Connect with us

ព័ត៌មានអន្ដរជាតិ

សភា​អ៊ុយក្រែន បោះឆ្នោត​ឲ្យ​លោក ហ្សេលេនស្គី បន្ត​កាន់​អំណាច​រហូត​ដល់​ខែ​សីហា​ឆ្នាំ​២០២៥

បានផុស

នៅ

កាល​ពី​ថ្ងៃទី​១៦​ខែមេសា​ សភាអ៊ុយក្រែនបានបោះឆ្នោត​ឲ្យ​​​ពន្យារពេលច្បាប់អាជ្ញាសឹក រហូតដល់ថ្ងៃទី​១១​ខែសីហា​ឆ្នាំ​២០២៥ ដែល​នេះ​បាន​ន័យ​ថា លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី អាច​កាន់​តំណែង​ជា​ប្រធានាធិបតី​​បន្ត​ទៀត​អំឡុង​ពេល​ប្រទេស​កំពុង​កើត​សង្គ្រាម។

លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី (រូបថត៖ Ukrinform)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​បោះឆ្នោត​ពន្យារពេលនេះ គាំទ្រដោយតំណាងរាស្រ្ត ៣៥៧​​រូប អនុញ្ញាត​ឲ្យរដ្ឋាភិបាលបន្តការកៀរគរកងទ័ព និងផ្អាកដំណើរការបោះឆ្នោត។ អាណត្តិរបស់​លោក ហ្សេលេនស្គី ដើម​ឡើយ​ត្រូវ​បានបញ្ចប់ជាផ្លូវការនៅឆ្នាំ​២០២៤។ យ៉ាង​​ណា​មិញ នៅក្រោមច្បាប់​អាជ្ញាសឹក​អ៊ុយក្រែន ការបោះឆ្នោត​រើស​មេ​ដឹក​នាំ​ថ្មី​មិនអាចធ្វើឡើង​បានទេ។ ប្រការនេះបាននាំ​ឲ្យ​មានការរិះគន់ពីឥស្សរជនអន្តរជាតិរួមទាំងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន ដែលបានចោទសួរពីភាពស្របច្បាប់របស់​លោក ហ្សេលេនស្គី។

គណបក្សប្រឆាំង​​នៅ​អ៊ុយក្រែន ដែល​រួម​មាន​ទាំង​អតីតប្រធានាធិបតី​លោក Petro Poroshenko បាន​បង្ហាញ​ការ​គាំទ្រ​​ឲ្យ​ពន្យារ​ពេល​ច្បាប់​អាជ្ញាសឹក​ខណៈ​​កំពុង​ផ្ទុះ​សង្គ្រាម​ជាមួយ​រុស្ស៊ី។ យ៉ាង​ណា លោក Poroshenko ក៏​បានសម្តែងការព្រួយបារម្ភ​ផង​ដែរ​​ថា រដ្ឋាភិបាលអាចនឹងប្រើប្រាស់ច្បាប់អាជ្ញាសឹក ដើម្បីបង្រួបបង្រួមអំណាច។

លោក Poroshenko បាន​លើក​ឡើង​ថា៖ «ខ្ញុំចង់សង្កត់ធ្ងន់ថា យើងគួរតែទទួលស្គាល់ភាព​ជាក់ស្តែង រដ្ឋាភិបាលបានចាប់ផ្តើមបំពានច្បាប់អាជ្ញាសឹក ដោយប្រើប្រាស់វាមិនត្រឹមតែដើម្បីការពារប្រទេសប៉ុណ្ណោះទេ ប៉ុន្តែដើម្បីកសាងរបបផ្តាច់ការ»៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៣៤ វិនាទី មុន

សភា​អ៊ុយក្រែន បោះឆ្នោត​ឲ្យ​លោក ហ្សេលេនស្គី បន្ត​កាន់​អំណាច​រហូត​ដល់​ខែ​សីហា​ឆ្នាំ​២០២៥

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

ម៉ាឡេស៊ី និងចិន ចុះកិច្ចព្រមព្រៀងចំនួន ៣១ ស្តីពី AI ពាណិជ្ជកម្ម ទេសចរណ៍ ក្រោមទស្សនកិច្ចរបស់ ស៊ី ជីនពីង

កីឡា២៥ នាទីutes មុន

លោក Muñoz ប្តេជ្ញា​ធ្វើ​ឲ្យ​បាន​ល្អ​បំផុត​ដើម្បី​អ្នក​គាំទ្រក្នុង​តំបន់​អាស៊ានរីករាយ

ព័ត៌មានជាតិ២៧ នាទីutes មុន

មុនធ្វើទស្ស​នកិច្ចនៅកម្ពុជា លោក ស៊ី ជីនពីងថា ចិន មិនហាមឃាត់កម្ពុជាឡើយ ក្នុងការរើសផ្លូវអភិវឌ្ឍន៍ប្រទេសដែលស្របនឹងលក្ខខណ្ឌជាតិ

ព័ត៌មានអន្ដរជាតិ៤១ នាទីutes មុន

ថៃកើបចំណូលជាង ៥០ លាន​ដុល្លារ ពីសង្រ្កាន្តនៅក្រុងបាងកក

Sokha Hotels

ព័ត៌មានពេញនិយម