ព័ត៌មានអន្ដរជាតិ
ក្រុមកោសល្យវិច្ច័យថៃបានទទួលបំណែកសាកសព៤១ នឹងគ្រោងឆ្អឹង៩៦ ដើម្បីកំណត់អត្តសញ្ញាណ
វិទ្យាស្ថានកោសល្យវិច្ច័យរបស់ប៉ូលិសថៃ បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ជនរងគ្រោះចំនួន៣៣នាក់ក្នុងហេតុការណ៍ដួលរលំអគារការិយាល័យសវនកម្មរដ្ឋ (SAO) ដោយសាររញ្ជួយដីត្រូវបានកំណត់អត្តសញ្ញាណរួចរាល់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Bangkok Post នៅថ្ងៃទី១៨ខែមេសានេះ។

រដ្ឋបាលក្រុងបាងកក (BMA) បានរាយការណ៍ថា មានជនរងគ្រោះសរុបចំនួន១០៣នាក់ពីឧបទ្ទវហេតុនេះ ដោយក្នុងនោះ ជនរងគ្រោះ៤៤នាក់ត្រូវបានគេបញ្ជាក់ថា បានស្លាប់ ៩នាក់បានរងរបួសនិង៥០នាក់ទៀតបាត់ខ្លួន។ ក្នុងចំណោមជនរងគ្រោះដែលត្រូវបានកំណត់អត្តសញ្ញាណទាំង៣៣នាកក់ក្នុងនោះមាន ២២នាក់ជាជនជាតិថៃ ១០នាក់ជាជនជាតិមីយ៉ាន់ម៉ា និងម្នាក់ជាជនជាតិខ្មែរ។
លោកឧត្តមសេនីយ៍ទោ Wathee Assawutmangkul មេបញ្ជាការវិទ្យាស្ថានកោសល្យវិច្ច័យនិងជាអ្នកនាំពាក្យ បានឲ្យដឹងថា ការបញ្ជាក់អត្តសញ្ញាណនេះគឺដើម្បីប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
បើតាម លោក Wathee ក្រុមធ្វើកោសល្យវិច្ច័យបានទទួលសាកសព ឬបំណែកសាកសពចំនួន៤១ រួមជាមួយនឹងគ្រោងឆ្អឹងចំនួន៩៦បន្ថែមទៀត។ សំណាក DNA ពីសាច់ញាតិ៩៧នាក់នៃអ្នកបាត់ខ្លួនក៏ត្រូវបានប្រមូលដើម្បីធ្វើការប្រៀបធៀបផងដែរ។
លោកបានឲ្យដឹងថា វិធីសាស្រ្តកំណត់អត្តសញ្ញាណរួមមានស្នាមម្រាមដៃ កំណត់ត្រាធ្មេញ ការធ្វើតេស្ត DNA និងលក្ខណៈរូបវន្ត ខណៈការបាក់បែកនៃសាកសពមួយចំនួនបានធ្វើឱ្យដំណើរការផ្ទៀងផ្ទាត់ត្រូវចំណាយពេលយូរ។

ក្នុងករណីជាច្រើន ការទាញយក DNA ពីឆ្អឹងគឺចាំបាច់ ហើយអាចចំណាយពេលបន្ថែម ១-២ ថ្ងៃឯណោះ។ សម្រាប់ពលករចំណាកស្រុក ជាពិសេសមកពីប្រទេសមីយ៉ាន់ម៉ា ដែលក្រុមគ្រួសាររបស់ពួកគេមិនអាចធ្វើដំណើរទៅប្រទេសថៃបាន នាយកដ្ឋានកោសល្យវិច្ច័យកំពុងធ្វើការជាមួយស្ថានទូតមីយ៉ាន់ម៉ា ដើម្បីប្រមូលសំណាក DNA ពីសាច់ញាតិនៅក្នុងប្រទេសកំណើតរបស់ពួកគេសម្រាប់ការផ្ទៀងផ្ទាត់នាពេលអនាគត។
ក្រុមធ្វើកោសល្យវិច្ច័យក៏បានប្តេជ្ញាចិត្តក្នុងការបំពេញការកំណត់អត្តសញ្ញាណឱ្យបានឆាប់រហ័ស ដើម្បីគាំទ្រដល់ការស៊ើបអង្កេតដែលកំពុងបន្ត និងធានាថាក្រុមគ្រួសារសពអាចធ្វើពិធីបុណ្យសពដោយគ្មានការពន្យារពេល។
សូមបញ្ជាក់ថាកាលពីថ្ងៃទី២៨ខែមីនាប្រទេសថៃនិងមីយ៉ាន់ម៉ាបានទទួលរងគ្រោះរញ្ជួយដីកម្រិត៧.៧រ៉ិចទ័រ បណ្ដាលឲ្យអគារ ៣២ជាន់ដែលកំពុងសាងសង់នៅខណ្ឌ Chatuchak ទីក្រុងបាងកកដួលរលំ សង្កត់កម្មករជាងមួយរយនាក់ ខណៈនៅប្រទេសមីយ៉ាន់ម៉ាចំនួនអ្នកស្លាប់បានកើនលើស៥ពាន់ឯណោះ បើយោង Mizzima News៕


អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម២ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង