Connect with us

ព័ត៌មានអន្ដរជាតិ

ត្រឹមមួយថ្ងៃ ថៃនិងឡាវ សុទ្ធតែជួបរញ្ជួយដី

បានផុស

នៅ

នៅថ្ងៃសុក្រទី១៨ខែមេសាឆ្នាំ២០២៥ ប្រទេសថៃនិងឡាវ សុទ្ធតែកើតមានរញ្ជួយដី ប៉ុន្តែជាការរញ្ជួយកម្រិតស្រាលប៉ុណ្ណោះ ដោយមិនបង្កផលប៉ះពាល់អ្វីទេ។

(រូបថត៖ Nation)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

The Nation ចុះផ្សាយថា នៅប្រទេសឡាវ ការរញ្ជួយដីកម្រិត ៣.៦រ៉ិចទ័រ បានកើតឡើងនៅម៉ោង៩:៤០នាទីព្រឹក ជាមួយជម្រៅ១០គីឡូម៉ែត្រ។

យោងតាមនាយកដ្ឋានឧតុនិយមថៃ, រញ្ជួយដីនេះមានចំណុចកណ្តាលស្ថិតនៅចម្ងាយ១៤៩គីឡូម៉ែត្រភាគខាងជើងឈៀងខាងលិចស្រុក Muang Xay នៃខេត្ត Oudômxai។

(រូបថត៖ Volcano Discovery)

រញ្ជួយដីនេះ កើតឡើងស្របពេលភាគខាងជើងប្រទេសថៃ ក៏ជួបរញ្ជួយដីកម្រិតស្រាលពីរលើកផ្ទួនៗផងដែរនៅព្រឹកថ្ងៃសុក្រ ដោយលើកទីមួយមានកម្លាំង១.៤រ៉ិចទ័រ ជាមួយជម្រៅ៥គីឡូម៉ែត្រ កើតឡើងនៅម៉ោង ១:២៣នាទីរំលងអធ្រាត្រឈានចូលថ្ងៃសុក្រ ក្នុងស្រុក Sop Prap ខេត្ត Lampang ចំណែកការរញ្ជួយលើកទីពីរមានកម្លាំង២.៨រ៉ិចទ័រ ជាមួយជម្រៅ១គីឡូម៉ែត្រ កើតឡើងនៅម៉ោង ៧:៥៦ស្រុក Mueang នៃខេត្ត Mae Hong Son។

កាលពីថ្ងៃព្រហស្បតិ៍ ភាគខាងជើងប្រទេសថៃ ក៏កើតមានរញ្ជួយដីកម្រិតស្រាលពីរលើកដែរ ដោយលើកទីមួយ មានកម្លាំង១.៦រ៉ិចទ័រ ជាមួយជម្រៅ២គីឡូម៉ែត្រ កើតឡើងនៅម៉ោង១២និង៥៣នាទីរំលងអធ្រាត្រក្នុងស្រុក Mae Lao នៃខេត្ត Chiang Rai ចំណែកលើកទីពីរ មានកម្លាំង១.៩រ៉ិចទ័រ ជាមួយជម្រៅ៧គីឡូម៉ែត្រ កើតឡើងនៅម៉ោង៥និង៤៤នាទីព្រឹក ក្នុងស្រុក Mae Rim នៃខេត្ត Chiang Mai៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ រលក​​រញ្ជួយដីកម្រិត ៤.៦រ៉ិចទ័រវាយប្រហារទីក្រុង Mandalay នៅ​មីយ៉ាន់​ម៉ា ជាថ្មីទៀត​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

អាមេរិក គំរាមឈប់ធ្វើជាអ្នកសម្របសម្រួល បញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន នៅប៉ុន្មានថ្ងៃខាងមុខ

ព័ត៌មានជាតិ១០ នាទីutes មុន

ជនជាតិដើមភាគតិច ខេត្តរតនគិរី ចាប់ត្រីនៅរដូវភ្លៀងធ្លាក់ដើមឆ្នាំ ដើម្បីជាការសប្បាយផង និងធ្វើជាម្ហូបអាហារផង

ព័ត៌មានជាតិ១៣ នាទីutes មុន

ក្រុមហ៊ុន CCCC ប្ដេជ្ញាសាងសង់ព្រែកជីកហ្វូណនតេជោឱ្យរួចរាល់តាមផែនការប្រកបដោយគុណភាព និងជាគំរូ

សេដ្ឋកិច្ច១៥ នាទីutes មុន

ចិននឹងបើកទីផ្សារសម្រាប់កម្ពុជានាំចូលផលិតផល​កសិកម្ម

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

ក្រុមហាម៉ាស ប្រកាស​​ត្រៀម​ដោះលែងចំណាប់ខ្មាំងទាំងអស់ ជាថ្នូរនឹងការបញ្ចប់សង្រ្គាម

ព័ត៌មានជាតិ១៩ ម៉ោង មុន

ក្នុងដំណើរទស្សនកិច្ចមកកម្ពុជា លោក ស៊ី ជីនពីង នាំយកឯកសារចំនួន៣៧ ពាក់ព័ន្ធការវិនិយោគ ពាណិជ្ជកម្ម កសិកម្ម មកចុះហត្ថលេខា 

កីឡា៧ ម៉ោង មុន

រឿង​សំខាន់​៥​ត្រូវ​ដឹងពី ព្រះ​ខ័ន​រាជ​ស្វាយរៀង ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ AFC Challenge League

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

រុស្ស៊ី ព្រមាន បើអ៊ុយក្រែន ហ៊ានយកមីស៊ីល Taurus របស់អាល្លឺម៉ង់ បាញ់ចូលដីខ្លួន

ព័ត៌មានជាតិ៦ ម៉ោង មុន

ប្រធានាធិបតីចិន ប្រកាសជួយកម្ពុជាឱ្យសម្រេចបានគោលដៅជាប្រទេសអ្នកមាននៅឆ្នាំ២០៥០

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រាំ និយាយដោយចំហថា លោកមិនពេញចិត្ត ហ្សេលេនស្គី និងថែមទាំងបន្ទោសចំៗ

Sokha Hotels

ព័ត៌មានពេញនិយម