Connect with us

ព័ត៌មានអន្ដរជាតិ

រញ្ជួយដីកម្រិត៥.១ រ៉ិចទ័រវាយប្រហារកណ្ដាលប្រទេស​ជប៉ុន

បានផុស

នៅ

គ្រោះរញ្ជួយដី​ថ្មី​​​​ទៀត​​កម្រិត ៥.១ រ៉ិចទ័របានវាយប្រហារខេត្ត Nagano នៅ​ភូមិភាគ​​កណ្តាលប្រទេសជប៉ុនកាលពីថ្ងៃសុក្រ តែមិនមានការព្រមានអំពីរលកយក្សស៊ូណាមិនោះទេ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Kyodo នៅថ្ងៃទី១៩ខែមេសានេះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមទីភ្នាក់ងារអាកាសធាតុជប៉ុន រញ្ជួយដីនេះបានកើតឡើងនៅម៉ោង ៨ និង១៩​នាទី​យប់ថ្ងៃសុក្រ ភាគខាងជើងខេត្ត Nagano។ បន្ទាប់ពីការរញ្ជួយនេះមិន​មាន​អ្នក​រង​របួស​ធ្ងន់​ធ្ងរ ឬ​ខូច​ខាត​អគារ​ណា​មួយ​ត្រូវ​បាន​គេ​រាយការណ៍​នោះទេ ប៉ុន្តែមានគ្រួសារហូតដល់ ១០០ បានជួបប្រទះនឹងការដាច់ចរន្តអគ្គិសនី។

រញ្ជួយដីនេះបានកើតឡើងនៅជម្រៅប្រហែល ១៣គីឡូម៉ែត្រ ដែលវាស់នៅកម្រិតទាបជាង ៥នៅលើមាត្រដ្ឋានអាំងតង់ស៊ីតេរញ្ជួយដីរបស់ជប៉ុន ៧ ខណៈទីក្រុង Omachi និងភូមិក្បែរនោះ ស្ថិតក្នុងចំណោមតំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុតពីការរញ្ជួយនេះ។

បើតាមប្រតិបត្តិករផ្លូវដែក JR West គ្រោះរញ្ជួយដីនេះក៏បានបណ្តាលឱ្យមានការពន្យារពេលរថភ្លើងល្បឿនលឿនមួយចំនួននៅលើខ្សែរថភ្លើង Hokuriku Shinkansen ពីទីក្រុងតូក្យូឆ្ពោះទៅកាន់ Kanazawa ខេត្ត Ishikawa ផងដែរ។

រញ្ជួយដីកាលពីឆ្នាំ ២០១១

គួរបញ្ជាក់ថាប្រទេសជប៉ុនគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលងាយរងគ្រោះដោយរញ្ជួយដីបំផុតនៅក្នុងពិភពលោក ព្រោះវាស្ថិតនៅលើកំពូលនៃបន្ទះ tectonic បួនដែលប៉ះគ្នាឥតឈប់ឈរ ដែលជារៀងរាល់ឆ្នាំមានរញ្ជួយដីប្រហែល ១៥០០០វាយប្រហារប្រទេសនេះ។

ការរញ្ជួយដីដែលខូចខាតខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសជប៉ុនគឺការរញ្ជួយដី Tohoku នៅឆ្នាំ ២០១១ ដែលមានកម្រិត៩.0រ៉ិចទ័រនិងរលកយក្សស៊ូណាមិ បណ្តាលឱ្យមនុស្សស្លាប់ជាង ១៨០០០នាក់៕

(រូបភាព៖ Getty)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម