាពាណិជ្ជកម្ម បរិច្ចាគថវិកា ២,៥០០ដុល្លារ ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥

ព័ត៌មានជាតិ៥៧ នាទីutes មុន

មេទ័ព​ម៉ាឡេស៊ី កោតសរសើរ​កម្ពុជា​ ចំពោះការរីក​ចម្រើន​យ៉ាងឆាប់​រហ័ស​លើ​គ្រប់វិស័យ

ជីវិតកម្សាន្ដ៣ ម៉ោង មុន

លោក ជុំ សំអង រំលឹកអ្នកសិល្បៈដែលឆ្មើងនឹងលោកថា «ចំណុចចាប់ផ្តើមអ្នកឯង ក៏មានវត្តមានពួកខ្ញុំដូចគ្នា»

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ញឹម ខេមរា៖ ការលើកកម្ពស់ស្តង់ដារ បទប្បញ្ញត្តិបច្ចេកទេស ជំរុញអាជីវកម្មកម្ពុជាប្រកួតប្រជែងកាន់តែខ្ពស់ក្នុងទីផ្សារ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ភ្លើងឆេះព្រៃរាប់សិបកន្លែងបង្កជាផ្សែងពុលក្នុងខេត្ត Mae Hong Son ប្រទេសថៃ

ចរាចរណ៍៧ ម៉ោង មុន

ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១៣ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី២៤មេសា

នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច
សន្តិសុខសង្គម៨ ម៉ោង មុន

នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច កោះហៅលោក សាន សាធុកា​ ឲ្យចូលបំភ្លឺក្រោយរងការ​ចោទ​ប្រកាន់រឿងជំរិតទារប្រាក់

សន្តិសុខសង្គម៥ ម៉ោង មុន

ឆ្លងចរន្តអគ្គិសនីឆេះសាលាអន្តរជាតិមួយកន្លែង នៅខណ្ឌជ្រោយចង្វារ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ពូទីន ថា រុស្ស៊ីវាយប្រហារទីតាំងស៊ីវិល ព្រោះមានទ័ពអ៊ុយក្រែននិងបរទេស លាក់ខ្លួននៅទីនោះ 

Sokha Hotels

ព័ត៌មានពេញនិយម