Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក គំរាមឈប់ធ្វើជាអ្នកសម្របសម្រួល បញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន នៅប៉ុន្មានថ្ងៃខាងមុខ

បានផុស

នៅ

ថ្លែងចេញពីទីក្រុងប៉ារីសនៃប្រទេសបារាំង រដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio បានគំរាមថា ប៉ុន្មានថ្ងៃទៀត ទីក្រុងវ៉ាស៊ីនតោនប្រហែលជាដកខ្លួន ឈប់ធ្វើជាអ្នកសម្របសម្រួលនាំសន្តិភាពមកឲ្យរុស្ស៊ីនិងអ៊ុយក្រែនទៀត ប្រសិនបើមើលទៅ រឿងនេះមិនអាចទៅរួច។

រដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ Sky News, លោកនិយាយនៅថ្ងៃសុក្រទី១៨ខែមេសាឆ្នាំ២០២៥ថា សហរដ្ឋអាមេរិកនឹងដើរចេញពីកិច្ចខិតខំប្រឹងប្រែងដើម្បីនាំសន្តិភាពជូនរុស្ស៊ីនិងអ៊ុយក្រែនក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ លុះត្រាតែមានសញ្ញាច្បាស់ថា ការខិតខំរបស់ខ្លួនពិតជាបានផលយ៉ាងគាប់ប្រសើរមែន។

លោកបន្ថែមថា «ឥឡូវយើងត្រូវស្វែងយល់នៅទីនេះ ថាតើកិច្ចព្រមព្រៀងសន្តិភាពអាចសម្រេចបានក្នុងរយៈពេលដ៏ខ្លីឬក៏អត់ ពីព្រោះប្រសិនបើវាមិនអាចទេ ខ្ញុំគិតថា យើងមិនបន្តទៅមុខទៀតឡើយ»។

រដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio (រូបថត៖ Reuters)

យ៉ាងណាក្តី អ្នកការទូតកំពូលអាមេរិករូបនេះ​ អះអាងថា លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅតែចង់នាំយកសន្តិភាព ប៉ុន្តែទីក្រុងវ៉ាស៊ីនតោន នៅមានការងារធំៗច្រើនទៀតដែលត្រូវធ្វើនៅជុំវិញពិភពលោក។

ការគំរាមរបស់លោក Rubio កើតឡើងមួយថ្ងៃបន្ទាប់ពីលោក ត្រាំ និយាយដោយចំហថា លោកមិនពេញចិត្តប្រធានាធិបតី វ៉ូឡូឌីមៀរ ហ្សេលេនស្គីទេ និងថែមទាំងបន្ទោសចំៗទៅមេដឹកនាំអ៊ុយក្រែនរូបនេះទៀតផង។

ក្នុងសន្និសីទកាសែតជាមួយនាយករដ្ឋមន្ត្រីអ៊ីតាលីនៅសេតវិមានកាលពីថ្ងៃព្រហស្បតិ៍ទី១៧ខែមេសាឆ្នាំ២០២៥, លោក ត្រាំ និយាយថា លោកមិនសប្បាយចិត្តជាមួយមេដឹកនាំអ៊ុយក្រែនឡើយ ហើយមិនពេញចិត្តទាល់តែសោះចំពោះវិធីដែលលោក ហ្សេលេនស្គី ប្រើដើម្បីដោះស្រាយជម្លោះជាមួយរុស្ស៊ី។

នាយករដ្ឋមន្ត្រីអ៊ីតាលីអ្នកស្រី Giorgia Meloni (ឆ្វេង) ជាមួយប្រធានាធិបតីអាមេរិក Donald Trump (រូបថត៖ Reuters)

លោកត្រាំនិយាយយ៉ាងច្បាស់ថា «ខ្ញុំមិនឲ្យហ្សេលេនស្គី ទទួលខុសត្រូវចំពោះអ្វីដែលបានកើតឡើងនោះទេ ប៉ុន្តែខ្ញុំពិតជាមិនពេញចិត្តមែន ចំពោះដើមចមដែលនាំឲ្យសង្គ្រាមផ្ទុះឡើង។ រុស្ស៊ីមានកម្លាំងទ័ពធំជាងអ៊ុយក្រែន បើអ្នកឆ្លាត អ្នកមិនគួរឲ្យកើតមានសង្គ្រោះនោះទេ។ ហ្សេលេនស្គី មិនព្រមចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយទីក្រុងមូស្គូ។ អ្នកមិនគួរធ្វើសង្រ្គាមជាមួយនរណាម្នាក់ដែលធំជាងខ្លួន២០ដង ហើយបែរជាទៅរំពឹងគេផ្សេងដែលថានឹងជួយមីស៊ីលដល់អ្នកនោះទេ»។

លោក ត្រាំ ត្រូវគេស្គាល់ច្បាស់ថា មិនមែនជាអ្នកដែលគាំទ្រអ៊ុយក្រែននោះទេ នៅក្នុងសង្គ្រាមជាមួយរុស្ស៊ី។ តាំងពីមុនកាន់អំណាចជាប្រធានាធិបតីអាមេរិកអាណត្តិទី២មក អ្នកសាធារណរដ្ឋរូបនេះតែងតែជំទាស់ចំពោះការផ្តល់ជំនួយដល់ទីក្រុងកៀវ និងព្រមានកាត់ជំនួយម្តងហើយម្តងទៀត៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ត្រាំ និយាយដោយចំហថា លោកមិនពេញចិត្ត ហ្សេលេនស្គី និងថែមទាំងបន្ទោសចំៗ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ​បើក​កិច្ច​ប្រជុំ​ជ្រើសរើស​បេក្ខភាពសហគ្រាស​ ​ប្រគល់​ពានរង្វាន់ “សហគ្រាស​មួយ​ជា​សហគមន៍​សុខសាន្ត​មួយ”

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់​ ដេីម្បីគាំទ្រកាកបាទក្រហមកម្ពុជា

កីឡា១១ ម៉ោង មុន

Paul Scholes ចុចឈ្មោះ Messi ជាកីឡាករល្អបំផុតគ្រប់សម័យកាល ខណៈបច្ចុប្បន្នគឺម្នាក់នេះ

ព័ត៌មានជាតិ១២ ម៉ោង មុន

លោក ប៉ែន បូណា៖ អ្នកដឹកនាំដែលធ្វើឱ្យពលរដ្ឋសុខសប្បាយ ខុសពីឧទ្ទាមនយោបាយដែលបន្លាចពលរដ្ឋឱ្យភិតភ័យ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អាន់វ៉ា ជួប​​ មីន អ៊ុងឡាំង ​ដ៏​កម្រក្នុងទីក្រុងបាងកក

Sokha Hotels

ព័ត៌មានពេញនិយម