Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ព្រមាន បើអ៊ុយក្រែន ហ៊ានយកមីស៊ីល Taurus របស់អាល្លឺម៉ង់ បាញ់ចូលដីខ្លួន

បានផុស

នៅ

ទីក្រុងមូស្គូព្រមានថា ទីក្រុងបែរឡាំង នឹងក្លាយជាភាគីចូលរួមក្នុងជម្លោះដោយផ្ទាល់ ប្រសិនបើអ៊ុយក្រែន ហ៊ានយកមីស៊ីល Taurus ដែលផ្គត់ផ្គង់ដោយអាល្លឺម៉ង់ មកបាញ់ចូលទឹកដីរុស្ស៊ីមែន ហើយខ្លួនច្បាស់ជាឆ្លើយតបវិញជាក់ជាមិនខានឡើយ។

មីស៊ីល​ Taurus KEPD 350 (រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការព្រមាននេះគឺចេញពីមាត់អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova ក្នុងអំឡុងសន្និសីទកាសែតកាលពីថ្ងៃព្រហស្បតិ៍ទី១៧ខែមេសាឆ្នាំ២០២៥ បន្ទាប់ពីអធិការបតីអាល្លឺម៉ង់ថ្មី Friedrich Merz បង្ហើបពីបំណងផ្តល់ជំនួយមីស៊ីលរយៈចម្ងាយឆ្ងាយប្រភេទនេះ ទៅឲ្យទីក្រុងកៀវ យកទៅប្រយុទ្ធតតាំងជាមួយរុស្ស៊ី នៅក្នុងសង្គ្រាមអាយុកាលជាង៣ឆ្នាំ។

លោកស្រីលើកឡើងថា ពេលណាមីស៊ីលប្រភេទនេះដឹកដល់អ៊ុយក្រែន វានៅតែមានទ័ពអាល្លឺម៉ង់ជាអ្នកគ្រប់គ្រងនិងបញ្ជាបាញ់ដដែល ដូច្នេះបានន័យថា ទីក្រុងបែរឡាំង នឹងចូលរួមដោយផ្ទាល់នៅក្នុងជម្លោះនេះហើយ។ អាស្រ័យបែបនេះ រុស្ស៊ីមានសិទ្ធិឆ្លើយតបនិងសងសឹកទៅវិញ។

លោកស្រី Maria Zakharova

យ៉ាងណាក្តី លោកស្រីមិនបញ្ជាក់ឡើយថា តើរុស្ស៊ីនឹងចាត់វិធានការអ្វីដើម្បីឆ្លើយតប។

សូមជម្រាបថា Taurus KEPD 350 គឺជាមីស៊ីលរយៈចម្ងាយឆ្ងាយបាញ់ពីអាកាស ដែលបង្កើតឡើងដោយក្រុមហ៊ុន Taurus Systems GmbH។ មីស៊ីលប្រភេទនេះ ត្រូវបានរចនាឡើងផ្តោតសំខាន់សម្រាប់ការវាយប្រហារច្បាស់ៗ ប្រឆាំងនឹងគោលដៅចូលជ្រៅនៅក្នុងទឹកដីសត្រូវ។

(រូបថត៖ Airbus Defence)

វាមានប្រវែង៥.១ម៉ែត្រ, ប្រវែងស្លាប២.១ម៉ែត្រ, ទម្ងន់ ១ ៤០០គីឡូក្រាម, អាចបំពាក់ក្បាលគ្រាប់បំផ្ទុះពីរដំណាក់ MEPHISTO ទម្ងន់៤៨០គីឡូក្រាម (ធំជាង Storm Shadow)។

Taurus KEPD 350 អាចហោះបានចន្លោះពី៥០០ទៅ៦០០គីឡូម៉ែត្រ ហើយចំពោះតម្លៃវិញ មីស៊ីលនេះមួយគ្រាប់ថ្លៃប្រហែល ១,០៨០,០០០ ដុល្លារអាមេរិក៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អាល្លឺម៉ង់ អនុម័ត​កញ្ចប់​ជំនួយ ៣ពាន់​លាន​អឺរ៉ូ បន្ថែម​ទៀត​ឲ្យ​អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១១ នាទីutes មុន

កិច្ចព្រមព្រៀងសាងសង់ព្រែកជីកហ្វូណនតេជោ ចុះហត្ថលេខា ចំថ្ងៃប្រធានាធិបតីចិនមកកម្ពុជា 

ជីវិតកម្សាន្ដ១៣ នាទីutes មុន

​សញ្ជាតិអាមេរិក​របស់​តារា​​ស្រីចិន​ដ៏​ឆ្នើម​ Liu Yifei ក្លា​យ​ជាផ្ទាំង​ស៊ីប ​ក្នុង​ជម្លោះ​​ពន្ធ​អាមេរិកនិងចិន ​

ជីវិតកម្សាន្ដ៣៨ នាទីutes មុន

រ៉ាប៊ី បើកបង្ហាញថ្ងៃមង្គលខ្លួន ក្រោយកីឡាកររូបសង្ហា Nick Taylor សុំរៀបការទើបជាង ១ខែ

សេដ្ឋកិច្ច៣៩ នាទីutes មុន

ចិនគាំទ្រការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះ​សីហនុ និងសន្យាជំរុញឱ្យ​ក្រុមហ៊ុនចិន​មកវិនិយោគនៅកម្ពុជា

ព័ត៌មានអន្ដរជាតិ៤១ នាទីutes មុន

ឥណ្ឌូណេស៊ី​គ្រោងបង្កើនការនាំចូលប្រេងឆៅ និងឧស្ម័ន​ ពីអាមេរិកទ្វេដង ដើម្បីចរចាពន្ធ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

​ខេត្ត Phuket របស់​ថៃ​រងការ​វាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ខ្លះៗ​អំពី​រថយន្ត​ដែល​លោក ស៊ី ជីនពីង យក​ពី​ចិន​មក​ជិះ​នៅ​កម្ពុជា

ព័ត៌មានជាតិ១៤ ម៉ោង មុន

ក្នុងដំណើរទស្សនកិច្ចមកកម្ពុជា លោក ស៊ី ជិនពីង នាំយកឯកសារចំនួន៣៧ ពាក់ព័ន្ធការវិនិយោគ ពាណិជ្ជកម្ម កសិកម្ម មកចុះហត្ថលេខា 

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ចូ បៃដិន ចេញមុខបន្ទោសអ្នកគាំទ្រ ដូណាល់ ត្រាំ ថា ជា «មនុស្សគ្មានបេះដូង»

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

លក្ខណៈពិសេសនៃយន្តហោះដែលលោក ស៊ី ជិះមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅ កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម