ព័ត៌មានអន្ដរជាតិ
ត្រាំ៖ កិច្ចព្រមព្រៀងរ៉ែអាមេរិក-អ៊ុយក្រែន អាចចុះហត្ថលេខានៅសប្ដាហ៍ក្រោយ
លោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃទី១៧ខែមេសាថា សហរដ្ឋអាមេរិកកំពុងរៀបចំដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែកម្រជាមួយអ៊ុយក្រែននៅថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយ។

ប្រធានាធិបតីអាមេរិក បាននិយាយថា៖ «យើងមានកិច្ចព្រមព្រៀងរ៉ែដែលខ្ញុំគិតថានឹងត្រូវបានចុះហត្ថលេខានៅថ្ងៃទី២៤ខែមេសា។ ហើយខ្ញុំសន្មត់ថាពួកគេនឹងសម្រេចបាននូវកិច្ចព្រមព្រៀងនេះ»។
កិច្ចព្រមព្រៀងដែលមាន៨០ទំព័រ ត្រូវបានរៀបចំឡើងដើម្បីផ្តល់ឲ្យសហរដ្ឋអាមេរិកនូវសិទ្ធិចូលប្រើប្រាស់នូវធនធានរ៉ែកម្រ និងសារធាតុសំខាន់ៗរបស់អ៊ុយក្រែន ដែលជាវត្ថុធាតុដើមដ៏ចាំបាច់បំផុតសម្រាប់បច្ចេកវិទ្យាទំនើប និងប្រព័ន្ធយោធា។
នៅក្នុងសុន្ទរកថាទៅកាន់សារព័ត៌មាន លោក ត្រាំ បានលើកឡើងថា កិច្ចព្រមព្រៀងនេះនឹងអនុញ្ញាតឲ្យក្រុមហ៊ុនអាមេរិកវិនិយោគ និងទាញយកទ្រព្យសម្បត្តិរ៉ែពីអ៊ុយក្រែន ដោយជួយធានាខ្សែសង្វាក់ផ្គត់ផ្គង់របស់អាមេរិកសម្រាប់សមាសធាតុសំខាន់ៗដូចជា លីចូម cobalt និងធាតុកម្រមួយចំនួនទៀត។ លោកបានមានប្រសាសន៍ថា៖ «វាជាការឈ្នះសម្រាប់ប្រទេសទាំងពីរ។ អ៊ុយក្រែនទទួលបានការគាំទ្រសម្រាប់សេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន ហើយយើងទទួលបានធនធានដែលយើងត្រូវការដើម្បីការពារផលប្រយោជន៍ជាតិរបស់យើង និងកាត់បន្ថយការពឹងផ្អែកលើប្រទេសជាសត្រូវ»។
យោងតាមរបាយការណ៍ កិច្ចព្រមព្រៀងនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រទូលំទូលាយរបស់សហរដ្ឋអាមេរិក ដើម្បីធ្វើពិពិធកម្មប្រភពនៃវត្ថុធាតុដើមឧស្សាហកម្មសំខាន់ៗ និងកាត់បន្ថយការពឹងផ្អែកជាយុទ្ធសាស្ត្រលើប្រទេសចិន និងរុស្ស៊ី។ អ៊ុយក្រែនដែលមានទុនបំរុងដ៏ធំនៃសារធាតុរ៉ែទាំងនេះ បានក្លាយជាចំណុចសំខាន់នៃការប្រកួតប្រជែងអន្តរជាតិសម្រាប់ការទទួលបានវត្ថុធាតុដើមសំខាន់ៗ។ ប្រទេសនេះត្រូវបានគេជឿថាមានជាង ៥០០ទីតាំងនៃសារធាតុរ៉ែដ៏មានតម្លៃ ដូចជា ទីតានីញ៉ូម ម៉ង់ហ្គាណែស និងក្រាហ្វីត ជាដើម៕
ដោយ៖ ឈាង

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម២ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង