Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក​នឹង​ដក​ទ័ពចេញ​ពី​ស៊ី​រី ដោយ​ទុក​តិចជាង​១០០០​នាក់​​ជួយ​ទប់ស្កាត់​ IS

បានផុស

នៅ

សហរដ្ឋអាមេរិកនឹងដកកងទ័ពប្រហែល៦០០នាក់ចេញពីប្រទេសស៊ីរី ដោយរក្សា​ទុកតិចជាង១០០០នាក់ ដើម្បីធ្វើការជាមួយសម្ព័ន្ធមិត្តឃឺដ ទប់ទល់នឹងក្រុមរដ្ឋឥស្លាម(IS)។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន​ AP នៅថ្ងៃទី១៨ខែមេសានេះ។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព័ត៌មាននេះត្រូវបានបញ្ចេញដោយមន្ត្រីអាមេរិកម្នាក់ ដែលនិយាយ​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ ខណៈព័ត៌មាននេះ​មិន​ទាន់​ប្រកាស​ជា​សាធារណៈ​នៅ​ឡើយ​។

ការចាកចេញរបស់កងទ័ពចំនួន៦០០ នាក់នេះគឺ បន្ទាប់ពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនបានធ្វើយុទ្ធនាការជាច្រើន​ឆ្នាំដើម្បីកម្ចាត់ក្រុម IS។ ទោះយ៉ាងណាអាមេរិក ​បាន​រក្សា​ទាហាន​ប្រហែល៩០០នាក់​ក្នុង​ប្រទេស​ស៊ីរី ដើម្បី​ធានា​ថា​ក្រុម​សកម្មប្រយុទ្ធ IS មិន​អាច​ឈរជើង​បាន​ឡើង​វិញ​ទេ ប៉ុន្តែ​ក៏​ជា​ការការពារ​ក្រុម​សកម្មប្រយុទ្ធ​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់​ពី​ការ​ជួញដូរ​អាវុធ​នៅ​ទូទាំង​ប្រទេស​ស៊ីរី​ភាគ​ខាង​ត្បូង។

(រូបភាព៖ AP)

ប្រធានាធិបតី​អាមេរិក​ លោក​ Donald Trump បានព្យាយាមដកកងកម្លាំងទាំងអស់ចេញពីប្រទេសស៊ីរីក្នុងអំឡុងពេល​អាណត្តិដំបូងរបស់គាត់ ប៉ុន្តែគាត់បានជួបការប្រឆាំងពីមន្ទីរបញ្ចកោណ ដោយសារតែវាត្រូវបានគេមើលឃើញ​ថា​បោះ​បង់ចោលសម្ព័ន្ធមិត្ត និងនាំទៅដល់ការលាលែងពីតំណែងរបស់អតីតរដ្ឋមន្ត្រីការពារជាតិ Jim Mattis ។

ចំនួនទាហានអាមេរិកត្រូវបានកើនឡើងដល់ជាង ២០០០នាក់ បន្ទាប់ពីមាវាយប្រហារដោយក្រុមហាម៉ាសនៅថ្ងៃទី​៧ខែតុលា ឆ្នាំ២០២៣លើប្រទេសអ៊ីស្រាអែល ខណៈដែលក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់បានកំណត់គោលដៅលើកង​ទ័ព​អាមេរិក និង​ផលប្រយោជន៍នៅក្នុងតំបន់ជាការឆ្លើយតបទៅនឹងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលទៅលើតំបន់ហ្គាហ្សា។

នៅខែធ្នូ ឆ្នាំ២០២៤ ប្រធានាធិបតីស៊ីរី Bashar Assad បានភៀសខ្លួនចេញពីប្រទេស។ ក្នុងរយៈពេលប៉ុន្មានខែចាប់តាំងពីពេលនោះមក ប្រជាជនស៊ីរីដែលភៀសខ្លួនដោយសង្រ្គាមជាងមួយទសវត្សរ៍បានត្រឡប់ទៅផ្ទះវិញ ប៉ុន្តែប្រទេសនេះនៅតែមិនស្ថិតស្ថេរ។ អ៊ីស្រាអែលបានកំណត់គោលដៅលើស៊ីរី រួមជាមួយសញ្ញាថាក្រុមរដ្ឋឥស្លាមកំពុងព្យាយាមបង្កើតខ្លួនឡើងវិញ ហើយកងជីវពលដែលគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសស៊ីរីនៅតែជាការគំរាមកំហែងដល់ផលប្រយោជន៍របស់សហរដ្ឋអាមេរិក៕

(រូបភាព៖ Wikipedia)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៤៨ វិនាទី មុន

អាមេរិក​នឹង​ដក​ទ័ពចេញ​ពី​ស៊ី​រី ដោយ​ទុក​តិចជាង​១០០០​នាក់​​ជួយ​ទប់ស្កាត់​ IS

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

​អាមេរិកវាយ​ប្រហារ​​លើ​ក្រុម​ហ៊ូធី សម្លាប់​មនុស្ស​៣៨​នាក់និង​របួស​១០២​នាក់​នៅ​យេម៉ែន​

ព័ត៌មានជាតិ១២ នាទីutes មុន

ឯកឧត្ដម ហ៊ុន ម៉ានី៖ អង្គរសង្ក្រាន្ត បន្សល់ទុកនូវអនុស្សាវរីយ៍ចង់ចាំមិនភ្លេចសម្រាប់យុវជនស្ម័គ្រចិត្ត

សន្តិសុខសង្គម១៣ នាទីutes មុន

កម្មកររោងចក្រ ១០ នាក់ ពុលនំបញ្ចុក ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ នៅស្រុកកណ្ដាលស្ទឹង

ជីវិតកម្សាន្ដ១៤ នាទីutes មុន

ផ្ទុះរឿងស្នេហាត្រីកោណក្ដៅគគុក ប៉ុន្តែ​នាង​ Nychaa បែរសង្វាតធ្វើការមិនខ្វល់

ព័ត៌មានជាតិ២១ ម៉ោង មុន

ក្នុងដំណើរទស្សនកិច្ចមកកម្ពុជា លោក ស៊ី ជីនពីង នាំយកឯកសារចំនួន៣៧ ពាក់ព័ន្ធការវិនិយោគ ពាណិជ្ជកម្ម កសិកម្ម មកចុះហត្ថលេខា 

កីឡា៩ ម៉ោង មុន

រឿង​សំខាន់​៥​ត្រូវ​ដឹងពី ព្រះ​ខ័ន​រាជ​ស្វាយរៀង ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ AFC Challenge League

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អាមេរិក ​ចោទ​ក្រុមហ៊ុន​ផ្កាយរណប​ចិន​ថា​បាន​ជួយ​ដល់​ការ​វាយប្រហារ​របស់​ក្រុមហ៊ូធី

ព័ត៌មានជាតិ៨ ម៉ោង មុន

ប្រធានាធិបតីចិន ប្រកាសជួយកម្ពុជាឱ្យសម្រេចបានគោលដៅជាប្រទេសអ្នកមាននៅឆ្នាំ២០៥០

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

រុស្ស៊ី ព្រមាន បើអ៊ុយក្រែន ហ៊ានយកមីស៊ីល Taurus របស់អាល្លឺម៉ង់ បាញ់ចូលដីខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម